​ឆ្កែ Shiba ស្រងូតស្រងាត់មិន​សប្បាយចិត្ត – របស់លេង “down-mood” ដ៏គួរអោយស្រលាញ់

នេះគឺជាស៊េរីរបស់លេងដែល​នឹង​ធ្វើអោយអ្នក​និយាយថា “ពិតជាគួរអោយស្រលាញ់” ។

ខាងក្រោមនេះគឺជាការប្រកួតដែល​ត្រូវ​ឆ្លងកាត់ “you uwu you lose” (អ្នក “uwu”, អ្នកចាញ់) ។ តាមមើលតើអ្នកអាច “អត់ធ្មត់” រយៈពេលយូរប៉ុណ្ណាណា!!!

រូបភាព https://grapee.jp/en/136520

តើអ្នកយល់ពីអារម្មណ៍ពិបាកចិត្តរបស់ឆ្កែ Shiba ដែរទេ?

ឆ្កែ Shiba មិន​សប្បាយចិត្តព្រោះត្រូវ​ពាក់រង្វង់ការពារមិនអោយលិតបន្ទាប់ពីត្រឡប់មកពីពេទ្យសត្វវិញ។

រូបភាព https://grapee.jp/en/136520

ឆ្កែ Shiba ក្រៀមក្រំព្រោះតែត្រូវ​ម្ចាស់ស្តីបន្ទោសនៅពេលវាខាំហែកក្រដាសបង្គន់ (តើឯងដឹងទេថាសម័យនេះក្រដាសបង្គន់មានតម្លៃប៉ុណ្ណា?) 

រូបភាព https://grapee.jp/en/136520

ឆ្កែ Shiba មិន​សប្បាយចិត្តដោយសារតែមិន​អាចចាប់ចានដែល​ម្ចាស់កប់មកពីចម្ងាយ។

រូបភាព https://grapee.jp/en/136520

ឆ្កែ Shiba ត្រូវ​រង់ចាំម្ចាស់អនុញ្ញាតទើបអាចសុីចំណី។

រូបភាព https://grapee.jp/en/136520

ឆ្កែ Shiba មិន​សប្បាយចិត្តព្រោះម្ចាស់នាំទៅដើរលេងមិន​យូរ​ប៉ុន្មានបែរជាភ្លៀង។

រូបភាព https://grapee.jp/en/136520

ឆ្កែ Shiba មិន​សប្បាយចិត្តព្រោះម្ចាស់បង្ខំអោយពាក់ Sweater នេះ។

រូបភាព https://grapee.jp/en/136520

តើអ្នក​ធ្លាប់ឃើញមុខ​មិន​សប្បាយចិត្តគួរអោយស្រឡាញ់ដូចនេះទេ? អ្នក​ប្រាកដជាចាប់អារម្មណ៍ស៊េរីរូបឆ្កែ Shiba នេះជាមិន​ខាន។

រយៈពេល​នៅឃ្លាតឆ្ងាយពីសង្គមមិនត្រឹមតែជាការលំបាកសម្រាប់មនុស្សប៉ុណ្ណោះទេ ថែម​ទាំងពិបាកសម្រាប់ឆ្កែ Shiba ព្រោះមិន​អាចចេញក្រៅដើរលេង។ ប្រសិន​បើ​អ្នក​ចិញ្ចឹម​សត្វ សូមយកចិត្តទុកដាក់ចំពោះពួកវាក្នុងកំឡុងពេលនេះ។

ក្រៅពីនេះប្រដាប់ប្រដាលេងដ៏គួរឱ្យស្រឡាញ់ទាំងនេះមានលក់នៅគ្រប់សាខាហាង Kitan Club ក្នុងតម្លៃ ៣០០ យ៉េន/១ figure ។

M.E.O

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: