ប្រសិន​បើអ្នក​មិន​ខ្លាចឡើងទម្ងន់អាចភ្លក់ការ៉េម​ “បិសាចកាឡូរី”

តើស្ថានភាព​នៅផ្ទះរបស់អ្នកយ៉ាងណា? ខ្ញុំសង្ឃឹម​ថាអ្នក​នៅតែ​អាចរក្សារូបរាងស្អាតស្រលូនក្រោយ​រយៈពេលនៅផ្ទះកាត់បន្ថយការ​ចេញក្រៅ។

ទោះជាយ៉ាងណាប្រធានបទលើកនេះនិយាយអំពីម្ហូប។

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា Mayonnaise ជាម្ហូបដែល​ពេញនិយមមានប្រភពមកពីប្រទេសជប៉ុន។ នៅជប៉ុនក៏មានមនុស្សជាច្រើនចូលចិត្តញ៉ាំ Mayonnaise គេអាចបន្ថែម Mayonnaise គ្រប់មុខម្ហូបទាំងអស់ដូចជា (ទឹកជ្រលក់ម្ទេសហឹរៗដែរ) ។

ប៉ុន្តែ Mayonnaise មានបរិមាណកាឡូរីច្រើន ដូច្នេះវាដូចជាសត្រូវសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ មុខម្ហូបមានភាពទាក់ទាញគួរឱ្យចាប់អារម្មណ៍រំញោចរសជាតិដូចជា Mayonnaise ឬ Cheese សុទ្ធតែធ្វើអោយឡើងទម្ងន់។

ទោះជាយ៉ាងណាផ្នែកឧស្សាហកម្មម្ហូបអាហារនៅតែ​ផលិត Mayonnaise ផលិតផល​មានដូចជា៖

រូបភាព https://youpouch.com/2019/09/23/599833/

រសជាតិសូកូឡាពណ៌ស Mayonnaise ចេញលក់ហើយនៅប្រទេសជប៉ុន។ ស្រទាប់ការ៉េមខាងក្រៅរសជាតិ​សូកូឡា​ពណ៌​​ស និង cookie ។

តោះភ្លក់មើលរសជាតិ Mayonnaise ថ្មី។

ការ៉េមក្រែមប្រភេទថ្មីនេះថែម​ទាំង​មាន​ឈ្មោះហៅក្រៅថា “បិសាចកាឡូរី” ។

ចំនួនសរុប ៣០៧ កាឡូរីក្នុងផលិតផលមួយ​។ គ្រាន់តែញ៉ាំការ៉េមមួយដើម តើអ្នក​គិតថាអ្នក​ញ៉ាំកាឡូរីស្មើប៉ុន្មានទេ? ម្ហូបមួយចំនួន​​កាឡូរីខ្ពស់មានដូចជា៖

  • Hamburger ឈើស ៣២៨ កាឡូរី
  • បាយការី ៨៥៩ កាឡូរី
  • សាច់អាំង (Harami ១00ក្រាម) ៣០១ កាឡូរី
  • Ramen ៤៧៩ កាឡូរី
  • Soba ២៩៦ កាឡូរី

ដូចដែល​អ្នក​បានឃើញគ្រាន់តែ​អាហារសម្រន់កាឡូរីស្មើអាហារមួ​យ​ពេល ហើយការ៉េមមួយ​ដើមក៏​មិន​ឆ្អែតដូចជាអាហារមួយ​ពេលដែរ។ ប្រសិន​បើ​ញ៉ាំ Hamburger ឈើសគ្រាន់ឆ្អែតជាង។

តម្លៃ “បិសាចកាឡូរី” មួយដើម ១៤០ យ៉េន (មិន​ទាន់គិតពន្ធ) ប្រសិន​បើ​អ្នក​ចូលចិត្ត Mayonnaise ហើយ​មិន​ខ្លាចឡើងទម្ងន់អ្នក​អាចសាកល្បងភ្លក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: