ផាត់មុខស្អាតយ៉ាងណាក៏គ្មានអ្នកឃើញជនជាតិជប៉ុនបង្វែរទៅតុបតែងម៉ាសវិញម្តង

កាលពីមុនពេលចេញក្រៅស្ត្រីភាគច្រើនតុបតែងខ្លួនផាត់មុខដើម្បីលើកសម្រស់របស់ខ្លួន។

ប៉ុន្តែ​ក្នុងស្ថាន​ភាពជំងឺកូវីដ-១៩ កំពុងរាតត្បាតម៉ាសមុខជាវត្ថុចាំបាច់សម្រាប់ការពារសុខភាពរបស់អ្នក។ ប្រសិន​បើ​ពាក់​ម៉ាសគ្រប់ពេល តើ​ត្រូវ​ធ្វើយ៉ាងណាអាចបង្ហាញសម្រស់របស់ខ្លួន? ដំណោះស្រាយគឺត្រូវ “តុបតែង”​ ម៉ាស​របស់​អ្នក។

ជាការពិតម៉ាសមុខ​សម័យទំនើបមិន​មែនទើបតែមានប្រជាប្រិយភាពទេ ជនជាតិជប៉ុនពាក់ម៉ាស់ច្រើនពិសេសនៅនិទាឃរដូវដើម្បីជៀសវាងអាឡែរហ្សីលំអងផ្កា ការពារជំងឺផ្តាសាយ -ល- ។

ដូច្នេះតម្រូវការច្នៃម៉ូតម៉ាសក៏កាន់តែ​រីកចម្រើនផងដែរ។

តើត្រូវ​ធ្វើយ៉ាងណាដើម្បីប្រែម៉ាសធម្មតាអោយក្លាយទៅជាគួរអោយចាប់អារម្មណ៍? អ្នកគ្រាន់តែ​បន្ថែម​បន្តោងតុបតែងមួយ​ចំនួន​ប៉ុណ្ណោះ។

រូបភាព https://www.creema.jp/item/8901078/detail

ដូចជាក្រវិលមានការរចនាជាច្រើនដែល​ស្រ្តី​អាច​ធ្វើការជ្រើសរើស។

រូបភាព https://www.creema.jp/

រូបភាព https://minne.com/

ចុះបុរសវិញ? ជាការពិតណាស់ក៏មានបន្តោងតុបតែងសម្រាប់បុរសផងដែរ ដូចជាបន្តោងតុបតែងដែលបំផុសគំនិត​ពី​តួអង្គ Seinto Seiya ក្នុង Shounen Manga ដ៏ពេញនិយម។

រូបភាព https://hobby.dengeki.com/news/790983/

ក្រៅពីនេះមានផលិតផល​ជួយអោយម៉ាសល្មមនឹងទម្រង់ច្រមុះ កាត់បន្ថយចំហាយទឹកដែល​បណ្តាលអោយវែនតាព្រិល (សម្រាប់អ្នកពាក់វ៉ែនតា) ។ អ្នក​អាចបកស្រទាប់ចាស់ដើម្បីប្រើឡើងវិញ ផលិតផល​ងាយ​ស្រួលសម្រាប់មនុស្សគ្រប់គ្នា។

ប្រទេសជប៉ុនដែលធ្លាប់ជាប្រទេសផ្គត់ផ្គង់ម៉ាសយ៉ាងច្រើនឥឡូវនេះកំពុងប្រឈមនឹងកង្វះម៉ាស។ សង្ឃឹម​ថាស្ថាន​ភាពជំងឺអាចកាត់បន្ថយក្នុងពេលឆាប់ៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: