ភេសជ្ជៈដែលពេញនិយមនៅប្រទេសជប៉ុនបើកលក់អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ
តើអ្នកស្គាល់ Calpis ទេ? Calpis គឺជាភេសជ្ជៈដែលពេញនិយមនៅប្រទេសជប៉ុន។ ភេសជ្ជៈ Calpis មានរសជាតិជូរអែមពណ៌សដូចទឹកដោះគោ។
ជនជាតិជប៉ុនផឹកភេសជ្ជៈនេះជាង ១០០ ឆ្នាំមកហើយ ប៉ុន្តែតើវាល្អចំពោះសុខភាពដែរឬទេ?
រូបភាព https://newswitch.jp/p/16886
ភេសជ្ជៈ Calpis ដាក់លក់ដំបូងនៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ១៩១៩ ។ ដោយដឹងថាភេសជ្ជៈនេះត្រូវបានបង្កើតឡើងដោយពាណិជ្ជករជាព្រះសង្ឃម្នាក់ឈ្មោះ Mishima Kaun គាត់បានរកឃើញកំឡុងពេលទៅកំសាន្តនៅម៉ុងហ្គោលី។
គំនិតផ្តើមនៃភេសជ្ជៈ Calpis គឺ “ដើម្បីសុខភាពរបស់មនុស្សគ្រប់គ្នា” ភេសជ្ជៈនេះមានប្រជាប្រិយភាពខ្លាំងរហូតដល់គ្មានផលិតផលណាមួយអាចបង្កើនប្រាក់ចំណូលជាបន្តបន្ទាប់ជាង ១០០ ឆ្នាំបែបនេះទេ។ ភេសជ្ជៈមានរសជាតិជូរអែមដោយសារតែ acid lactic ។
តើអ្នកដឹងពីគុណប្រយោជន៍នៃការផឹក Calpis ជាប្រចាំទេ?
១. ធ្វើអោយស្បែកស និងស្រស់ថ្លា
ខ្ញុំជឿថាស្ត្រីគ្រប់រូបចូលចិត្តប្រសិទ្ធភាពនេះ មិនមែនដោយសារតែទឹកមានពណ៌សនោះទេ ប៉ុន្តែដោយសារតែវារារាំងជាតិ Melanin ដែលធ្វើឱ្យស្បែកស្រអាប់ ជួយអោយស្បែកអាចរក្សាទឹកបានល្អ និងជួយឱ្យស្បែកភ្លឺរលោង។
ប្រសិនបើអ្នកចង់កាត់បន្ថយពេលវេលាផាត់មុខគួរតែផឹកភេសជ្ជៈ Calpis ជាប្រចាំ។
២. ជួយសម្រួលដំណេក
ក្នុងរយៈពេលសម្រានមានពីរដំណាក់កាលគឺគេងរាក់ និងជ្រៅ។ ដំណើរការគេងទាំងមូលរបស់អ្នកវិលជុំដំណាក់ការពីរនេះ។ គេងរាក់មានន័ថាខួរក្បាលរបស់អ្នកមិនសម្រាកទាំងស្រុងទេ ហើយវាជាមូលហេតុដែលអ្នកតែងតែសុបិន្តក្នុងរយៈពេលគេង ចំណែកគេងជ្រៅមានន័យថាខួរក្បាលរបស់អ្នកសម្រាកទាំងស្រុងពេលនោះអ្នកគេងលក់ស្កប់ស្កល់ ដូច្នេះវាល្អសម្រាប់រាងកាយ និងខួរក្បាល។ ផឹក Calpis ជួយបង្កើនរយៈពេលសម្រានលក់ស្កប់ស្កល់ ដូច្នេះរាងកាយរបស់អ្នកនឹងមានសុខភាពល្អទោះបីជារយៈពេលគេងថេរដដែល។
៣. បង្កើនប្រព័ន្ធភាពស៊ាំ
បច្ចុប្បន្នយើងត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងប្រព័ន្ធភាពស៊ាំ។ ផលិតផលដែលមានជាតិ ferment អាចជួយបង្កើនប្រព័ន្ធភាពស៊ាំដូចជាភេសជ្ជៈ Calpis ផងដែរ។
៤. កាត់បន្ថយការរលាកច្រមុះអាលែហ្សី
នៅប្រទេសជប៉ុនងាយនឹងកើតរោគសញ្ញារលាកច្រមុះអាលែហ្សី ជាពិសេសនៅរដូវចេញផ្កាដោយសារលំអងផ្កា។ ដូច្នេះនៅពេលនិទាឃរដូវមកដល់ ប្រជាជនជប៉ុនជាច្រើនមានរោគសញ្ញាហៀរសំបោរ និងកណ្តាស់ ដោយសារតែជំងឺរលាកច្រមុះអាលែហ្សី។
ជាការពិតការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថាប្រសិនបើអ្នកផឹក Calpis ក្នុងរយៈពេល ៨ សប្តាហ៍អ្នកអាចឃើញប្រសិទ្ធភាពចំពោះជំងឺរលាកច្រមុះអាលែហ្សី។
៥. ជំងឺរលាកស្បែក
អ្នកដែលមានស្បែកងាយប្រតិកម្មឬស្បែកអាលែហ្សីច្រើនតែស្បែកស្ងួត និងរមាស់។ Calpis អាចជួយបង្កើនសុខភាពស្បែក និងដោះស្រាយបញ្ហាទាំងនេះ។
៦. ល្អដល់ប្រព័ន្ធរំលាយអាហារ
ជាទូទៅផលិតផលដែលមានជាតិ ferment ទាំងអស់មានមុខងារបន្សាបជាតិពុល និងបង្កើនមុខងាររំលាយអាហារ។
ចុងក្រោយខ្ញុំនឹងបង្ហាញអ្នកពីរបៀបផឹក Calpis ។ អ្នកអាចផឹកតាមរបៀបធម្មតាឬលាយជាមួយភេសជ្ជៈផ្សេងផឹកនឹងកាន់តែឆ្ងាញ់។
Calpis ប៉េងប៉ោះ
រូបភាព https://kumiko-jp.com/archives/86401.html
បន្ថែម Calpis ៥០ មីលីលីត្រ និងទឹកប៉េងប៉ោះ ២៥០ មីលីលីត្រ។ មនុស្សជាច្រើនមិនចូលចិត្តផឹកទឹកប៉េងប៉ោះទេ ប៉ុន្តែភេសជ្ជៈប្រភេទនេះល្អចំពោះសុខភាពណាស់។ ជនជាតិជប៉ុននិយមលាយបញ្ចូលភេសជ្ជៈទាំងពីរនេះ អ្នកក៏អាចប្រើវិធីនេះជួយឱ្យកូនរបស់អ្នកចូលចិត្តផឹកទឹកផ្លែឈើផងដែរ។
ស្រាបៀរ Calpis
រូបភាព https://kumiko-jp.com/archives/86401.html
ការលាយបញ្ចូលភេសជ្ជៈដែលល្អសម្រាប់សុខភាព និងស្រាបៀរ។ សរុបមកនេះគឺជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ស្រួលផឹក។
បរិមាណលាយ Calpis មួយដប និងស្រាបៀរ។
ទឹកដោះគោក្រឡុក
រូបភាព https://kumiko-jp.com/archives/86401.html
បរិមាណលាយភេសជ្ជៈប្រភេទនេះគឺ Calpis មួយដប និងទឹកដោះគោ ៥ ដូចជាទឹកក្រឡុកប៉េងប៉ោះ។
និយាយអញ្ចឹងខ្ញុំក៏ចង់និយាយបន្ថែមអំពីការបញ្ចេញសំលេងរបស់ពាក្យ Calpis នៅក្នុងប្រទេសមួយចំនួន។ ក្នុងភាសាអង់គ្លេសគេអានថា Cow Piss ហើយនៅអាមេរិកហៅថា Calpico (សូមប្រើ google ដើម្បីបកប្រែ)។
ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាអោយមានសុខភាពល្អ។
Kengo Abe