ជំនួយ ១៣ ភាសាសម្រាប់រាយការណ៍ពីស្ថានភាពសុខភាពសម្រាប់ជនបរទេសនៅជប៉ុន

ក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតនៅទូទាំងពិភពលោក។ បច្ចុប្បន្នដើម្បីផ្តល់ជំនួយដល់ប្រជាជនជប៉ុនកំពុង​រស់​នៅ​ឯ​បរទេសដែលត្រូវបញ្ជូនទៅមណ្ឌលសុខភាពព្រោះសង្ស័យករណីឆ្លង និងជនបរទេសនៅក្នុងប្រទេស​ជប៉ុន​​មាន​បញ្ហា​ភាសា នាយកដ្ឋានផ្សព្វផ្សាយបានបោះពុម្ពសៀវភៅណែនាំ “ការសន្ទនា​ចង្អុល​ឃ្លាប្រយុទ្ធ​ជំងឺ​កូវីដ-១៩” ។ កាលពីមុននាយកដ្ឋានធ្លាប់បោះពុម្ភផ្សាយសៀវភៅនេះ “សៀវភៅណែនាំសម្រាប់ការធ្វើដំណើរ” ហើយទទួល​បាន​ការគាំទ្រពីក្រុមហ៊ុនទេសចរណ៍។

ប្រយោគសន្ទនាមាន PDF ចំនួន ៧ ទំព័រខាងលើនោះមាន​រូបភាព ប្រយោគ និងពាក្យសាមញ្ញទាក់ទងនឹងការ​បក​ប្រែ​ជំងឺ​កូរ៉ូណាចំនួន ១៣ ភាសា។

រូបភាព https://www.yubisashi.com/covid19/

ការរចនាទំព័រសៀវភៅណែនាំជួយអោយមណ្ឌលសុខភាព និងអ្នកជំងឺអាចប្រើម្រាមដៃចង្អុលឃ្លាសម្រាប់សន្ទនាជា​មួយ​គ្នា។

「陽性・陰性」វិជ្ជមាន អវិជ្ជមាន

「潜伏期間」រយៈពេល​ផ្ទុកជំងឺ

ជំនួយភាសាចំនួន ១៣ ភាសារួមមានចិន តៃវ៉ាន់ កូរ៉េ អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង អុីតាលី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម និងថៃ។

រូបភាព https://www.yubisashi.com/covid19/

សៀវភៅណែនាំចេញមកពីការព្រួយបារម្ភរបស់ជនបរទេសដែលនៅឆ្ងាយពីគ្រួសារឬរស់នៅក្នុងប្រទេសជប៉ុនក៏ដូចជាប្រជាជនជប៉ុនដែលនៅឆ្ងាយពីផ្ទះកំពុងប្រឈមនឹងជំងឺនេះ។

អ្នកអាចទាញយកឯកសារ PDF ដោយឥតគិតថ្លៃនៅទី នេះ

សង្ឃឹមថាព័ត៌មាននៅក្នុងសៀវភៅណែនាំនេះអាចជួយដល់អ្នកដែល​មិន​ចេះភាសា ប៉ុន្តែចង់បង្ហាញពីរោគសញ្ញាជំងឺ និងស្ថានភាពរបស់ពួកគេឱ្យបានត្រឹមត្រូវដល់អាជ្ញាធរសុខាភិបាល។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: