ជាងកាត់សក់ជនជាតិជប៉ុនម្នាក់រហ័សនាម “កន្ត្រៃមាស” រកប្រាក់ចំណូល ១២ លានយ៉េនក្នុងមួយ​ខែ

បុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Takagi Takuya អាយុ ៣៣ ឆ្នាំដែលកំពុងតែ​ល្បីនៅលើប្រព័ន្ធផ្សព្វផ្សាយ មុខរបររបស់គាត់ជាជាងកាត់សក់ជាមួយ​នឹង​ប្រាក់ចំណូលយ៉ាងច្រើន។

តាំងពីក្មេងលោក Takagi មិន​ត្រូវ​គេ​ចាត់​ទុកជាមនុស្សពូកែឡើយ គាត់ហាក់ដូចជាមិនមានសំណាងជាមួយនឹងការប្រឡងនោះទេព្រោះ​ប្រឡងធ្លាក់ច្រើនដង។ មិន​ថាប្រឡងចូលវិទ្យាល័យឬសាលាវិជ្ជាជីវៈទេគាត់តែងតែបរាជ័យ ក្រោយមកគាត់សម្រេចចិត្តបន្តអាជីពរបស់ឪពុកក្លាយជាជាងកាត់សក់អាជីពម្នាក់។

ដូច្នេះការខិតខំប្រឹងប្រែងរបស់គាត់ទទួលបានជោគជ័យគាត់យកឈ្នះការប្រកួតដ៏ធំបំផុតក្នុងប្រទេសជប៉ុនចំនួន ៣ ដងជាប់គ្នា។ ភ្ញៀវដែល​ចង់​មក​កាត់សក់ត្រូវកក់ទុកមុន ២ ខែ។ ពេលវេលាកាត់សក់សម្រាប់ភ្ញៀវម្នាក់ៗចំណាយពេលតែ ៣ នាទីប៉ុណ្ណោះ ជាមធ្យមភ្ញៀវប្រមាណ ៥០០០ នាក់មកកាត់សក់ក្នុងមួយខែ។ ការងាររបស់ Takagi ជួយអោយគាត់អាចរកប្រាក់ចំណូល ១២.០០០.០០០ យ៉េន / ខែ ។

រូបភាព https://withnews.jp/article/f0190803002qq000000000000000W07n10101qq000019543A

“ខ្ញុំគិតថាខ្ញុំមិនមែនជាមនុស្សមានទេពកោសល្យទេ អ្វីដែល​ខ្ញុំមានគឺកែវភ្នែកចេះសង្កេតភ្ញៀវ” ។

មុន​ពេល​ធ្វើស្ទីលម៉ូតសក់អោយភ្ញៀវលោក Takagi តែងតែសង្កេតមើលទម្រង់មុខ ស្តាប់អ្វីដែល​ភ្ញៀវចង់បាន និង​កាត់តាមម៉ូតសក់ដូចបំផុត។ ដូច្នេះអតិថិជនទាំងអស់ដែល​មកកាត់សក់សុទ្ធតែឆ្លើយថា “ខ្ញុំពេញចិត្តណាស់” ។

ការបរាជ័យពីមុនធ្វើអោយលោក Takagi ទទួលបានជោគជ័យនាពេលបច្ចុប្បន្ន។ អ្វីទាំងអស់ដែល​គាត់ខំប្រឹងព្យាយាមសម្រេចដើម្បីឈានដល់គោលដៅមួយ​ថ្មី និងមិនបញ្ឈប់ខ្លួនឯងឡើយ។

ប្រសិនបើអ្នកចង់ reset ខ្លួនឯងឡើងវិញជាមួយនឹងស្ទីលម៉ូដសក់ស្អាតពេញចិត្តអាចមកកាន់ហាង Salon របស់លោក Takagi Takuya ។ ហើយកុំភ្លេចធ្វើការកក់មុនដើម្បីទទួលបានមូ៉តសក់ដែលអ្នកប្រាថ្នា។

គេហទំព័រ៖ https://takagitakuya.com/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: