វីដេអូតារាម៉ូដែលជប៉ុនស្រស់ស្អាតរួមចំណែកឃោសនាការពារជំងឺកូវីដ-១៩

នៅប្រទេសជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹង និងដើម្បីចែករំលែកចំណេះដឹងវិធានការណ៍ការពារការឆ្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល សុខុមាលភាព និងការងារនៃប្រទេសជប៉ុនបានសហការជាមួយមហោស្រពបង្ហាញម៉ូត Tokyo Girls Collection (TGC) ដើម្បីផលិតផលវីដេអូក្នុងគោលបំណងផ្តោតលើយុវជនដែល​មិន​អើពើឬគិតថាសុខភាពខ្លួនអាចប្រឈមនឹងជំងឺដែលកំពុងតែរីករាលដាលខ្លាំង។

ចំណងជើងរបស់វីដេអូគឺ “Let’s take action! 新型コロナウイルス感染症予防のためにわたしたちができること” (ចាត់វិធានការណ៍ – តើយើងអាចធ្វើអ្វីបានដើម្បីការពារការឆ្លងវីរុសកូរ៉ូណា?) នៅក្នុងវីដេអូមានវត្តមានរបស់តារាបង្ហាញម៉ូតស្រស់ស្អាតល្បីៗចំនួន ១៣ រូបក្រោមអត្តន័យទាក់ទង​ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ Yoyogi ថ្ងៃទី ២៩ ខែកុម្ភៈ ប៉ុន្តែក្រោយមកត្រូវបានផ្សព្វផ្សាយតាមរយៈការផ្សាយបន្តផ្ទាល់ LINE ដោយ​សារ​តែការលុបចោលព្រឹត្តិការណ៍ជាច្រើន។

ភាគច្រើនតារាម៉ូដែលទាំង ១៣ រូបនេះអ្នកប្រហែលជាស្គាល់ឈ្មោះ។ តោះមកក្រឡេកមើលអត្តន័យសារក្នុងវីដេអូខាងក្រោម៖

រូបភាព https://grapee.jp/en/136104

Yua Shinkawa 新川優愛

ខ្ញុំយកចិត្តទុកដាក់ចំពោះការលាងដៃ និងដុសធ្មេញអោយបានញឹកញាប់។ ខ្ញុំជាប្រភេទមនុស្សដែលចូលចិត្តនៅផ្ទះ ប៉ុន្តែប្រសិនបើខ្ញុំត្រូវចេញទៅក្រៅខ្ញុំនឹងជៀសវាងកន្លែងដែលមានមនុស្សច្រើន ហើយ​នឹងរៀបចំគម្រោងផ្លូវសម្រាប់​ធ្វើដំណើរ។

Ren Ishikawa 石川恋

ខ្ញុំគិតថាការយល់ដឹងរបស់យើងម្នាក់ៗចំពោះវិធានការណ៍បង្ការការឆ្លងជាគន្លឹះដ៏សំខាន់ដើម្បីបញ្ចប់ស្ថានភាពនេះឆាប់ៗ។ ខ្ញុំសង្ឃឹមថាអ្នក​ទាំងអស់គ្នាមានសុខភាពល្អ និងមានសុវត្ថិភាព។

Manami Enosawa 江野沢愛美

ពេលមកដល់ផ្ទះខ្ញុំលាងដៃ និង​ខ្ពល់មាត់ភ្លាម។ អ្នក​ទាំងអស់គ្នាត្រូវ​ប្រុងប្រយ័ត្នចាប់ផ្តើមអនុវត្តពីរឿងតូចតាចបំផុត។

Erica 愛花

កំឡុងពេលនេះពិតជាគួរអោយខ្លាចណាស់ ប៉ុន្តែខ្ញុំជឿជាក់ថានឹងមានរឿងល្អៗសម្រាប់យើងពេលរឿងនេះកន្លង​ផុត​ទៅ។ ដូច្នេះក្នុងរយៈពេលខាងមុខនេះត្រូវខិតខំជួយគ្នាទៅវិញទៅមក។

Sae Okazaki 崎紗

មិន​ត្រឹម​តែ​លាងដៃជាប្រចាំប៉ុណ្ណោះទេ ខ្ញុំក៏ត្រូវ​សម្អាតរបស់របរផ្ទាល់ខ្លួនដូចជាទូរស័ព្ទដៃដោយប្រើកន្សែងសម្លាប់មេរោគរាល់ថ្ងៃផងដែរ។

Saya Kagawa 香川沙耶

គ្រប់មធ្យោបាយដែលអាចធ្វើទៅបានខ្ញុំរកវិធីរីករាយនឹងពេលវេលានៅផ្ទះ។ ខ្ញុំប្រើពេលវេលានេះដើម្បីមើលអំពីជីវិតខ្លួនឯងឡើងវិញ និងគិតរឿងល្អៗ។

Kanon 香音

ខ្ញុំគិតថាការចំណាយពេលជាមួយគ្រួសារមានតម្លៃជាជាងចេញក្រៅ។ សូមចំណាយពេលនិយាយជាមួយមនុស្សសំ​ខាន់ៗ​ក្នុងជីវិតរបស់យើង។

Rinka Kumada 久間田琳加

ខ្ញុំតែងតែលាងដៃ ដុសធ្មេញ ជូតទូរស័ព្ទដៃពេលត្រឡប់មកផ្ទះវិញ។

Ami Komuro 小室安未

មុនពេលចេញក្រៅ និងត្រលប់មកផ្ទះវិញខ្ញុំតែងតែលាងដៃ ដុសធ្មេញ បន្ទាប់មកលាងដៃម្តងទៀតជាមួយ​ជែល​អាល់​កុល។
* ខ្ញុំតែងតែប្រុងប្រយ័ត្ន សូមប្រយ័ត្នប្រយែងដូចជាខ្ញុំ។ *

Naomi Trauden トラウデン直美

ដើម្បីថែរក្សាប្រព័ន្ធភាពស៊ាំអោយមានសុខភាពល្អការពារការឆ្លងខ្ញុំត្រូវយកចិត្តទុកដាក់លើរបបអាហារ គេងអោយបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាអ្វីដែល​អាចធ្វើនៅផ្ទះ។ សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាឆាប់ៗនេះ។

Niki

ខ្ញុំតែងតែសម្អាតរបស់គ្រប់យ៉ាងជាមួយ​នឹងអាល់កុល។

Sachi Fujii 藤井サチ

ខ្ញុំព្យាយាមថែរក្សាសុខភាពអោយល្អដោយញ៉ាំបន្លែច្រើន និងទទួលទានរបបអាហារមានតុល្យភាព។

Yua Shinkawa 新川優愛

ខ្ញុំសង្ឃឹម​ថាអ្នកទាំងអស់គ្នាកុំព្រួយបារម្ភចំពោះព័ត៌មានមិនពិត។ សូមយកចិត្តទុកដាក់ចំពោះវិធានការណ៍ការ​ពារ​ការឆ្លងវីរុស។

សេចក្តីបញ្ចប់របស់វីដេអូអំពាវនាវអោយយុវជនធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ។

យុវជនប្រឈមនឹងគ្រោះថ្នាក់តិចជាងមនុស្សចាស់ហើយឳកាសនៃការជាសះស្បើយក៏ខ្ពស់ដែរ។ ប៉ុន្តែពួកគេអាចក្លាយជាប្រភពនៃការចម្លងជំងឺទៅអ្នកដែល​មាន​សុខភាពខ្សោយពិសេសមនុស្សចាស់ និងកុមារ។ ដូច្នេះចូរយើងរួមគ្នាដើម្បីសុខភាពសហគមន៍របស់យើង។ សូមជំនះនឹងជំងឺរាតត្បាតនេះកុំប្រងើយឡើយ។

ចុងបញ្ចប់សូមមើលវីដេអូទាំងអស់គ្នា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: