តារាកំប្លែង Shimura Ken ជាសិល្បករដ៏ល្បីល្បាញទទួលមរណៈភាពដោយសារវីរុសកូរ៉ូណា

លោក Shimura Ken (志村けん) ជាតារាកំប្លែងដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុន។ គាត់ត្រូវបានគេចាត់ទុកជា “ស្តេចកំប្លែង” ដោយសារការរួមចំណែកយ៉ាងច្រើនដល់សិល្បៈក្នុងការសម្តែង។

ជាអកុសលក្នុងអាយុ ៧០ ឆ្នាំគាត់មិន​អាចឆ្លងផុតដោយសារជំងឺរលាកសួតធ្ងន់ធ្ងរកំពុងរាតត្បាតជុំវិញពិភព​លោក។ តាំងពីថ្ងៃទី ១៧ គាត់ចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួន និងនៅដាច់ដោយឡែក។ ដោយសាររោគសញ្ញាកាន់តែអាក្រក់លោក Shimura ទៅមន្ទីរពេទ្យហើយត្រូវបានគេធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណា។ ក្រោយរយៈពេល ១០ ថ្ងៃទ្រាំទ្រនឹងជំងឺនេះលោក Shimura Ken ទទួលមរណៈភាពនៅអាយុ ៧០ ឆ្នាំ។ ការចាកចេញរបស់គាត់បន្សល់ទុកនូវភាពសោកសៅក្នុងបេះដូងរបស់អ្នកគាំទ្រ។

រូបភាព https://vov.vn/van-hoa/nghe-si/vua-hai-nhat-ban-nguy-kich-vi-nhiem-virus-sarcov2-1026878.vov

តើអ្នកដឹងអ្វីខ្លះអំពីសិល្បករដែលមានទេពកោសល្យរូបនេះ JAPO សូមណែនាំបន្តិចអំពីប្រវត្តិរបស់គាត់។

លោក Shimura Ken ឈ្មោះពិតគឺ Shimura Yasunori កើតនៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ១៩៥០ នៅទីក្រុងតូក្យូ។ គាត់ជាកូនពៅក្នុងចំណោមបងប្អូនប្រុស ៣ នាក់។ ខណៈបងប្រុសទាំងពីររបស់គាត់បញ្ចប់ការសិក្សានៅ​សកល​វិទ្យា​ល័យ​ហើយក្លាយជាមន្ត្រីរាជការមានតែលោក Shimura Ken ប៉ុណ្ណោះដែលរើសយកវិស័យសិល្បៈ។ ឈ្មោះក្នុងវិស័យសិល្បៈ “Ken” របស់គាត់មកពីឈ្មោះឪពុកដែល​បានចែក​ឋាន “Kenji” ។

ឪពុករបស់គាត់ជាគ្រូបង្រៀនសាលាបឋមសិក្សា ជាមនុស្សម្នាក់តឹងរឹងបំផុតជាមួយគ្រួសារ។ កាលពីកុមារភាពមានម្តងលោក Shimura Ken ឃើញឪពុករបស់គាត់សើចយ៉ាងខ្លាំងពេលកំពុងមើលរឿងកំប្លែង (Manzai) និង Rakugo ពេលវេលាទាំងនោះជំរុញឱ្យគាត់ឈានចូលវិស័យសិល្បៈ។ ការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរហូតដល់គាត់រៀននៅវិទ្យាល័យ។ គាត់ និងក្រុមមិត្តភក្តិរបស់គាត់តែងតែសម្តែងក្នុងពិធីបុណ្យវប្បធម៌របស់សាលា។ បន្ទាប់មកគាត់ចូលរៀនវិទ្យាល័យដែលទើបបង្កើតថ្មីនៅទីក្រុងតូក្យូ ហើយបានក្លាយជាសិស្សជំនាន់ដំបូងរបស់សាលា (ក្រោយ​មក​សាលា Kurume-kouto ល្បីល្បាញខ្លាំងមានកេរ្តិ៍ឈ្មោះជា “តារាទីក្រុង” ព្រោះនៅទីនេះបណ្តុះបណ្តាលអ្នកមានទេពកោសល្យជាច្រើនដូចជា Nakamura Kengo ឬតារាកំប្លែង Shimura Ken)។

Debut ក្នុងឆ្នាំ ១៩៧២ (នៅអាយុ ២២ ឆ្នាំ) បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Hosei ផ្នែកអប់រំលោក Shimura Ken ចាប់ផ្តើមប្រើឈ្មោះហៅក្រៅ ហើយឈានចូលវិស័យសិល្បៈផ្លូវការ។ តួអង្គ “Bakatono-sama” គឺជាតួសម្តែងដែលធ្វើឱ្យឈ្មោះរបស់លោក Shimura Ken ត្រូវ​បានសាធារណៈជនទទួលស្គាល់។ គាត់ដើរតួជាស្តេចក្រាញ់នៅសម័យបុរាណ ការសម្តែងផ្តោតលើតួអាក្រក់គ្រប់គ្រងសង្គម។

តួអង្គដែលមាន​ប្រជាប្រិយភាពផ្សេងទៀតរបស់លោក Shimura គឺដើរតួបុរសចំណាស់ចំលែកក្នុងការសម្តែង “Henna Oji-san” ។

រូបភាព https://twitter.com/minatozakijp29/status/900302201142222853

លោក Shimura Ken មិនធ្លាប់រៀបការទេ ប៉ុន្តែជារឿយៗមានពាក្យចចាមអារ៉ាមស្នេហាជាមួយតារាសម្តែងឬតារាម៉ូដែល។

ទោះបីជាអាជីពរបស់គាត់ត្រូវបញ្ចប់នៅអាយុ ៧០ ឆ្នាំក៏អ្វីដែលតារាកំប្លែងរូបនេះបានលះបង់នឹងស្ថិតនៅជារៀងរហូតក្នុងបេះដូងរបស់ប្រជាជនជប៉ុនក៏ដូចជាអ្នកគាំទ្រអន្តរជាតិ។ សូមលាលោក Shimura Ken “ស្តេចកំប្លែង” ជារៀងរហូត។

Chee (ប្រភពសរុប)

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: