អ្នក​ប្រើបណ្តាញសង្គមធ្វើរូប Meme មិន​ពេញចិត្តការប្រកាសចែកម៉ាសតែពីរអោយគ្រួសារនីមួយៗរបស់រដ្ឋាភិបាល

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានប្រកាសចែក​ជូនគ្រួសារនីមួយៗម៉ាសចំនួន ២ មុន​ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។ រដ្ឋាភិបាលចែកម៉ាសក្រណាត់ដែល​អាចបោកសម្អាតចំនួនពីរសម្រាប់ប្រើឡើងវិញដល់ ៥០ លានគ្រួសារចាប់ពីចុងខែនេះតទៅ ជាពិសេសនៅតំបន់ដែលមានការរីករាលដាលខ្លាំង។

ទោះបីជាបំណងរបស់គោលនយោបាយនេះដើម្បីជួយប្រជាជនជំនះការលំបាកក្នុងកំឡុងពេលមានវិបត្តិក៏ប្រជាពលរដ្ឋជាច្រើនហាក់ដូចជាមិន​បង្ហាញការកោតសរសើរឡើយ ថែមទាំងប្រើ hashtag #マスク2枚 (ម៉ាសមុខពីរ) ជាមួយនឹង Meme និយាយអំពីគោលនយោបាយនេះផងដែរ។

ប្រើម៉ាសពីរសម្រាប់​មនុស្សបួននាក់ ប្រើអោយបានឆ្លាតវៃបំផុតដូចក្នុងរូប។

“Shizuku សុំទោសកូន ពួកយើងទទួល​បានម៉ាសតែពីរប៉ុណ្ណោះ”

“Chihiro ប៉ាម៉ាកដឹងថាកូនជិតទៅលេងពិភពមួយផ្សេងដែលមិនខ្លាចជំងឺឆ្លង ដូច្នេះកូន​អាចទៅដោយមិនចាំបាច់បារម្ភឡើយ។”

ចំពោះគ្រួសារដែល​មាន​ច្រើនជំនាន់ដូចជាគ្រួសារ Sazae យើងត្រូវ​សាមគ្គីភាពដើម្បីអោយសមាជិកគ្រួសារអាចប្រើបានទាំងអស់គ្នា។

***គ្របទាំងឆ្មាផង…

ប្រសិន​បើនាគមាន​ក្បាល ៣ តើត្រូវធ្វើយ៉ាងណា?

ចុះចំណែក Pokémon Dugtrio, Dodrio និង Hydreigon ធ្វើម៉េចវិញ?

https://twitter.com/iamtuyoitora/status/1245350940556722176?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1245350940556722176&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fyeu-thich%2F109542.html

ទោះបីជា Tweet ទាំងនេះនាំមកនូវភាពកំប្លុកកំប្លែងក្នុងកំឡុងពេល​មានវិបត្តិ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីអាកប្បកិរិយាមិនពេញចិត្តមួយចំនួនរបស់ប្រជាជនក្រោមវិធាន​ការណ៍ដោះស្រាយរបស់រដ្ឋាភិបាលដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: