ជនជាតិជប៉ុនធ្វើនំរូប Amabie គោលបំណងកោះហៅបិសាចមកជួយបង្ក្រាបជំងឺរាតត្បាត
បិសាចនៅតែមិនទាន់បង្ហាញខ្លួនពិតជាហួសហេតុណាស់!
ចាប់តាំងពីថ្ងៃទី ២៧ លើបណ្តាញសង្គម Twitter ជប៉ុនកំពុងផ្សព្វផ្សាយរឿងបិសាច Amabie អាចកម្ចាត់វីរុសកូរ៉ូណាមកពីរឿងព្រេងជប៉ុន។
រូបភាព https://mag.japaaan.com/archives/116152
សិល្បករជប៉ុនគូររូបគំនូរបិសាចយ៉ាងច្រើនហើយចែកចាយទូលំទូលាយលើបណ្តាញសង្គមដោយសង្ឃឹមថាវានឹងបង្ហាញខ្លួនដូចក្នុងរឿង។ ថ្មីៗនេះមានហាងលក់ស្ករគ្រាប់មួយនៅ Yokohama ឈ្មោះ Isogo Fugetsu-do ក៏បានផលិតនំ Amabie ផងដែរ។
神奈川県も外出自粛要請が出てしまったのでアマビエ様を作りました。吉祥紋の青海波の焼印使用。お店に飾ってます。ご予約で販売可。疫病封じで広めたいのでご要望があったら冷凍で通販も承ります。#アマビエ #和菓子 #疫病退散 #上生菓子 #磯子風月堂 #横浜 #磯子 #練り切り pic.twitter.com/LqjZnFb9Ot
— 横浜和菓子・磯子風月堂 (@isogofuugetudou) March 27, 2020
ក្រៅពីនំ Amabie ហាងថែមទាំងធ្វើនំមួយប្រភេទថ្មីឈ្មោះ Aomi Nami ជាមួយនឹងអត្តន័យបួងសួងសុំអោយជំងឺរាតត្បាតឆាប់កន្លងផុតទៅ។
ឥឡូវនេះហាងធ្វើនំរួចរាល់ហើយ ដូច្នេះអ្នកអាចបញ្ជាទិញបានប្រសិនបើអ្នកចូលចិត្ត។
មិនដឹងថាអាចហៅបិសាច Amabie បង្ហាញខ្លួនបានដែរទេ? ប៉ុន្តែនំនេះត្រូវបានរចនាឡើងគួរឱ្យស្រឡាញ់ណាស់។ អ្នកអាចអង្គុយញ៉ាំនំ និងផឹកតែជជែកគ្នាជាមួយមនុស្សក្នុងក្រុមគ្រួសារ។
អាសយដ្ឋាន៖
នំ Hamawa, Isogo Fugetsudo
2-21-7 Isogo, Isogo-ku, Yokohama-shi, Kanagawa
Sacchan