ប្រភេទឆ្មាវាលខ្សាច់តូចបំផុតលើពិភពលោកបានបង្ហាញខ្លួននៅប្រទេសជប៉ុនហើយ
ចាប់ពីថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ Nasu Animal Kingdom ស្ថិតនៅខេត្ត Tochigi ទទួលស្វាគមន៍សមាជិកឆ្មាវាលខ្សាច់ថ្មី ២ ក្បាលគឺជាពូជឆ្មាដែលតូចជាងគេនៅលើពិភពលោក។
ជម្រករបស់ឆ្មាវាលខ្សាច់រស់នៅអាហ្វ្រិក ខាងជើងអាស៊ី និងតំបន់ខ្លះនៅអាសុីកណ្តាល។ ប្រភេទសត្វនេះមិនទាន់ផុតពូជនៅឡើយទេ ប៉ុន្តែសួនសត្វជាច្រើនបានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សពូជសត្វនេះចាប់តាំងពីឆ្នាំ ២០០២។ រោមរបស់វាមានពណ៌ខ្សាច់ដើម្បីលាក់ខ្លួនក្នុងបរិស្ថាន។ ពេលឈរកម្ពស់ប្រហែល ៣៦ សង់ទីមែ៉ត្រ មានទំងន់ប្រហែល ៣ គីឡូក្រាម ជាប្រភេទឆ្មាដែលតូចបំផុតនៅលើពិភពលោក។ ក្រោមបាតជើងរបស់វាមានរោមគ្របពីលើ ដូច្នេះពួកវាអាចដើរលើវាលខ្សាច់ក្តៅ។ ក្រៅពីនេះឆ្មាប្រភេទនឹងគេហៅថា “ទេវតាវាលខ្សាច់” ។
រូបភាព https://medomed.org/2016/arabian-sand-cat-spotted-after-10-years-disappearance/
រូបភាព https://grapee.jp/en/135675
រូបភាព https://www.researchgate.net/figure/Adult-female-sand-cat-hiding-between-low-desert_fig2_264436255
លើកដំបូងឆ្មាប្រភេទនេះបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន បុគ្គលិកសួនសត្វសង្ឃឹមថានឹងអាចបង្កើនក្រុមសត្វប្រភេទនេះកាត់បន្ថយបញ្ហាជិតផុតពូជសម្រាប់សត្វដ៏គួរឱ្យស្រឡាញ់នេះ។
សត្វឆ្មាទាំងនេះនឹងរស់នៅក្នុង Nasu Animal Kingdom និង Kobe Animal Kingdom ។
នេះជាអាស័យដ្ឋានប្រសិនបើអ្នកចាប់អារម្មណ៍ប្រភេទសត្វថ្មីទាំងនេះ។
Nasu Animal Kingdom, Tochigi
1042-1 Oshima, Nasu-cho, Nasu-gun ខេត្ត Tochigi 3
ស្ថិតនៅចម្ងាយ ១៥ នាទីពី Nasu Kogen SA ចម្ងាយ ៣០ នាទីពី Nasu IC និង ១៥ នាទីពី IC Shirak ។
Kobe Animal Kingdom, Kobe
7 Chome-1-9 Minatojima Minamimachi, Kobe, Hyogo
Sacchan