ក្លឹបមួយនៅ Osaka ប្រែចម្រៀង Heavy Metal ទៅជា “តន្ត្រីលាងដៃ”
ក្រៅពីពាក់ម៉ាសការលាងដៃក៏ជាវិធានការណ៍ការពារវីរុសកូវីដ-១៩ ប៉ុន្តែយើងម្នាក់ៗមិនដឹងថាត្រូវលាងដៃយូរប៉ុណ្ណាឬពេលខ្លះយើងលាងដៃលឿនពេក។
ដើម្បីកំណត់ពេលវេលាលាងដៃអ្នកខ្លះនិយាយថាគួរច្រៀងចម្រៀង “Happy Birthday” ពីរដងស្មើរយៈពេល ២០ វិនាទីលាងដៃ។ ទោះជាយ៉ាងណាមិនមែនមនុស្សរាល់គ្នាសុទ្ធតែចូលចិត្តបទ “Happy Birthday” ទេ ដូច្នេះដើម្បីធ្វើឱ្យការលាងដៃរបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ក្លឹបមួយនៅ Osaka រាយបញ្ជីបទចម្រៀងដែលអ្នកអាចបន្ទរតាមពេលលាងដៃឱ្យកាន់តែមានប្រសិទ្ធភាព។
とても分かりやすい説明。
さすがライブハウス!w pic.twitter.com/OVwEOkaLvQ— モリスケ (@morisuke_696) March 22, 2020
បទចម្រៀងទាំងនេះមានរយៈពេលជាង ២០ វិនាទី តើត្រូវធ្វើយ៉ាងម៉េច? ក្រៅពីចំណងជើងបទចម្រៀងឃ្លាពាក្យភាសាជប៉ុនបង្ហាញពីរបៀបច្រៀងអ្នកគ្រាន់តែធ្វើតាមប៉ុណ្ណោះ។
លាងដៃរយៈពេល ២០ វិនាទី
- ប្រសិនបើបទ “Happy Birthday” ច្រៀងពីរដង
- ប្រសិនបើបទ One của Metallica ស្តាប់ដល់ត្រង់កន្លែងលេងហ្គីតារបស់ Lead Guitar (២០ វិនាទីដំបូងនៃបទចម្រៀងខាងក្រោម)
- ប្រសិនបើបទ Angel of Death របស់ Slayer ស្តាប់ត្រឹមកន្លែង Tom Araya ចាប់ផ្តើមស្រែក។
- ប្រសិនបើបទ Tornado of Souls របស់ Megadeth ស្តាប់រហូតដល់សម្លេងស្គរខ្លាំង។
- ប្រសិនបើបទ You Suffer របស់ Napalm Death បើកម្តងហើយម្តងទៀត ២០ ដងព្រោះបទនេះមានរយៈពេលមិនលើស ២ វិនាទី។
–> ដូចដែលបានរំពឹងទុក “suffer”
ទោះបីជាក្លឹបបន្តប្រតិបត្តិការនៅប្រទេសជប៉ុនក៏អតិថិជនធ្លាក់ចុះ ៨០% ដោយសារកូវីដ-១៩។ ជាការពិតអ្នកគួរតែនៅអោយឆ្ងាយពីកន្លែងទាំងនេះដើម្បីការពារសុខភាព និងសហគមន៍របស់អ្នក។ ទោះជាយ៉ាងណាសិល្បករដែលកំពុងធ្វើការនៅក្លឹបត្រូវប្រឈមនឹងបញ្ហាច្រើន។ ដូច្នេះនេះគឺជាការខិតខំប្រឹងប្រែងរបស់ក្លឹបក្នុងការចងចាំបទចម្រៀងទាំងនេះកំឡុងពេលគ្មានអតិថិជន។
ទោះបីអ្នកមិនមែនជាអ្នកគាំទ្ររបស់ Metal ក៏អ្នកអាចជ្រើសរើសបទចម្រៀងដែលខ្លួនចូលចិត្តសម្រាប់បន្ទរតាមពេលលាងដៃដើម្បីធានាការលាងដៃមានប្រសិទ្ធភាពផងដែរ។
Sacchan