ប្រជាជនប្រុងប្រយ័ត្នករណីបោកប្រាស់ក្នុងកំឡុងពេលជំងឺរាតត្បាត

ជាមួយនឹងការរីករាលដាលដោយសារជំងឺកូវីដ-១៩ ពិភពលោកទាំងមូលកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយយ៉ាងខ្លាំង។ តើអ្នកសុខសប្បាយជាទេ? តើការងាររបស់អ្នកយ៉ាងណាដែរ? យើងប្រាកដជាមិនអាចចៀសផុតពីការព្រួយបារម្ភឡើយ។ ប៉ុន្តែមនុស្សមួយចំនួនបែរជាឆ្លៀតឳកាសប្រើល្បិចបោកបញ្ឆោត សូមប្រយ័ត្នប្រយែងកុំចាញ់​បោក​ជន​បោកប្រាស់។

រូបភាព https://grapee.jp/806318

ប្រជាជនជាច្រើននៅប្រទេសជប៉ុនទទួលទូរស័ព្ទហៅមកនិយាយថាវីរុសកូវីដ-១៩ មាននៅក្នុងទឹកម៉ាសុីន បន្ទាប់​មក​បញ្ចុះ​បញ្ចូលពួកគេឱ្យទិញម៉ាស៊ីនចំរោះទឹក។ ជនបោកប្រាស់ទាំងនេះសង្កត់ធ្ងន់បន្ថែមថាទំនិញជិតអស់ស្តុកហើយប្រសិនបើមិនទិញនឹងមិនមានស្តុកទៀតទេរួចស្នើសុំបញ្ជាទិញភ្លាមៗ។

ជាការពិតណាស់គ្មានព័ត៌មានណាមួយបញ្ជាក់ថាវីរុសអាចចូលក្នុងទឹកម៉ាស៊ីនបានទេ។

ក្រៅពីនេះនៅមានល្បិចបោកប្រាស់ផ្សេងទៀត មនុស្សមួយចំនួន​រាយ​ការណ៍ស្ថានភាពបច្ចុប្បន្ន​រដ្ឋាភិបាលសម្រេច​បើក​កញ្ចប់ឧបត្ថម្ភប្រជាជន បន្ទាប់មកបញ្ចុះបញ្ចូលប្រជាជនឱ្យផ្តល់លេខគណនីធនាគារ និងលេខសម្ងាត់ដើម្បីផ្ទេរប្រាក់។

លើសពីនេះករណីខ្លះផ្ញើសារមកប្រាប់​ថាអ្នកបានក្លាយទៅជាអ្នក​សាកល្បងថ្នាំវ៉ាក់សាំងបង្ការជំងឺ ប៉ុន្តែដើម្បីចូលរួមតម្រូវអោយបង់ជាសាច់ប្រាក់។ រួមទាំងករណីដំឡើងតម្លៃម៉ាសក្នុងរដូវទំនិញខ្វះខាតផងដែរ។

នេះជាពេលវេលាយើងគួរតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ ប៉ុន្តែមនុស្សមួយចំនួន​បែរជាឆ្លៀត​ឳកាស​ទាញ​យកប្រយោជន៍ព្រោះ​តែ​ភាពស្លន់ស្លោរបស់ប្រជាជនដើម្បីរកប្រាក់ចំណេញ។

សូមមេត្តាប្រុងប្រយ័ត្ន។ វីរុសគួរឱ្យខ្លាចពិត ប៉ុន្តែមនុស្សយើងក៏គ្រោះថ្នាក់ធ្វើបាបអ្នកដទៃផងដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: