សៀវភៅកំណត់ត្រាបុរាណជប៉ុនរៀបរាប់អំពីប្រវត្តិអាទិទេព​ស្ថិតនៅក្នុងដើមឈើ

តើ Kodama គឺជាអ្វី?

ពីបុរាណ Kodama គឺជា Kami-sama “អាទិទេពដែល​ស្ថិតនៅក្នុងដើមឈើ” ។ មនុស្សជាច្រើនគិតថា Kodama មិន​ត្រឹម​តែភ្ជាប់ទំនាក់ទំនងជាមួយ​ដើមឈើប៉ុណ្ណោះទេ ថែមទាំងអាចផ្លាស់ប្តូរពីដើមឈើមួយទៅដើមឈើមួយក្នុងព្រៃទៀតផង។ អ្នកខ្លះទៀតគិតថា Kodama រស់នៅលើដើមឈើ រូបរាងដូចជាដើមឈើក្នុងព្រៃ គ្រោះមហន្តរាយប្រាកដជាកើតឡើងចំពោះអ្នកដែល​មើលងាយការកាប់ដើមឈើ ហើយស្តាយក្រោយពេលដឹងថាពូថៅកាប់ដើម​ឈើមានឈាមហូរ។

រឿងព្រេងនិយាយអំពី Kodama មានតាំងពីយូរយារណាស់មកហើយ។ ឆ្លងកាត់រយៈពេល​រាប់រយឆ្នាំមានវិធីបីយ៉ាងក្នុងការប្រើកានជីសម្រាប់សរសេរពាក្យ Kodama ។ ប៉ុន្តែសព្វថ្ងៃប្រើតែ Hiragana គឺ こだま ។

រូបភាព http://fanblogs.jp/blackboard/archive/109/0

ទោះបីជាក្នុងទម្រង់រូបរាងយ៉ាងណាក៏ Kodama មានទេវមន្តពិសេសអាចប្រទានសំណាង ឬដាក់បណ្តាសាមនុស្ស។ ប្រសិន​បើ Kodama ត្រូវបានគេគោរពបូជា ភូមិទាំងមូលនឹងទទួលបានការការពារ ចំណែកអ្នក​ដែល​មើលងាយ Kodama នឹងត្រូវបណ្តាសា។ អាទិទេពដើមឈើទាំងនេះកត់ត្រាដំបូងក្នុងសៀវភៅបុរាណដែលត្រូវបានរកឃើញនៅប្រទេស​ជប៉ុនគឺសៀវភៅ Kojiki “កំណត់ត្រាបុរាណ” ។ និយាយអំពីទេវតាដើមឈើ Wakunochi-no-kami ដែលជាកូនប្រុសទីពីររបស់អាទិទេព Izanagi និង Izanami ។

ប៉ុន្តែនៅសម័យអេដូ Kodama លែងត្រូវបានគេចាត់ទុកជាអាទិទេពដើមឈើទៀតហើយ ប៉ុន្តែក្លាយទៅជា Yokai ក្នុងប្រទេសជប៉ុន។ Kodama ក៏ចាប់ផ្តើមផ្លាស់ប្តូរ។

រូបភាព https://sukini164.com/mononokehime-kodama-8347

នៅលើកោះ Aogashima ប្រជុំកោះ Izu ប្រជាជននៅតែសង់ប្រាសាទតូចមួយក្រោមដើមឈើសុីដា (ដើមឈើមួយប្រភេទរបស់ជប៉ុន) “sugi” ដើម្បីគោរពបូជាជំនឿបុរាណ។ ទោះជាយ៉ាងណា ក្នុងភូមិ Mitsune កោះ Hachijo-jima ប្រជាជននៅតែប្រារព្ធពិធីបុណ្យប្រចាំឆ្នាំដើម្បីអរគុណចំពោះ Kodama ឬ Kodama-san និងសុំលើកលែងទោសឲ្យពួក​គេ​ពេលពួកគេកាប់ដើមឈើ។

នៅ Okinawa គេហៅអាទិទេពដើមឈើថា Kinushi ពេលយប់ប្រសិនបើអ្នកស្តាប់ឮសម្លេងដើមឈើរលំនោះជាសម្លេងស្រែករបស់ Kinushi ។ រហូតមកដល់ពេលនេះគ្មាននរណាម្នាក់ដឹងអំពីរូបរាងពិតប្រាកដរបស់ Kodama ឡើយ យោងតាមកំណត់ត្រាបុរាណគឺមើលមិនឃើញ ឬដូចជាដើមឈើធម្មតា។

ដោយសារតែខ្សែភាពយន្តព្រះនាង Mononoke របស់អ្នក​ដឹកនាំឈ្មោះ Miyazaki Hayao ទើបឈ្មោះរបស់អាទិទេព Kodama មានមនុស្សជាច្រើនស្គាល់ក្រោមទម្រង់រូបមានក្បាលពណ៌សគួរឲ្យស្រឡាញ់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: