មី Tsukemen ញ៉ាំជាមួយទឹកជ្រលក់មានជាតិហ្គាសក្នុងរដូវក្តៅឆ្នាំ ២០២០
ជនជាតិជប៉ុនពូកែចម្អិនម្ហូបប្លែកៗជាច្រើន ហើយថ្មីៗនេះប្រទេសជប៉ុនបានបញ្ចេញនូវម្ហូប Ramen យ៉ាងពិសេសគឺ Cola Tsukemen – មានន័យថាមី Ramen ត្រជាក់ញ៉ាំជាមួយទឹកជ្រលក់ Cola ។
រូបភាព https://note.com/joycooo/n/n52feb5893ec9
Cola Tsukemen ជាមុខម្ហូបផ្អែកលើការរួមបញ្ចូលគ្នារវាង Ramen បែបប្រពៃណីរបស់ជប៉ុន Menya Musashi ម៉ាកយីហោភេសជ្ជៈមានជាតិហ្គាស Iyoshi Cola ។ នេះគឺជាក្រុមហ៊ុន Cola ដែលផលិតដោយដៃដំបូងលើពិភពលោក។
Cola Tsukemen រួមមាន “មី Ramen ត្រជាក់” ជាមួយនឹង toppings ញ៉ាំជាមួយទឹកជ្រលក់ធ្វើពីភេសជ្ជៈមានជាតិហ្គាស។ ទឹកជ្រលក់នេះផលិតចេញពីក្រូច ១៥ ប្រភេទបង្កើតបានជារសជាតិគួរឱ្យចាប់អារម្មណ៍។
រូបភាព https://note.com/joycooo/n/n52feb5893ec9
មីមួយចានៗមានសាច់ជ្រូកហឹរ និងពងមាន់មួយគ្រាប់ដែលប្រឡាក់ក្នុង Cola ជំនួសទឹកស៊ីអុីវ ពិតជាការរួមបញ្ចូលយ៉ាងពិសេសមែនទេ?
ប្រភព Sora News
AD