ប្រពន្ធសម្តែងធ្វើជាតារាកំប្លែង Shimura Ken ដើម្បីអោយប្តីភ្ញាក់ផ្អើលស្រាប់តែគាត់រំភើបរហូតដល់ស្រកទឹកភ្នែក

ការចាកចេញរបស់តារាកំប្លែង Shimura Ken កាលពីថ្ងៃទី ៣០ ខែមីនាបានបន្សល់នូវភាពសោកសៅជាច្រើនក្នុងចិត្តរបស់អ្នក​គាំទ្រ។ ជាពិសេសការសម្តែង Bakatono-sama របស់គាត់បន្សល់នូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះជនជាតិជប៉ុនជាច្រើនជំនាន់។

បន្ទាប់ពីទទួលបានដំណឹងមរណៈភាពរបស់តារាកំប្លែង Shimura Ken ប្តីប្រពន្ធមួយគូស្រាប់តែត្រូវបាន​គេចាប់អារម្មណ៍ដោយ​សារក្តីស្រលាញ់គាំទ្រចំពោះតារាកំប្លែង។ បុរសជាប្តីជាអ្នកគាំទ្រដ៏ធំរបស់តារាកំប្លែងវ័យ ៧០ ឆ្នាំ ព្រោះ​តែ​ការគោរពស្រលាញ់បុរសជាប្តីឈឺចិត្តពេលឮដំណឹងនេះ។ គាត់ពិបាកចិត្តដើរចូលផ្ទះរួចយំភ្លាមៗនោះប្រពន្ធគាត់រត់ចេញមកឱបប្តី។

តាមពិតប្រពន្ធគាត់ស្លៀកពាក់ផាត់មុខដូចតួអង្គ “Bakatono-sama” ដើម្បីទទួល​ប្តីត្រឡប់មកវិញ។ ពេលឃើញមុខភរិយាគាត់មិន​អាចទប់អារម្មណ៍រួចក៏យំ។ ស្រ្តីជាប្រពន្ធសរសេរលើបណ្តាញសង្គម Twitter ថា៖ “志村けんが大、大、大好きな旦那さんに元気になってもらうためにサプライズでバカ殿になって帰りを待っててみたら泣いてしまった。きっと仕事中たくさん我慢してたんだね – ដើម្បីឱ្យស្វាមីរបស់ខ្ញុំដែលជាអ្នកគាំទ្រដ៏ធំរបស់ Shimura Ken ធូរស្បើយឡើងវិញ ខ្ញុំសម្រេចធ្វើអោយគាត់ភ្ញាក់ផ្អើលដោយតែងខ្លួនធ្វើជាតួអង្គ “Bakatono”… បុរសជាប្តីរំភើបស្រកទឹកភ្នែក។ ប្តីរបស់ខ្ញុំប្រហែលជាត្រូវ​ទប់អារម្មណ៍កំឡុងពេល​ធ្វើការហើយមើល​ទៅ”។

រូបភាព Twitter @yuiho1224

ប្រទេសឬប្រជាជាតិនីមួយៗអោយនិយមន័យភាពកំប្លែងខុសៗគ្នា ដូច្នេះបើប្រៀបទៅនឹងតារាកំប្លែងក្នុងស្រុករឿងកំប្លែងជប៉ុនប្រហែលជាមិនធ្វើអោយបណ្តាប្រទេសដទៃអស់សំណើចឡើយ។ ទោះជាយ៉ាងណាលោក Shimura Ken ហាក់ដូចជាអាចធ្វើបានដោយសារវីដេអូ Series Bakatono-sama និង Henna ojisan របស់គាត់ល្បីនៅបណ្តាប្រទេសមួយចំនួន។ ប្រសិន​បើអ្នក​ធ្លាប់​មើល​ការសម្តែងរបស់លោក Shimura Ken សូមចែករំលែកអោយ JAPO បានដឹងថាអ្នក​ចូលចិត្តការសម្តែងមួយ​ណា?

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: