ភាពយន្តគំនូរជីវចលជប៉ុនរឿង “ព្រះនាងចាហួយសមុទ្រ” នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Mytv

កញ្ចក់ទូរទស្សន៍ Mytv នឹងចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុនរឿង “ព្រះនាងចាហួយសមុទ្រ” ដែលសាច់រឿងទាក់ទងនឹងនារីវ័យក្មេង ១៨ ឆ្នាំម្នាក់ឈ្មោះ Tsukimi បានលួចចិញ្ចឹមសត្វចាហួយសមុទ្រដែលនាងឱ្យឈ្មោះថា Kurara នៅហាងលក់សត្វចិញ្ចឹមមួយកន្លែងក្បែរផ្ទះ។ នៅយប់មួយ Tsukimi បានចាប់អារម្មណ៍ថា Kkurara នៅ​សល់តែដង្ហើមចង្រិត នាងក៏បានព្យាយាមសុំអង្វរឱ្យបុគ្គលិកប្រុសក្នុងហាងលក់សត្វចិញ្ចឹមនោះរកវិធីដើម្បីសង្គ្រោះ Kurara ភ្លាមនោះក៏បានលេចមុខនារីម្នាក់តែងខ្លួនទាន់សម័យបានដើរចូលហាង និងបានជួយ Kurara ឱ្យរួចផុតពីគ្រោះថ្នាក់។

ដោយសារតែចង់តបស្នងសងគុណ Tsukimi ក៏បានអញ្ជើញស្ត្រីស្រស់ស្អាតម្នាក់នោះឱ្យស្នាក់នៅផ្ទះនាងមួយយប់ តែ​អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺស្ត្រីស្រស់ស្អាតម្នាក់នោះការពិតជាបុរសដែលក្លែងស្លៀកពាក់ជាមនុស្សស្រី ហើយអ្វីដែលសំខាន់នោះបុរសស្រស់ស្អាតដែលមានឈ្មោះ Kuranosuke គឺជាកូនប្រុសក្នុងគ្រួសារអ្នកនយោបាយដ៏មានឥទ្ធិពលមួយទៀតផង។ ដូចនេះប្រសិនជាចង់ដឹងថា សាច់រឿងទាំងមូលនឹងទៅជាយ៉ាងណាបន្តទៀត កុំភ្លេចរង់ចាំ​តាមដានទស្សនាគំនូរជីវចលជប៉ុនរឿង “ព្រះនាងចាហួយសមុទ្រ” ដែលនឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៥:៣០ នាទីល្ងាច ចាប់ពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ នៅលើ Mytv តែមួយគត់។

ប្រភព Mytv

អត្ថបទ៖ គង់ ចាន់ស្រីនុច

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: