វិចិត្រករជនជាតិជប៉ុនស្រមៃគិតអំពីពិភពលោកដែលមនុស្សរស់ជាមួយសត្វមាឌធំ
វិចិត្រករជនជាតិជប៉ុនរូបនេះមានឈ្មោះហៅក្រៅថា Ariduka55 ឬ Monokubo នៅលើបណ្តាញសង្គមបានគូររូបគំនូរស្រស់ស្អាតជាច្រើនបង្កើតជាពភពដ៏រស់រវើកថ្មីដែលមនុស្ស និងសត្វមាឌធំរស់នៅជាមួយគ្នា។
វិចិត្រករ Monokubo មានអាយុ ២៤ ឆ្នាំ គំនិតនៃរូបភាពទាំងនេះមកពីខ្សែភាពយន្តគំនូរជីវចល Studio Ghibli និងតួអង្គល្បីៗផ្សេងទៀត។ វិចិត្រករចូលចិត្តគំនូរបែបនេះតាំងពីតូចមកម្ល៉េះ។
វិចិត្រកររូបនេះចូលចិត្តបណ្តែតអារម្មណ៍ក្នុងគំនូរសត្វមាឌធំដែលគួរអោយស្រលាញ់ដូចជាខ្លាឃ្មុំផេនដា ទន្សាយ ឆ្កែ និងវត្ថុផ្សេងៗទៀត។ បរិយាកាសនៅក្នុងរូបថតមានភាពស្ងប់ស្ងាត់ដូចរឿងនិទានរបស់ជប៉ុន។ គំនូរមួយចំនួនទៀតបង្ហាញអំពីភាពស្រស់ស្អាតនៃពន្លឺព្រះអាទិត្យដ៏ស្រទន់ជាមួយនឹងវត្ថុផ្សេងៗរួមមានស្លឹកឈើ និងបង្អួច។
ពិតជាគួរអោយចាប់អារម្មណ៍ណាស់ដោយបន្ថែមពន្លឺព្រះអាទិត្យចាំងមកលើស្លឹកឈើ – komorebi (木漏れ日) ។ ទិដ្ឋភាពនេះបង្កើតជាផ្ទាំងពន្លឺ និងស្រមោលទាក់ទាញអារម្មណ៍អ្នកទស្សនា។
ប្រភព JAPAN INFORMER