តើទិវា April Fool’s Day ឆ្នាំ ២០២០ មាន​រឿងដ៏គួរអោយអស់សំណើចអ្វីខ្លះ?

ខណៈពេលដែលមនុស្សគ្រប់គ្នាស្ថិតក្នុងភាពតានតឹងដោយសារតែ COVID-១៩ ទិវា April Fool’s Day ជិតកន្លង​ផុត​ទៅ។

តើអ្នកធ្លាប់ត្រូវគេបោកក្នុងថ្ងៃនេះទេ?

ជាទូទៅតាមទម្លាប់អាជីវកម្មជប៉ុនជាច្រើននឹងចាប់ផ្តើមល្បិចទិវា April Fool’s Day នេះជាវិធីបង្កើនការយល់ដឹង​អំពីម៉ាកផលិតផងដែរ។ ដូចដែលបានរំពឹងទុកអ្នក​នឹងបង្កើតផលសម្រាប់ផលិតផលរបស់ក្រុមហ៊ុនប្រសិនបើរឿងកំប្លែងទិវា April Fool’s Day ពិតជាគួរឱ្យចាប់អារម្មណ៍។

ទោះជាយ៉ាងណាក្នុងឆ្នាំ ២០២០ ជាមួយនឹងវិបតិ្តជាច្រើន។ សូមមើលអំពី “ទំនៀមទម្លាប់ប្រារព្ធ” ទិវា April Fool’s Day ឆ្នាំនេះទាំងអស់គ្នា។

ឧបករណ៍បញ្ជាហ្គេមសម្រាប់ឆ្មា

រូបភាព https://yorozu-do.com/aprilfool2017/

ក្រុមហ៊ុន COLOPL Co., Ltd., គឺជាក្រុមហ៊ុនអភិវឌ្ឍហ្គេមសម្រាប់ទូរស័ព្ទស្មាតហ្វូន ល្បីដោយសារ Black Cat Wiz ។ ក្រៅពីនេះក្រុមហ៊ុនក៏បានបញ្ចេញឧបករណ៍បញ្ជាហ្គេម Hori ផងដែរ។

ផលិតផល​សម្រាប់​ឆ្មានឹងចេញផ្សាយនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២២២២ ជាមួយអត្ថន័យ (Nyan nyan nyan – សម្លេង​ឆ្មាជាភាសាជប៉ុន)។

នៅពេលអ្នកចុចលើប៊ូតុងទិញផលិតផលលើអេក្រង់នឹងបង្ហាញការជូនដំណឹង។

អ្នក​ត្រូវ​បោកហើយ Nya~

តាមត្រូវគួរតែដឹង

ស្រាផ្លែប៉េសមាន​ទាំងក្តីស្រមៃ និងការកុហករបស់អូន។

រូបភាព https://yorozu-do.com/aprilfool2017/

តើស្រ្តីៗចូលចិត្តផឹក​ស្រាផ្លែប៉េសដែរឬទេ?

ម៉ាកយីហោដ៏ល្បីមួយរបស់ជប៉ុនបានបញ្ចេញផលិតផល​ស្រាផ្លែប៉េសរសជាតិសូដាមានឈ្មោះថា Umesh ក្រៅពីនេះនៅមានលក្ខណៈពិសេសទិវា April Fool’s Day ឆ្នាំនេះ។

Yumesh មានរសជាតិដូចជាក្តីស្រមៃ -Yume ចំណែក Ussoch មានរសជាតិការកុហក – Uso ។

ឈ្មោះសារធាតុផ្សំពិសេសណាស់។

សារធាតុ​ផ្សំ Youmesh ៖ ក្តីស្រមៃវ័យកុមារភាព ក្តីសង្ឃឹម បំណងចង់អោយសន្តិភាព ការខកចិត្ត ការកែតម្រូវ ការ​អត់ធ្មត់ និងរសជាតិសូដា។

ឈ្មោះសារធាតុ​ផ្សំមើលទៅជាក់ស្តែងណាស់!

សារធាតុផ្សំ Ussoch ៖ ពិតជាការបោកបញ្ឆោតយ៉ាងល្អឥតខ្ចោះ។

Tempura ៣០ វិនាទី

រូបភាព https://yorozu-do.com/aprilfool2017/

ផលិតផលមួយក្នុងចំណោមផលិតផលល្បីៗទូទាំងពិភពលោករបស់ម៉ាក Kappa Ebisen នេះគឺជាប្រភេទនំបង្គាធម្មតា។

ប៉ុន្តែ Calbee បានអោយដឹងនឹងដាក់លក់កំណែផលិតផល Tempura ថ្មី សម្គាល់រយៈពេលញ៉ាំតែ ៣០ វិនាទីបន្ទាប់​ពី​បើកកញ្ចប់។

យើងគួរតែផលិតផល​ម៉ាសុីនបញ្ឈប់ពេលវេលាមុននឹងបញ្ចេញប្រភេទ Tempura នេះ។

តាក់ស៊ីកំបាំងខ្លួន

ក្រុមហ៊ុនតាក់ស៊ីមួយដែលមានឈ្មោះថា Sanwa Kotsu បានដាក់បង្ហាញតាក់សុីកំបាំងខ្លួន។

ធ្វើទាំងវីដេអូផ្សព្វផ្សាយ។

មិនត្រឹមតែអាជីវកម្មថ្មីចូលរួមទិវា April Fool’s Day ប៉ុណ្ណោះទេ នេះជារូបភាពរបស់ឯកអគ្គរដ្ឋទូត Georgia នៅប្រទេសជប៉ុន។

រូបភាព https://yorozu-do.com/aprilfool2017/

ដោយសារតែផលប៉ះពាល់បណ្តាលមកពីកូវីដ-១៩ ទើបធ្វើឱ្យអាជីវកម្មមានការប្រុងប្រយ័ត្នក្នុងការលេងសើច។ សង្ឃឹមថានៅឆ្នាំក្រោយ “ទីផ្សារ” ទិវា April Fool’s Day នឹងកាន់តែអូអរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: