រឿង Manga ដ៏គួរអោយរន្ធត់ “ប្អូនស្រីធម៌បិសាច” – បន្ទាប់ពីអានតើអ្នកនៅតែចង់ទទួលប្អូនស្រីតូចនេះទេ?

ទំនាក់ទំនងបងប្អូនប្រុសស្រីមានច្រើនលក្ខណៈក្នុងវប្បធម៌រឿង Manga ជប៉ុន ជួនកាលស្ងប់ស្ងាត់គួរអោយស្រលាញ់ ហើយពេលខ្លះកក់ក្តៅក្នុងចិត្ត។

ចំពោះរឿង Manga ខាងក្រោមនេះ។

ពេលយប់ជ្រៅនារីម្នាក់ស្លៀកឈុត Lolita អង្គុយក្នុងធុងសំរាម។ ប្រសិន​បើមានបុរសចូលទៅជិតនាងនឹងសួរថា៖

“តើបងមានប្អូនស្រីទេ?”

រូបភាព https://aminoapps.com/c/japan/page/blog/chilling-legends-ibitsu/REsw_uwX1gkmw3WppDL58eNXLl3zZk

ប្រសិនបើចម្លើយឆ្លើយថាមាននាងនឹងតាមមនុស្សម្នាក់នោះដល់ផ្ទះ ហើយសម្លាប់ប្អូនស្រីដើម្បីជំនួសកន្លែងរបស់នាង។ ពេលខ្លះនាងសម្លាប់ទាំងគ្រួសារ ហើយទីបំផុតសម្លាប់ទាំងបុរសនោះផងដែរ។

ប្រសិនបើម្នាក់នោះឆ្លើយថាគ្មាននាងនឹងក្លាយជាប្អូនស្រីរបស់គាត់ ហើយអ្នកមិនអាចគេចផុត​ពី​សេចក្តី​ស្លាប់បានយ៉ាងងាយនោះទេ។

វិធីល្អបំផុតដែលអាចរួចពីគ្រោះមហន្តរាយត្រូវធ្វើព្រងើយកុំឆ្លើយតប។ ហើយប្រសិ​ន​បើ​អាចត្រូវរត់ទៅអោយឆ្ងាយ។

រូបភាព https://www.deviantart.com/shylent-introvert/art/Ibitsu-Fanart-312082390

នេះគឺជារឿង Manga ដែលនិយាយអំពីតួអង្គឈ្មោះ Lolita ។

Lolita ធ្លាប់ជាមនុស្ស ប៉ុន្តែជីវិតរបស់នាងមិន​ដែល​បានសុខទេ។ នាងត្រូវបងប្រុសរបស់នាងធ្វើបាប បន្ទាប់​ពី​បង​ប្រុសរបស់នាងសម្លាប់ឪពុកម្តាយរួចធ្វើអត្តឃាត។ Lolita ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តជាកន្លែងដែលរឿងរ៉ាវកាន់តែអាក្រក់ទៅៗ។

កំណត់ហេតុប្រចាំថ្ងៃរបស់វេជ្ជបណ្ឌិតថែទាំ Lolita បង្ហាញថានាងរត់ចេញពីមន្ទីរពេទ្យជាច្រើនដងហើយព្យាយាមសម្លាប់មនុស្ស។

Ibitsu គឺជាប្រភេទរឿង Manga ដ៏គួរឱ្យរន្ធត់របស់អ្នក​និពន្ធឈ្មោះ Ryou Haruka បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៩ ដោយអ្នកបោះពុម្ពផ្សាយ Square Enix ក្រៅពីនេះមាននៅក្នុងស៊េរីទស្សនាវដ្តី Manga Young GanGan ផងដែរ។ សាច់រឿងដែល​បានបោះពុម្ពផ្សាយមានរឿងពីរបន្ថែម។

ក្រៅពីនេះនៅឆ្នាំ ២០១៣ រឿង Manga បានប្តូរទៅជាខ្សែភាពយន្ត។

នេះគឺជារឿង Manga “ដ៏គួរឱ្យចាប់អារម្មណ៍” អ្នក​អាចអាន​រឿង Manga នេះពេលទំនេរ។ ហើយកុំច្រឡំរឿង Manga នេះជាមួយនឹងរឿង Manga ឈ្មោះដូចគ្នារបស់អ្នកនិពន្ធ Kazuto Okada ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: