រដ្ឋាភិបាលជប៉ុនប្រកាសស្ថានភាពអាសន្នខេត្តក្រុងចំនួន ៧ ក្នុងរយៈពេល ១ ខែ

ចាប់ពីថ្ងៃទី ៧ ខែមេសាដល់ថ្ងៃទី ៦ ខែឧសភាប្រទេសជប៉ុននឹងអនុវត្តតាមបទបញ្ជាបន្ទាន់ដែលចេញដោយនាយករដ្ឋមន្រ្តីលោក Abe ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃទី ៧ ខែមេសាដូចខាងក្រោម៖

១. វិសាលភាពត្រូវ​បានអនុវត្តក្នុងខេត្តក្រុងចំនួន ៧ ដូចខាងក្រោម៖

-Tokyo

-Chiba

-Kanagawa

-Saitama

-Osaka

-Hyogo

-Fukuoka

រូបភាព https://www.nikkei.com

២. ប្រជាជនកាត់បន្ថយចេញក្រៅ (មិនដាក់ទណ្ឌកម្មឬបង្ខំទេតែអាស្រ័យលើទំនួលខុសត្រូវ​របស់មនុស្សម្នាក់ៗ)។ កុំ​ធ្វើដំណើរទៅខេត្តផ្សេងៗ និង​អនុវត្តតាមចំណុច ៣ គឺ៖ (កុំទៅកន្លែងគ្មាន​ខ្យល់បរិយាកាសគ្រប់គ្រាន់ កុំប្រមូលផ្តុំគ្នា ហើយកុំប្រាស្រ័យទាក់ទងជាមួយ​អ្នកដទៃ)។ កាត់បន្ថយ ៨០% ការទំនាក់ទំនងមនុស្ស និង​មនុស្ស។

៣. គ្មានការហាមឃាត់ក្នុងតំបន់សកម្មភាពចាំបាច់ដូចជាសេដ្ឋកិច្ច សង្គម សេវាកម្មនៅតែដំណើរប៉ុន្តែ​ត្រូវមានវិធានការណ៍ដើម្បីការពារការឆ្លង។

៤. អនុវត្តយ៉ាងម៉ឺងម៉ាត់បិទកន្លែងដែលមានមនុស្សច្រើនដូចជាខារ៉ាអូខេ Pachinko ហាងលក់ទំនិញ និងព្រឹត្តិ​ការណ៍ផ្សេងៗ។ សាលារៀននៅតែឈប់សម្រាក។

៥. ហាងលក់ម្ហូបអាហារ របស់ចាំបាច់ និងឱសថនៅតែដំណើរការ។ មិនចាំបាច់ស្តុកទំនិញទេ។

៦. ការដឹកជញ្ជូនសាធារណៈដូចជាផ្លូវដែក និងឡានក្រុងនៅតែដំណើរការ។

ប្រសិនបើចំនួនអ្នកជំងឺមានការកើនឡើងនោះរយៈពេលត្រូវពន្យាបន្ថែម ហើយចំនួនខេត្តក្រុងដែល​ដាក់ក្នុងស្ថាន​ភាពអាសន្នក៏អាចកើនឡើងផងដែរ។

ប្រភព https://www.nikkei.com

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: