រឿងពីបុរាណបុរសចំណាស់ដុតភ្លើងបំផ្លាញស្រូវដើម្បីជួយសង្គ្រោះអ្នកភូមិ

តាំងពីបុរាណកាលមកនៅប្រទេសជប៉ុនមានបុរសចំណាស់ម្នាក់ឈ្មោះ Hamaguchi រស់លើភ្នំខាងក្រោយផ្ទះមានភ្នំខ្ពស់ និងព្រៃឈើ។ ជើងភ្នំតាមបណ្តោយឆ្នេរសមុទ្រមានភូមិតូចមួយ និងប្រាសាទធំមួយ។

រូបភាព https://olivechannel.jp/diet/180704-02/

ល្ងាចមួយនៃរដូវក្តៅបុរសចំណាស់អង្គុយលើបាវស្រូវរបស់គាត់ក្រឡេកមើលមនុស្សក្នុងភូមិពីលើដូចរាល់ដងជាមួយ​នឹង​ចៅប្រុសអាយុ ១០ ឆ្នាំ។ នៅឆ្នាំនេះអ្នកភូមិប្រមូលផលបានល្អទើបប្រារព្ធពិធីបុណ្យ តូបលក់ជាច្រើនបិទទ្វារ គេនាំគ្នាតុបតែងលម្អភូមិដោយប្រើចំបើង និងចង្កៀងគោម មនុស្សម្នាស្លៀកពាក់ស្រស់ស្អាតចម្រុះពណ៌ និងរាំតាមរដូវកាល។

ស្រាប់តែមានរំញ័រផ្ទះរង្គើរបន្តិចក្រោយមកក៏ស្ងាត់ បញ្ហារញ្ជួយដីធ្លាប់កើតឡើងញឹកញាប់ ដូច្នេះគាត់មិនភ័យខ្លាចទាល់តែសោះរហូតដល់គាត់ក្រឡេកមើលទៅសមុទ្រ។ ទឹកសមុទ្រប្រែជាខ្មៅរលកបោកបក់យ៉ាងខ្លាំង ហើយជំនោរមួយរំពេចក៏ផ្លាស់ប្តូរ អ្នកកំពុងរាំស្រាប់​តែឈប់រត់ទៅច្រាំងមើល។ គ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងទេ ក្រៅ​ពី​បុរសចំណាស់នៅលើភ្នំគាត់ធ្លាប់ឃើញផ្ទាល់ភ្នែកទិដ្ឋភាពបែបនេះពេលគាត់នៅក្មេង គាត់ដឹងថាសមុទ្រនឹងធ្វើអ្វីចំពោះប្រជាជន។

គ្មានពេលប្រកាសប្រាប់អ្នកភូមិ ឬបន្លឺជួងក្នុងប្រាសាទទេ តើធ្វើយ៉ាងណាអាចប្រកាសអាសន្នឲ្យ​អ្នកភូមិដឹង គាត់​ហៅ​ចៅ​ប្រុស “Yone” ដុតភ្លើងឲ្យ​តាភ្លាម។ ទោះបីជាក្មេងប្រុសមិនយល់នៅតែអុចភ្លើងយ៉ាងលឿនឲ្យ​​តា។ បន្ទាប់​មក​​គាត់រត់ទៅវាលស្រូវរាប់រយបាច់ដែលទុកលក់ ស្រូវស្ងួតឆាបឆេះយ៉ាងលឿន ហើយភ្លាមៗនោះភ្លើង និង​ផ្សែង​ហោះ​ឡើង​ខ្មៅ​លើ​មេឃ។

ក្មេងប្រុស Yone រត់តាមលោកតាហើយស្រែកថា៖
“លោកតា ហេតុ​អ្វី​បានជាលោកតាដុតស្រូវ? បុរសចំណាស់មិននិយាយអ្វីទាំងអស់ព្យាយាមរត់យ៉ាងលឿនតាមដែលអាចធ្វើទៅបានរហូតដល់ភ្លើងឆេះស្រូវទាំងអស់ ទាំងនោះជាទ្រព្យសម្បតិ្តរបស់គាត់។”

អ្នកយាមនៅលើប្រាសាទឃើញភ្លើងប្រញាប់វាយជួងប្រកាសអាសន្ន កាលពីបុរាណនៅជប៉ុនអ្នករាល់គ្នាត្រូវចូលរួមពន្លត់ភ្លើងពេលមានអគ្គិភ័យ។ ពេលអ្នក​ភូមិឃើញគំនរស្រូវរបស់លោក Hamaguchi កំពុងឆេះពួកគេប្រញាប់រត់ឡើងភ្នំមើលពីចម្ងាយដូចជាហ្វូងស្រមោចវារឡើងភ្នំ។ តាមទំនៀមទម្លាប់បុរស ស្ត្រី កុមារា កុមារី ក្មេងស្រី ស្ត្រីដែលមានកូនតូចសុទ្ធតែត្រូវចូលរួមពន្លត់ភ្លើង ប៉ុន្តែនៅពេលពួកគេទៅដល់ទីនោះវាយឺតពេលហើយ។

ភ្លើងឆាបឆេះស្រូវទាំងអស់អ្នកភូមិស្រែថា “អាក្រក់ណាស់” ហេតុអ្វីរឿងនេះកើតឡើង? ក្មេងប្រុស Yone យំហើយនិយាយថា៖

“លោកតារបស់ខ្ញុំជាអ្នក​ដុតស្រូវ​ទាំងអស់ ជីតារបស់ខ្ញុំឆ្កួតហើយ។ មនុស្សគ្រប់គ្នាភ្ញាក់ផ្អើលហើយក្រឡេកមើលលោក Hamaguchi”

“តើលោកកំពុងធ្វើអ្វី? ដុតវាលស្រែទាំងមូលឬ?”

បុរសចំណាស់បាននិយាយថា “សូមមើលសមុទ្រអ្នក​នឹង​យល់ពីមូលហេតុ អ្នក​ភូមិមើលទិសដែលបុរសចំណាស់ចង្អុល​ពី​ចម្ងាយ ឃើញផ្ទាំងទឹកដ៏ធំបោកបក់ឆ្ពោះមករកពួកគេលឿនជាងស្លាបរបស់បក្សីហោះទៅទៀត”។

មនុស្សគ្រប់គ្នាភ្ញាក់ផ្អើលស្រែក ប៉ុន្តែ​សម្លេងរបស់ពួកគេត្រូវហ៊ុមព័ទ្ធដោយសម្លេងផ្គរលាន់ ហើយនៅពេលផ្ទាំងទឹក​បុក​មកច្រាំងថ្ម។ កូនភ្នំតូចៗត្រូវហ៊ុមព័ទ្ធដោយពពុះទឹក ហើយនៅពេលពពុះទឹករលាយអ្នកភូមិឃើញសមុទ្រហ៊ុមព័ទ្ធ​ភូមិទាំងមូល រលកធំបោកបក់ផ្ទះអ្នកភូមិ។

អ្នក​ភូមិស្រឡាំងកាំងមើលឃើញភូមិទាំងមូលបាត់បង់ សូម្បីតែប្រាសាទក៏លែងមើលឃើញដែរ។ វាលស្រែក្លាយជាផេះគ្មានអ្វីសេះសល់ ប៉ុន្តែមនុស្សគ្រប់គ្នាតាំងពីចាស់រហូតដល់ក្មេងមានសុវត្ថិភាព។ ពេលនោះអ្នក​រាល់គ្នាទើបយល់ពីមូលហេតុលោក Hamaguchi ធ្វើដូច្នេះ។ មនុស្សគ្រប់គ្នារំភើបចិត្តលុតជង្គង់ដើម្បីអរគុណបុរសចំណាស់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: