ការពន្យារព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូចំនួនពីរលើក
ស្ថានភាពជាប់គាំងសេដ្ឋកិច្ចនៅតែបន្តកើតឡើងក្នុងប្រទេសជប៉ុន។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលគ្រោងប្រារព្ធធ្វើឡើងនៅឆ្នាំ ២០២០ ត្រូវពន្យាពេលដោយសារហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ។
រូបភាព https://www.afpbb.com/articles/-/3274259?pid=22245797&page=1&yclid=YJAD.1584922265.Bel.A5Gdcq2cUFbgO6KuGkSCFLMA4kec.2ENvwXJwhwlh.Ju8x2An2vx1nbaX0aAnEfL8IByU9pZBzo-
ដើម្បីក្លាយជាម្ចាស់ផ្ទះកីឡាអូឡាំពិកមិនមែនជារឿងងាយស្រួលនោះទេ ប្រទេសម្ចាស់ផ្ទះត្រូវចំណាយប្រាក់ជាច្រើនមុនព្រឹត្តិការណ៍កីឡាអូឡាំពិក។ ត្រឹមតែចំណាយជាតិចំនួនលើសពី ១,៦ សែនកោដិយ៉េនទៅហើយ ដូច្នេះទីក្រុងតូក្យូត្រូវធ្វើការជាមួយបណ្តាអាជីវកម្មដើម្បីទទួលបានប្រាក់ក្នុងការចំណាយ។
ដូច្នេះពេលកីឡាអូឡាំពិកត្រូវពន្យារគ្រប់យ៉ាងត្រូវរលាយ។ បញ្ហាដែលបណ្តាលមកពីការពន្យារពេលមានច្រើនទាក់ទងនឹងបញ្ហាច្បាប់ និងការទទួលខុសត្រូវ។ ទោះជាយ៉ាងណាក្នុងពេលនេះយើងមិនអាចព្រងើយកន្តើយចំពោះជម្រើសពន្យារពេលបានឡើយ។
ការពន្យារពេលឬលុបចោលការប្រកួតកីឡាអូឡាំពិកមិនមែនទើបតែកើតឡើងចំពោះទីក្រុងតូក្យូលើកដំបូងទេ។ តាមប្រវត្តិសាស្ត្រទីក្រុងតូក្យូបានលុបចោលការប្រកួតកីឡាអូឡាំពិកដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ១៩៤០ ។
គោលបំណងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០២០ ដើម្បីស្តារឡើងវិញក្រោយពីររញ្ជួយដីនៃរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១។ នេះក៏ជាគោលបំណងនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៤០ ផងដែរ។
កីឡាអូឡាំពិកឆ្នាំ ១៩៤០ ត្រូវលុបចោលដោយសារសង្គ្រាមលោកលើកទី ២ ចំណែកលើកនេះព្រោះតែវីរុសកូវីដ-១៩ ។ មូលហេតុបណ្តាលមកពីវិបត្តិពិភពលោក។
ព្រឹត្តិការណ៍កីឡាអូឡាំពិកគឺជាការឈឺចាប់ចំពោះទីក្រុងតូក្យូ។ តើទីក្រុងត្រូវបណ្តាសាឬ?
ជាការពិតណាស់បញ្ហាមានច្រើនទាំងផ្នែករាងកាយ និងផ្លូវចិត្ត។ កីឡាករជាច្រើនត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេលយូរដើម្បីសម្តែងអោយបានល្អក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកសង្ឃឹមថានឹងក្លាយជាមោទនភាពរបស់ប្រទេសជាតិ។ ក្រោមស្ថានភាពបច្ចុប្បន្នការពន្យារកីឡាអូឡាំពិកគឺជាការសម្រេចចិត្តដែលអាចទទួលយកបាន។
ខ្ញុំសង្ឃឹមថាការលុបព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងមិនកើតឡើងដូចជាកីឡាអូឡាំពិកឆ្នាំ ១៩៤០ ឡើយ។
Kengo Abe