ចំណាត់ថ្នាក់តួអង្គស្រីដែលគួរឱ្យស្រឡាញ់បំផុតនៅក្នុងពិភពរឿងគំនូរជីវចល Ghibli
លក្ខណៈតួអង្គស្រីរបស់ Ghibli ប្លែកៗពីគ្នាអ្នកខ្លះមានកម្លាំងខ្លាំង អ្នកខ្លះទៀតគួរអោយស្រលាញ់។ យើងម្នាក់ៗមានចំណង់ចំណូលចិត្តខុសគ្នា ដូច្នេះប្រសិនបើសួរថាតើតួអង្គស្រីដែលអ្នកចូលចិត្តជានរណា?
រូបភាព https://www.pinterest.com/pin/486740672206680552/
Futabanet Manga Plus បានធ្វើការស្ទង់មតិជាមួយនឹងសំណួរខាងលើ អ្នកចូលរួមឆ្លើយសំណួរជាបុរសជនជាតិជប៉ុនចំនួន ២០០ នាក់មានវ័យចាប់ពី ១០-៦០ ឆ្នាំ។ លទ្ធផលមានដូចខាងក្រោម៖
៩. Dola – Laputa: វិមាននៅលើអាកាស (១៩៨៦)
Dola គឺជាអ្នកដឹកនាំក្រុមក្នុង Laputa វិមានលើអាកាស។ ជាតួអង្គដែលមានលក្ខណៈក្រអឺតក្រទមហើយអាត្មានិយម ប៉ុន្តែ Dola តែងតែទន់ភ្លន់ចំពោះតួអង្គ Sheeta និង Pazu ។ Dola គឺជាអ្នកម្តាយដ៏អស្ចារ្យម្នាក់ដែលកូនប្រុសរបស់គាត់ស្រឡាញ់។
៩. Shizuku Tsukishima – សម្លេងរបស់បេះដូង (១៩៩៥) ចំណាត់ថ្នាក់ស្មើគ្នា
https://www.instagram.com/p/B-cD2d6BbzX/?utm_source=ig_embed
នាងគឺជាក្មេងស្រីវ័យជំទង់គួរអោយស្រលាញ់ម្នាក់ មានក្តីស្រមៃ ហើយឆាប់ខឹង។ Shizuku មានលក្ខណៈពិសេសដូចជាក្មេងស្រីជំទង់ផ្សេងទៀត។ នាងព្យាយាមប្រឡងចូលថ្នាក់វិទ្យាល័យ ចូលចិត្តអាន សរសេរទំនុកចម្រៀង និងប្រលោមលោក។
៨. Ponyo – Ponyo នៅលើច្រាំងថ្ម (២០០៨)
https://www.instagram.com/p/B-avw5qA0C2/?utm_source=ig_embed
Ponyo មានរូបរាងគួរអោយស្រលាញ់ អត្តចរិកដូចក្មេង ចង់ចេះចង់ដឹង ហើយងងុយគេងពេលប្រើវេទមន្តច្រើន។ ពិភពរបស់តួអង្គ Ponyo សាមញ្ញដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន។
៧. Marnie – ពេល Marnie នៅទីនេះ (២០១៤)
https://www.instagram.com/p/B-R8r4GAHbC/?utm_source=ig_embed
Marnie គឺជានារីវ័យក្មេងស្រស់ស្អាត និងអាថ៌កំបាំងម្នាក់។ សក់ពណ៌ទង់ដែង និងសម្លៀកបំពាក់បុរាណរបស់នាងធ្វើឱ្យនាងមើលទៅដូចជា Alice ក្នុងរឿងនិទាន។ Marnie ដែលគេនិយាយថាល្បីជាងតួអង្គឯក Anna ទៅទៀត។
៦. San – ព្រះនាង Mononoke (១៩៩៧)
https://www.instagram.com/p/B9jS4PRA2IL/?utm_source=ig_embed
San គឺជាតួអង្គរឹងមាំ ក្លាហាន និងមានឆន្ទៈខ្ពស់ទទួលបានអ្នកគាំទ្រជាច្រើន។ ទោះបីតាំងពីដំបូងឡើយនាងហាក់ដូចជាមិនគួរអោយជឿ ប៉ុន្តែក្រោយមកនាងដើរតួនាទីការពារ និងផ្តល់ជំនួយដល់តួអង្គ Ashitaka ។
៥. Satsuki – អ្នកជិតខាងខ្ញុំគឺ Totoro (១៩៩៨)
https://www.instagram.com/p/B5M6GtzouB4/?utm_source=ig_embed
ប្អូនស្រីឈ្មោះ Mei ភាគច្រើនទទួលបានអ្នកគាំទ្របរទេស ចំណែកតួអង្គបងស្រី Satsuki មានប្រជាប្រិយភាពជាមួយអ្នកគាំទ្រប្រុសជនជាតិជប៉ុនច្រើនជាង។ នាងជាប្រភេទមនុស្សស្វាហាប់ពេលខ្លះឆាប់ខឹងនឹងប្អូនស្រីដោយសារតែតួនាទីការពារគ្រួសារ។
៤. Kiki – សេវាដឹកជញ្ជូនរបស់ Kiki (១៩៨៩)
Kiki គឺជាមិត្តភក្តិគួរអោយស្រលាញ់ដែលនរណាក៏ចង់រាប់អាន (រួមទាំងឆ្មា Gigi) ក្រៅពីនេះនាងមានអត្តចរិកឯករាជ្យ និងសប្បុរសផងដែរ។ ដំបូងឡើយនាងពិបាកក្នុងការសម្របខ្លួននឹងបរិយាកាសថ្មី ប៉ុន្តែក្រោយមកភាពក្លាហាន និងភាពស្មោះត្រង់បានធ្វើឱ្យមនុស្សជាច្រើនចូលចិត្តនាង។
៣. Sheeta – Laputa : វិមានលើអាកាស (១៩៨៦)
Sheeta ជាតួអង្គស្រីទី ២ របស់ Anime Laputa – វិមានលើអាកាសមានឈ្មោះក្នុងបញ្ជី។ នាងមានចរិកលក្ខណៈស្ងប់ស្ងាត់ មានភាពប្រុងប្រយ័ត្នចំពោះដៃគូរបស់នាងឈ្មោះ Pazu ។ ទោះជាយ៉ាងណា Sheeta មានភាពក្លាហាន និងការប្តេជ្ញាចិត្តជួយសង្គ្រោះនគររបស់នាង។ មើលទៅរូបរាងស្រស់ស្អាតជាចំណុចលេចធ្លោរបស់តួអង្គនេះ។
២. Chihiro – ដែនដីនៃព្រលឹង (២០០១)
Chihiro គឺជាតួអង្គស្រីដែលបង្ហាញពីការតស៊ូជាច្រើន។ មានលក្ខណៈពិសេសពេលបំបែកខ្លួនពីឪពុកម្តាយរបស់នាងទៅកន្លែងថ្មី នាងផ្លាស់ប្តូរពីក្មេងទន់ខ្សោយក្លាយជាវិរៈនារីដែលមនុស្សជាច្រើនចូលចិត្ត។
១. Nausicaä – ព្រះនាងនៃជ្រលងភ្នំខ្យល់ (១៩៨៤)
https://www.instagram.com/p/B-a7WepAvkI/?utm_source=ig_embed
គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេដែលតួអង្គរូបនេះជាប់ចំណាត់ថ្នាក់លេខ ១ ។ នាងមានថាមពលខ្លាំង គ្រួសាររាជ្យវង្ស សម្លៀកបំពាក់ស្អាត ចិត្តល្អ ហើយស្មោះត្រង់ នាងគឺជាតួអង្គស្រីដ៏ល្អឥតខ្ចោះក្នុងក្រសែភ្នែកបុរសជនជាតិជប៉ុននៃពិភព Anime Ghibli ។
Sacchan