សាប៊ូដុសខ្លួនរូបស្រីស្អាត Anime ពិសេសសម្រាប់ Otaku ដែលខ្ចិលងូតទឹកក្នុងរដូវជំងឺកូវីដ-១៩

ស្វែងយល់អំពីទម្លាប់របស់ Otaku អ្នកផលិតបានបង្កើតផលិតផលសាប៊ូថ្មីមួយដែលមានរូបភាពមនុស្សស្រី 2D សិច​ស៊ី​បំផុតផ្តល់កម្លាំងចិត្តដល់ Otaku រក្សាអនាម័យក្នុងរដូវជំងឺរាតត្បាត។

មិនមែន Otaku ទាំងអស់សុទ្ធតែមានទម្លាប់នៅផ្ទះ និង​ខ្ចិលងូតទឹកនោះទេ ប៉ុន្តែក្រោមស្ថានភាពនៅដាច់ដោយឡែកដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ធ្វើអោយមនុស្សមួយចំនួនខ្ចិលមិន​ងូតទឹកអនាម័យខ្លួនប្រាណ។ ការស្ទង់មតិនៅប្រទេសជប៉ុនបានអោយដឹងថា ១០% Otaku ងូតទឹកតែម្តងក្នុងមួយសប្តាហ៍ពិសេសមុនពេលចេញក្រៅ “ដើម្បីកុំអោយមានក្លិន​ខ្លួន”។

ដុំសាប៊ូថ្មីនីមួយៗមានរូបតួអង្គក្នុងហ្គេម​ទូរស័ព្ទដៃ Ark knight ដែល​ត្រូ​វបានផលិតដោយ Yostar ។ តួអង្គទាំងនោះជានារីដែល​មានរូបរាងស៊ិចស៊ីបំផុត។

កាលណាប្រើសាប៊ូកាន់តែច្រើនរូបមនុស្សស្រីឃើញកាន់តែច្បាស់លើកទឹកចិត្ត Otaku សម្អាតរាងកាយអោយបានយូរ និងញឹកញាប់។ ពិសេសពេល​ប្រើអស់សាប៊ូ Otaku នឹង​ទទួល​បានរូប Standee ជ័រមួយដែលមានរូបភាពមនុស្សស្រីអាក្រាត ដូច្នេះ Otaku ប្រាកដជាចូលចិត្តទិញសាប៊ូនេះ។

ទោះជាយ៉ាងណាមានមតិមួយចំនួន​យល់ថា “ហេតុ​បានជាមិនកាត់សាប៊ូដើម្បីយករូបតុក្កតាអោយបានលឿន?”

ប៉ុន្តែគំនិតនេះបង្ហាញថាមនុស្សជាច្រើនមិនអាចយល់ពីអ្វីដែល Otaku អោយតម្លៃទេ ពួកគេចង់ទទួលអារម្មណ៍រីករាយ និងនៅជាមួយតួអង្គដែល​ខ្លួនចូលចិត្ត។ ដើម្បីកុំអោយបាត់បង់ឱកាស និងចំណង់ចំណូលចិត្ត Otaku នឹងប្រើផលិតផល​បន្តិចម្តងៗមិនចាំបាច់ប្រញាប់ប្រញាល់ទេ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: