ផ្ញើភេសជ្ជៈទៅកាន់មិត្តភក្តិដោយប្រើម៉ាស៊ីនលក់បច្ចេកវិទ្យាខ្ពស់របស់ជប៉ុន
ការសាកល្បងប្រព័ន្ធម៉ាស៊ីនលក់ឌីជីថលបច្ចេកវិទ្យាខ្ពស់នៅទីក្រុងតូក្យូ។
មិនថាអ្នកចង់ញ៉ាំបាយប្រអប់ ហាំប៊ឺហ្គឺរ ស៊ុបឬអាហារដែលធ្វើស្រាប់ នៅប្រទេសជប៉ុនមានម៉ាស៊ីនលក់ដែលត្រៀមរួចជាស្រេចក្នុងការចែកចាយរបស់របរដែលអ្នកចង់ទិញទាំងថ្ងៃទាំងយប់។ ចំពោះអ្នកដែលស្រេកទឹកយើងមានម៉ាសុីនលក់ភេសជ្ជៈក្តៅ និងត្រជាក់គ្រប់ប្រភេទនៅទូទាំងប្រទេស។ ខាងក្រោមនេះគឺម៉ាស៊ីនលក់ឌីជីថលបច្ចេកវិទ្យាខ្ពស់របស់ជប៉ុន។
បច្ចុប្បន្ន Acure កំពុងតែជម្រុញបច្ចេកវិទ្យារបស់ម៉ាសុីនលក់ឱ្យកាន់តែរីកចម្រើនថែមទៀតទៅថ្ងៃអនាគតជាមួយនឹងម៉ាស៊ីនស៊េរីថ្មីដែលកំពុងដាក់បង្ហាញនៅជុំវិញស្ថានីយ៍ផ្លូវដែកជប៉ុនទីក្រុងតូក្យូ។ អ្វីដែលធ្វើឱ្យផលិតផលមួយនេះកាន់តែពិសេសនោះគឺការបញ្ជាទិញពីអតិថិជនតាមរយៈស្មាតហ្វូនរបស់ពួកគេដែលអាចធ្វើការទិញសម្រាប់ខ្លួនគេឬមិត្តភក្តិដោយមិនចាំបាច់នៅជិតម៉ាស៊ីន។
ដើម្បីមើលថាតើប្រព័ន្ធដំណើរការយ៉ាងម៉េចសូមមើលវីដេអូណែនាំខាងក្រោម៖
ប្រសិនបើអ្នកចង់សាកល្បងប្រើម៉ាសុីនថ្មីនេះ អ្នកអាចដើររកតាមស្ថានីយ៍ Shinjuku ទីក្រុងតូក្យូ។
អ្នកអាចមើលឃើញអេក្រង់ជ្រើសរើសភេសជ្ជៈ និងបញ្ជាទិញតាមចិត្ត។
ប៊ូតុងរាងត្រីកោណនេះជាការបន្ថែមថ្មីមួយដែលគ្រាន់តែស្កេនលេខកូដ QR តាមទូរស័ព្ទ។ នេះជាបច្ចេកវិទ្យាថ្មីអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញដោយមិនចាំបាច់ប្រើសាច់ប្រាក់ព្រោះលេខកូដ QR តាមរយៈស្មាតហ្វូន។
បន្ទាប់ពីទាញយកកម្មវិធីហើយបំពេញដំណើរការចុះឈ្មោះរួមមានការចុះឈ្មោះព័ត៌មានលម្អិតកាតឥណទានរបស់អ្នកសម្រាប់ការទូទាត់ម៉ឺនុយភេសជ្ជៈនឹងលេចឡើងអនុញ្ញាតឱ្យអ្នកធ្វើការជ្រើសរើសលើអេក្រង់។
រូបភាព៖ YouTube/acure/アキュア公式チャンネル
Soranews24