ផ្កាសាគូរ៉ាចាប់រីកជាមួយ​នឹង​បាតុភូតចម្លែក ៣២ ឆ្នាំមានម្តងទេសភាពស្អាតណាស់

នៅក្នុងតំបន់ Kanto ប្រទេសជប៉ុនខែមីនាសីតុណ្ហភាពឡើង ២០ អង្សា។ ឆ្នាំនេះទោះបីជាការរីករាលដាលនៃវីរុសមាន​សភាពស្មុគស្មាញក៏ធម្មជាតិនៅតែទៀងទាត់សម្រាប់មនុស្សពេលផ្កាសាគូរ៉ាចាប់រីកជាសញ្ញានៃនិទាឃរដូវមក​ដល់។

ទោះជាយ៉ាងណានាថ្ងៃទី ២៩ ខែមីនាសីតុណ្ហភាពធ្លាក់ចុះសល់ ៣ អង្សាព្រិលធ្លាក់កម្រាស់ ១ សង់ទីម៉ែត្រ។ បាតុភូតចម្លែកនេះបង្កើតបានជាទិដ្ឋភាពដ៏ល្អឥតខ្ចោះរវាងផ្កាសាគូរ៉ា និង​ព្រិលនាំមកនូវទេសភាពដូចក្តីស្រមៃ ហើយក្លាយ​ជាកន្លែងស្រស់ស្អាតសម្រាប់ប្រជាជនក្នុងតំបន់ Kanto។

រូបភាព http://hiromu3.blog98.fc2.com/blog-entry-4898


រូបភាព htmlhttps://nlab.itmedia.co.jp/nl/articles/1904/13/news031.html#l_miya_1904yukisakura03.jpg

អ្នកអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតទាំងពីររវាងផ្កាសាគូរ៉ានិទាឃរដូវ និង​ព្រិលនារដូវរងា។ បាតុភូតនេះត្រូវបានគេហៅថា “រដូវផ្កាសាគូរ៉ាលាក់ខ្លួន” (មានន័យថាផ្កាសាគូរ៉ាលាក់ខ្លួនក្នុងព្រិល)។

រយៈពេល ៣២ ឆ្នាំហើយចាប់តាំងពីពេលមាន​ព្រិលធ្លាក់ក្នុងរដូវនេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងផ្កាសាគូរ៉ាឆ្នាំនេះរីកលឿនជាងធម្មតា (ជាទូទៅផ្កាសាគូរ៉ាក្នុងតំបន់ Kanto ចាប់ផ្តើមរីកនៅខែមេសា)។ ដោយសារតែភាពចៃដន្យទាំងពីរធ្វើអោយយើងអាចគយគន់ទេសភាពផ្កាលាក់ខ្លួនយ៉ាងពិសេស។ ក្រៅពីនេះនៅតំបន់ Kanto ក៏កម្រមានទេសភាពផ្កាលាក់ខ្លួននេះណាស់ ភាគច្រើនទេសភាពផ្កាលាក់ខ្លួនមាននៅតំបន់ Tohoku ។ 

សីតុណ្ហភាពនិទាឃរដូវនៅប្រទេសជប៉ុនឡើងចុះមិន​ទៀតទាត់ទេ ថ្ងៃខ្លះកក់ក្តៅ ថ្ងៃខ្លះត្រជាក់ ក្រោយមកទើបសីតុណ្ហភាពកើនឡើងជាលំដាប់។ ឃ្លា 三寒四温 (Sankanshion – បីថ្ងៃត្រជាក់បួនថ្ងៃក្តៅ) សំដៅលើបាតុភូតនេះ។ ក្រៅពីនេះពេលអ្នក​ឃើញថ្ងៃខ្លះត្រជាក់ថ្ងៃខ្លះ​ក្តៅប្រជាជនជប៉ុនមានអារម្មណ៍ថារដូវផ្ការីកជិតមកដល់។

នៅក្នុងសំបុត្រសួរសុខទុក្ខផ្ញើអោយគ្នាទៅវិញទៅមកក្នុងឳកាសនេះយើងច្រើនតែឃើញឃ្លាថា “ថ្ងៃខ្លះត្រជាក់ថ្ងៃខ្លះ​ក្តៅសូមថែរក្សាសុខភាពផងណា”។

នេះជាប្រយោគភាសាជប៉ុន៖

三寒四温の季節柄、お体にお気をつけてお過ごしください。

ប្រសិនបើអ្នកកំពុងរៀនភាសាជប៉ុនអ្នកអាចបន្ថែមប្រយោគនេះពេលអ្នកចង់សួរសុខទុក្ខមិត្តរបស់អ្នកនៅប្រទេស​ជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: