ចោរម្នាក់សម្រុកចូលផ្ទះប្តីប្រពន្ធចំណាស់ប្លន់ប្រាក់តែបន្សល់ទុកម៉ាសចំនួន ១០ អោយម្ចាស់ផ្ទះ
នៅថ្ងៃទី ២៩ ខែមីនាទីក្រុង Iwamizawa នៅហុកកៃដូមានករណីចោរប្លន់ចម្លែកម្នាក់។ ថ្ងៃមួយបុរសម្នាក់គោះទ្វារផ្ទះប្តីប្រពន្ធចំណាស់និយាយថាគាត់ត្រូវការស្បៀងអាហារ ហើយបន្ទាប់មកសម្រុកចូលទៅយកអាហារ និងប្រាក់របស់ប្តីប្រពន្ធចំណាស់រួចចាកចេញទៅ។ ប៉ុន្តែអ្វីដែលចម្លែកមុនពេលចាកចេញបុរសម្នាក់នេះបន្សល់ទុកម៉ាសមុខចំនួន ១០ ធ្វើឱ្យជនរងគ្រោះ និងអ្នកស៊ើបអង្កេតមានការងឿងឆ្ងល់។
នៅពេលសម្រុកចូលផ្ទះបុរសម្នាក់នេះកាន់រណាសម្លុតគំរាមនិយាយថា៖ “យកអាហារចេញមក” ។ រឿងនេះធ្វើអោយប្តីប្រពន្ធចំណាស់មានអារម្មណ៍ថាបុរសនេះគ្រាន់តែឃ្លានទើបប្រថុយជីវិត។ បុរសជាចោរញ៉ាំបាយមួយចានហើយមួយចានទៀត បាយ និងម្ហូបក្នុងផ្ទះហាក់ដូចជាត្រូវគាត់ញ៉ាំជិតអស់។
ពេលចោររៀបនឹងចាកចេញគិតបន្តិចរួចនិយាយថា៖ “ប្រគល់ប្រាក់ចេញមក” ដូច្នេះបុរសជាចោរប្រញាប់យកប្រាក់ ២០០០ យ៉េនរួចរត់ចេញទៅបាត់។ ប្រហែលមកពីប្តីប្រពន្ធប្រគល់ប្រាក់ទើបបុរសជាចោរមានអារម្មណ៍ដឹងខុសហើយបន្សល់ទុកម៉ាសចំនួន ១០ ។ បើតាមសាច់រឿងរបស់ជនរងគ្រោះបានអោយដឹងថាចោរនេះមានកំពស់ប្រហែល ១ ម៉ែត្រ ៦ មានអាយុពី ៥០ ទៅ ៦០ ឆ្នាំស្លៀកពាក់ខ្មៅពេលចូលមកគំរាមប្លន់។
បច្ចុប្បន្នប៉ូលីសកំពុងផ្អែកលើចំណុចទាំងនេះដើម្បីស្វែងរកចោរដែលចម្លែកម្នាក់នេះ។
ប្រភព https://www.stv.jp/news/stvnews/u3f86t000007g1l3.html
Chee