ប្រទេសជប៉ុនផ្តល់ថ្នាំ Avigan ជូន ៣០ ប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដោយឥតគិតថ្លៃ

រដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃសុក្រថាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ Avigan នឹងត្រូវផ្តល់ជូនដោយមិនគិតថ្លៃដល់បណ្តាប្រទេសដែលស្នើសុំសម្រាប់ព្យាបាលវីរុសឆ្លង។


រូបភាព https://asia.nikkei.com/

លោកប្រធានគណៈរដ្ឋមន្ត្រី Yoshihide Suga មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា ៣០ ប្រទេសស្វែងរកថ្នាំ Avigan តាមរយៈបណ្តាញការទូត។ លោកថែមទាំងនិយាយថា “យើងកំពុងធ្វើការរៀបចំដើម្បីផ្តល់ជូនដោយឥតគិតថ្លៃ” ។

លោកនិយាយថាធ្វើដូច្នេះដើម្បីពង្រីកការស្រាវជ្រាវចំពោះប្រភេទថ្នាំនេះ។ បើគិតត្រឹមថ្ងៃសុក្រនេះប្រទេសជប៉ុនមាន​ករណីឆ្លងចំនួន ២,៦១៧ ករណីដែល​បណ្តាលអោយការស្រាវជ្រាវថ្នាំមានការលំបាក។

រូបភាព https://asia.nikkei.com/

កាលពីថ្ងៃទី ២០ ខែមីនាប្រទេសឥណ្ឌូនេស៊ីបញ្ជាទិញថ្នាំ Avigan ចំនួន ២ លាន ហើយនឹងចាប់ផ្តើមសាក​ល្បងស្រាវ​ជ្រាវពេលថ្នាំដឹកជញ្ជូនទៅដល់។ 

ប្រទេសជប៉ុនក៏បានទទួលសំណើពីប្រទេសតួកគីផងដែរ។ រដ្ឋមន្រ្តីសុខាភិបាលតួកគីលោក Fahrettin Koca ជួបជាមួយលោក Akio Miyajima ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុង Ankara កាលពីខែមុនដើម្បីសាកសួរអំពីថ្នាំ Avigan ។

លោក Koca បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៣ ខែមីនាថាប្រទេសទួរគីចាប់ផ្តើមប្រើថ្នាំពីប្រទេស​ចិនដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ ទោះបីជាមិនស្គាល់ឈ្មោះថ្នាំក៏ប្រព័ន្ធផ្សព្វផ្សាយតួកគី និងវេជ្ជបណ្ឌិតក្រោយ​មកបានរកឃើញថាថ្នាំដែលកំពុងប្រើគឺ favipiravir ដែលជាឈ្មោះទូទៅរបស់ថ្នាំ Avigan ។ លោក Koca បានបន្ថែម​ថាថ្នាំនេះមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជម្ងឺនៅដំណាក់កាលដំបូង។ បច្ចុប្បន្នប្រទេស​តួក​គី​មាន ២០,៩២១ ករណី និង ៤២៥ ករណីស្លាប់គិតត្រឹមថ្ងៃសុក្របើយោងតាមរដ្ឋាភិបាល។

ថ្នាំ Avigan  ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ហើយគេរកឃើញក្នុងការសាកល្បងនៅគ្លី​និក​ប្រទេសចិនថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោក Abe ប្រកាសពីផែនការចាប់ផ្តើមដំណើរការសាក​ល្បងដើម្បីទទួលបានការយល់ព្រមជាផ្លូវការសម្រាប់ការព្យាបាលវីរុសឆ្លង។

រូបភាព https://asia.nikkei.com/

លោក Abe ប្រកាសប្រាប់សមាជិកសភាកាលពីថ្ងៃសុក្រថា “យើងនឹងពន្លឿនការអភិវឌ្ឍការព្យាបាល និងវ៉ាក់សាំងដែលមានប្រសិទ្ធិភាពដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់សាធារណៈជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

ប្រភព Nikkei Asian Review

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: