ក្រោយពេលទទួលលទ្ធផលកើតជំងឺមហារីកអាចរស់រយៈ​ពេលតែ ៣ ខែវេជ្ជបណ្ឌិតស្រីប្រើឳសថងាយៗរក្សាសុខភាពល្អ ២០ ឆ្នាំកន្លងមក

លោកស្រីវេជ្ជបណ្ឌិតឳសថបុរាណជប៉ុនឈ្មោះ Takako Toko ចាប់តាំងពីទទួលបានលទ្ធផលជំងឺមហារីកក្នុងអាយុ ២៨ ឆ្នាំ នៅពេលគាត់ដឹងខ្លួនអាចរស់បានត្រឹមតែរយៈពេល ៣ ខែទៀត គាត់ចាប់ផ្តើមរៀបវិធីព្យាបាលខ្លួន។ ដើម​ឡើយគាត់ជាអ្នកស្រាវជ្រាវធ្វើម្ហូបសរីរាង្គ គាត់ព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដោយពឹងទៅលើរបបអាហារ និងការរស់នៅប្រចាំថ្ងៃ។

រូបភាព https://kenh14.vn/

មនុស្សជាច្រើនគិតថាប្រសិនបើនរណាម្នាក់កើតជំងឺមហារីកដំណាក់កាលចុងក្រោយភាគច្រើនស្លេកស្លាំង និងចុងខ្សោយ ប៉ុន្តែចំពោះលោកស្រី Takako Toko បែរជាផ្ទុយទៅវិញ។ ក្រោយរយៈពេល ២០ ឆ្នាំប្រឈមជាមួយជំងឺមហារីកទឹកមុខរបស់គាត់នៅតែស្រស់ស្អាតពោរពេញដោយថាមពលដដែល។ បន្ទាប់ពីជួយសង្គ្រោះខ្លួនឯងគាត់បើកថ្នាក់បង្រៀនធ្វើម្ហូបដើម្បីចែក​រំលេកចំណេះដឹងអំពីម្ហូបដល់មនុស្សគ្រប់គ្នាដែលមានជំងឺមហារីក។

រូបភាព https://kenh14.vn/

ក្នុងកំឡុងពេលស្រាវជ្រាវថ្នាំប្រយុទ្ធនឹងកោសិកាមហារីកលោកស្រី Takako Toko បានបង្កើតតែរុក្ខជាតិដែលសាកសមសម្រាប់ជំងឺមហារីកផ្សេងៗគ្នា។ លោកស្រីបន្តថាក្នុងពេលព្យាបាលលោកស្រីតែងតែប្រើឱសថ ៤ មុខជាប្រចាំដូចជាសណ្តែកខ្មៅ ស្លឹក Celery ផ្លែប៉ោម និង​ Cinnamon ក្នុងតែ គ្រឿងផ្សំទាំងនេះជួយអោយចរន្ធឈាមដើរបានល្អ បង្កើនកម្លាំងរាងកាយ ហើយស្លឹកតែជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺមហារីក។ គាត់ក៏ចង់អោយយើងគ្រប់គ្នាដឹងថាវិធីម៉ាស្សា Lymph node ដើម្បីអោយឈាមរត់បានល្អ និងកាត់បន្ថយការឈឺចាប់។

រូបភាព https://kenh14.vn/

នៅក្នុងផ្លែប៉ោមមានសារធាតុ pectin ល្អសម្រាប់ពោះវៀន និងក្រពះជួយដល់ប្រព័ន្ធរំលាយអាហារសម្រួលដំណើរកម្ចាត់សារធាតុពុល​ចេញពីរាងកាយ រសជាតិ​ជូររបស់ផ្លែប៉ោមជួយបង្កើនចំណង់អាហារ ចំណែក​ក្លិន​ផ្លែប៉ោមធ្វើអោយស្ងប់អារម្មណ៍កាត់បន្ថយការថប់បារម្ភ។

  • សណ្តែកខ្មៅមានផ្ទុកសារធាតុប្រឆាំងនឹងជាតិ anthocyanins ជួយកាត់បន្ថយការអស់កម្លាំង ល្អចំពោះភ្នែក ជម្រុញមុខងាររំលាយអាហារ និងកាត់បន្ថយហើម។ សណ្តែកខ្មៅសម្បូរទៅដោយប្រូតេអុីនជួយអោយអ្នកមានសុខភាពល្អ។
  • មនុស្សជាច្រើននិយមប្រើដើម celery ចំណែក​ស្លឹករបស់វាក៏មានគុណសម្បត្តិល្អ ក្លិនក្រអូបរបស់វាជួយកាត់បន្ថយភាពតានតឹង ការពារសម្ពាធឈាមខ្ពស់ ព្យាបាលការគេងមិនលក់ ធ្វើអោយសីតុណ្ហភាពរាងកាយមានស្ថេរភាព និង​ជម្រុញចរន្តឈាមខួរក្បាល។
  • Cinnamon ជួយធ្វើឱ្យសរីរាង្គខាងក្នុងដំណើរការបានល្អ។ នៅក្នុង Cinnamon មានផ្ទុកសារធាតុ aldehyde cinnamic ជួយបន្ធូរចរន្តឈាម កាត់បន្ថយដៃជើងឡើងត្រជាក់ ប្រសិនបើអ្នកចង់ធ្វើឱ្យរាងកាយមានភាពកក់ក្តៅយល់ល្អគួរប្រើ Cinnamon ។

រូបភាព https://kenh14.vn/

លោកស្រី Takako Toko បានចែករំលែកថាក្នុងអំឡុងពេលជំនះនឹងជំងឺមហារីកគាត់តែងតែគិតរឿងដែលសប្បាយចិត្ត ហើយប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងជោគវាសនារបស់ខ្លួន។ រួមបញ្ចូលនឹងវិធីព្យាបាលជំងឺមហារីកដែលវេជ្ជបណ្ឌិតបានណែនាំ គាត់ក៏បានផឹកតែជាមួយឱសថខាងលើជាប្រចាំ ទទួលទានរបបអាហារដែល​ល្អចំពោះសុខភាព។

ជារៀងរាល់ព្រឹកគាត់ផឹកទឹកក្តៅពីរកែវឬទឹកផ្លែឈើដើម្បីជួយឱ្យរាងកាយដំណើរការបានល្អ។ ញ៉ាំផ្លែប៉ោមមួយ​ថ្ងៃមួយ​ផ្លែ ផ្លែប៉ោមបៃតងល្អជាងប៉ោមក្រហម ឈើសដែលមានជាតិ fermented ធម្មជាតិ និងទឹកដោះគោល្អសម្រាប់រាងកាយ។

  • ទឹកផ្លែ Kiwi ល្អសម្រាប់សុខភាព ការពារជំងឺជាច្រើនអ្នក​គួរតែទទួលទាន។
  • គ្រឿងទេសដូចជាស្ករ អំបិល ប្រេងគួរប្រើផលិតផលដែលមានគុណភាពល្អ។
  • គួរពិសាកាហ្វេកិនស្រស់ៗអាចការពារជំងឺវង្វេងវង្វាន់។
  • ខ្ទឹមបារាំងជួយបន្សាបជាតិពុលជួយអោយចរន្តឈាមដំណើរការបានល្អ សីតុណ្ហាភាពរាងកាយមានស្ថេរភាព។

សម្គាល់៖ កុមារ មនុស្សវ័យកណ្តាល និងមនុស្សវ័យចំណាស់សុទ្ធតែមានរបបអាហារខុសគ្នា។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: