មូលហេតុ​ដែលបណ្តាលអោយកូនចៅជំនាន់សាមូរ៉ៃមានអាយុខ្លីជាងមនុស្សធម្មតា

នៅសម័យបុរាណអ្នកចម្បាំងសាមូរ៉ៃជប៉ុនល្បីមិនញញើតឬខ្លាចនរណាម្នាក់ទាល់តែសោះរហូតដល់ពួកគេស្លាប់នៅតែអង់អាចក្លាហាន។ ប៉ុន្តែហេតុ​អ្វី​បានជាកុមារដែល​កើតក្នុងជំនាន់សាមូរ៉ៃបែរជាមានអាយុខ្លី?

ការស្រាវជ្រាវថ្មីមួយ​បានរកឃើញមូលហេតុ​កុមារសម័យសាមូរ៉ៃពុលសំណ​ក្នុងគ្រឿងសម្អាងរបស់ម្តាយបណ្តាលឱ្យកុមារ​ពិការ កាយសប្បទាខុសធម្មតា ហើយខ្សោយជាងកុមារផ្សេងទៀត។

រូបភាព https://www.freepik.com/free-photos-vectors/samurai

លោក Tamiji Nakashima មកពីសាកលវិទ្យាល័យសុខភាពបរិស្ថាន និងវិជ្ជាជីវៈជប៉ុនបានសិក្សាស្រាវជ្រាវឆ្អឹងរបស់កុមារ និងមនុស្សធំនៅសម័យសាមូរ៉ៃដើម្បីរកមូលហេតុនៃការស្លាប់។ ម្សៅសសម្រាប់ផាត់មុខរបស់ស្រ្តីគឺជាមូលហេតុបង្កការពុលចំពោះកុមារ។ ការប្រើគ្រឿងសម្អាងបានក្លាយជាការពេញនិយមក្នុងចំណោមសិល្បករ Geisha -ល- នៅសម័យអេដូ។

យោងតាមការវិភាគគីមី និងវិទ្យុសកម្មលោក Nakashima និងសហការីរបស់គាត់បានអោយដឹងថាឆ្អឹងរបស់កុមារ​ក្នុងការស្រាវជ្រាវមានផ្ទុកសំណច្រើនជាងរាប់សិបដងកម្រិតសំណក្នុងឆ្អឹងមនុស្សប្រុសស្រីពេញវ័យធម្មតា។ ជាពិសេសចំពោះកុមាររអាយុ ៣ ឆ្នាំចុះក្រោមកម្រិតខ្ពស់ជាងម្តាយ ៥០ ដង។

រូបភាព https://www.ancient-origins.net/history-ancient-traditions/allure-blackened-teeth-traditional-japanese-sign-beauty-005544

ម្សៅផាត់មុខចម្រាញ់ចេញពី clorua បារត និងសំណពណ៌ស ហើយនៅក្នុងទឹកដោះអ្នក​ដែល​ប្រើម្សៅផាត់អាចនឹង​ផ្ទុកសារធាតុ​ពុលដែល​បណ្តាលអោយកុមារជំនាន់សាមូរ៉ៃផ្ទុកជាតិពុលច្រើន។ បញ្ហានេះបណ្តាលអោយបញ្ញាចុះខ្សោយ សុខភាពធ្លាក់ចុះ និងអាយុខ្លី។ ដោយសារមូលហេតុ​នេះមិន​អាចទប់ទល់នឹងវិបត្តិនយោបាយកើតឡើងរវាងឆ្នាំ ១៨៥៣-១៨៦៧ បណ្តាលអោយរបប Shogun ដួលរលំ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) សំណបង្កអោយមានជំងឺច្រើនពិសេសបង្កគ្រោះថ្នាក់ដល់កុមារ។ ប្រសិន​បើ​បិរមាណសំណច្រើននឹងបំផ្លាញប្រព័ន្ធសរសៃប្រសាទ និងការបន្តពូជ បណ្តាលឱ្យមានសម្ពាធឈាមឡើងខ្ពស់ ស្លេកស្លាំង និង​បញ្ហាបំពុលឆ្អឹង។ កម្រិតបរិមាណសំណខ្ពស់អាចបណ្តាលអោយប្រកាច់សន្លប់ និងធ្វើអោយស្លាប់។

សាមូរ៉ៃជំនាន់ចុងក្រោយផ្ទុកសារជាតិ​សំណច្រើនដោយសារកាលពីបុរាណមានតែស្រ្តីវណ្ណៈអភិជន (ភរិយា និងកូនស្រីរបស់សាមូរ៉ៃ) ប៉ុណ្ណោះដែលមានសិទ្ធិប្រើគ្រឿងសម្អាង។ ចំណែកប្រជាជនធម្មតាគ្មានលទ្ធភាពទិញ និង​ប្រើបានឡើយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: