របៀបនិយាយ “អរគុណ” តាមតំបន់នីមួយៗនៅក្នុងប្រទេសជប៉ុន

មនុស្សជាច្រើនមិនចេះភាសាជប៉ុនប៉ុន្តែធ្លាប់ឮពាក្យ “Arigato” ជាភាសាជប៉ុន។​ នេះជាភាសាជប៉ុនដែល​ភ្ញៀវទេស​ចរណ៍ភាគច្រើនរៀនសម្រាប់បង្ហាញការដឹងគុណ។

អ្នក​ប្រហែលជាមិន​ដឹងថាតំបន់នីមួយៗនៅប្រទេសជប៉ុនមានរបៀបនិយាយអរគុណខុសគ្នាទេ។ ដូចជាបណ្តាប្រទេស​នៅលើពិភពលោក ប្រទេសជប៉ុនតាមតំបន់នីមួយៗមានភាសារៀងខ្លួន។ ទោះជាយ៉ាងណាក៏មានតំបន់ខ្លះប្រើពាក្យស្រដៀងនឹងពាក្យ Arigato ហើយតំបន់ខ្លះទៀតប្រើពាក្យខុសគ្នាទាំងស្រុង សូម្បីតែប្រជាជនជប៉ុនមកពីតំបន់ផ្សេងក៏មិនយល់ផងដែរ។

ប្រសិនបើមានឳកាសទៅប្រទេសជប៉ុនអ្នកអាចសាកល្បងប្រើភាសាក្នុងតំបន់ដើម្បីបង្ហាញការដឹងគុណរបស់អ្នកចំពោះអ្នកស្រុកដោយស្មោះ។

រូបភាព http://edu-dev.net/2013/02/14/arigato_to_kansha/

នេះមិន​មែនជាវិធីនិយាយ “អរគុណ” ទាំងអស់នៅជប៉ុនទេ។ ដំបូង Japo នឹងណែនាំភាសាមួយចំនួនស្រដៀងនឹងពាក្យ Arigato ឬ Arigato gozaimasu ។

របៀបនិយាយទូទៅ៖

នៅ Aichi: Arigatou san

នៅ Chiba: Arigatou

នៅ Hiroshima: Arigatou arimasu hay ”arigatono” ។

ពាក្យ Arigato gozaimasu គេលែងប្រើក្នុងការសន្ទនាប្រចាំថ្ងៃទៀតហើយ ប៉ុន្តែនៅតែប្រើក្នុងការសន្ទនារបស់មនុស្ស​ចាស់។

Kagawa: Arigaotou de

Kagoshima: Arigatou gozasu

Nagasaki: Arigatou gozasu

Nagano, Okayama: Arigatou gozansu

Saga: Arigatou

Saitama: Aigato na

Hyogo: Okini ឬ “arigatou omasu”

Mie: Okin na

Shizuoka: Okini ឬ “okin naa”

Wakayama: Okini yo

Akita: Ogi ni

Miyazaki: Okin ឬ “arigato guwashita”

ហើយនៅ Iwate: Arigatou gansu

នៅទីក្រុង Morioka ខេត្ត Iwate អ្នកនឹងឃើញឃ្លា “gansu” សម្រាប់បញ្ចប់ប្រយោគគួរសមជំនួស “desu” ឧទាហរណ៍​ដូចជា៖

“Sodegansunasu” មានន័យថា sodesuyone

“Sodenagansu” មានន័យថា sodewa arimasen ។ ដូច្នេះ arigatou gansu គឺជាវិធីគួរសមក្នុងការនិយាយថា “arigato” ។

Yamanashi: Arigatou goisu ។ Koshu-ben គឺជាភាសាក្នុងខេត្ត Yamanashi របៀបនិយាយគួរសមគឺ “arigatai konde goisu” ចំណែករបៀបនិយាយប្រចាំថ្ងៃគឺ “wari janne” ។ នេះផ្ទុយនឹងភាសាជប៉ុនស្តង់ដារពីព្រោះ “warui” មានន័យដូចគ្នានឹង “meiwaku o kaketeshimatte, tema o kaketeshimatte, warui ne” មានន័យថាសុំទោស។

Okini: ភាសានិយាយទូទៅក្នុងតំបន់ kansai ។

រូបភាព http://junnbichuu.blog83.fc2.com/blog-entry-1768.html

នៅក្នុងផ្នែកនេះ Japo នឹងពន្យល់ពាក្យ Okini ជារបៀបនិយាយ “អរគុណ” ដែលគេប្រើក្នុងតំបន់ Kansai ។ ពាក្យ Okini មានន័យថា “ធំធេងលើសលប់” គឺជាពាក្យបន្ថែមដើម្បីបញ្ជាក់ពីការដឹងគុណដូចជា “Okini arigato gozaimasu” មានន័យថាអរគុណច្រើន។

Kyoto, Osaka ឬ Nara, Shiga, Oita: Okini

Hyogo: Okini ឬ “arigatou omasu”

Mie: Okin na

Shizuoka: Okini ឬ “okin naa”

Akita: Ogi ni

Miyazaki: Okin ឬ “ arigato guwashita”

ខាងក្រោមនេះជារបៀបនិយាយបង្ហាញពីលក្ខណៈពិសេសរបស់តំបន់នីមួយៗ៖

Aomori:

នៅក្នុងតំបន់ Aomori កន្លែងនីមួយៗមានរបៀបបង្ហាញការដឹងគុណខុសគ្នា ក្នុងចំណោមប្រជាជន Tsugaru, Aomori ប្រើពាក្យ “meyaguda” សម្រាប់និយាយអរគុណ។ Meyagu រួមទាំងន័យ “សុំទោសដែលបានរំខាន” ផង​ដែរ។

Shimane, Ehime:

“Dandan” មានន័យថា “ច្រើនដង ច្រើនស្រទាប់ជាន់លើគ្នា” ។ ប្រភពឃ្លានេះមកពី “dandan arigato gozaimasu” មានន័យថាអរគុណច្រើន។

Tottori: ប្រើពាក្យ Dandan ឬ Yokoso ។

Kumamoto: សរសេរជាទម្រង់អក្សរចិន Choujiou “….” មានន័យថា “ច្រើនដង ច្រើនស្រទាប់” ពាក្យនេះប្រើពេលនិយាយបង្ហាញការដឹងគុណដោយគួរសម។ គេមិន​ប្រើពាក្យ “dandan” ទេ ប៉ុន្តែផ្សំជាមួយពាក្យបញ្ចប់ប្រយោគដូច​ជា “dandan na” ។

Ishikawa: 

ពាក្យ “Kinodoku na” នៅក្នុង ishikawa មានន័យថា “ធ្វើអំពើអាក្រក់ទៅលើភាគី” ប្រើបានរួមទាំងខេត្ត Toyama និងខេត្ត Fukui ។ គេថែមទាំងប្រើពាក្យ “ara” នៅពេលសម្តែងការដឹងគុណ “ara, kinodoku na” ។

ទោះជាយ៉ាងណាអ្នកនៅតែអាចប្រើពាក្យ Arigato គ្រប់ទីកន្លែងក្នុងប្រទេសជប៉ុនព្រោះនេះជាភាសាសាមញ្ញដែលមនុស្សគ្រប់គ្នាយល់ មិនចាំបាច់ទន្ទេញពាក្យក្នុងអត្ថបទនេះទេ។ ប៉ុន្តែប្រសិនបើអ្នកទៅកំសាន្តនៅ Osaka រួចទិញ Takoyaki នៅកន្លែងបញ្ជាទិញសាកនិយាយថា “Okini” ជាមួយ​អ្នក​លក់ទំនិញនោះដំណើរកំសាន្តរបស់អ្នកនឹងកាន់តែពិសេស។

Xanh La

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: