ប្រតិកម្មរបស់ឆ្មាពេលស្តាប់ម្ចាស់លេងបទភ្លេងដែលអ្នកប្រហែលជាធ្លាប់ឮ

សត្វឆ្មា Mikasa គឺជា “boss” ដែល​សំណាងមួយ​ក្បាលមាន​ម្ចាស់ស្រលាញ់រស់ក្នុងជីវិតស្រនុកសុខស្រួល។

មើលទៅដូចជាឆ្មាក្នុងត្រកូលអភិជន។

តាមធម្មតាឆ្មា Mikasa ស្លូតបូត ប៉ុន្តែមិន​ដឹងហេតុ​អ្វីអោយតែស្តាប់ម្ចាស់លេងបទនេះស្រាប់​តែ​មួរ​ម៉ៅ​ខឹង​ច្រ​លោត។

តើអ្នកមានអារម្មណ៍ថាបទភ្លេងនេះដូចជាធ្លាប់ស្គាល់ដែរទេ?

នេះជាបទចម្រៀង The flea waltz ឈ្មោះជាភាសាជប៉ុនហៅថា ねこふんじゃった (Neko funjatta) មានន័យថា “ខ្ញុំជាន់ត្រូវ​ឆ្មាមួយ​ក្បាល” ។ បទចម្រៀងនេះពេញនិយមសម្រាប់អ្នកលេងព្យាណូនៅប្រទេសជប៉ុន។

រូបភាព https://soranews24.com/2020/03/25/japanese-cat-is-singularly-perturbed-by-owners-piano-music-requests-a-concert-cancelation/

នេះជាទំនុកបទចម្រៀងដែលអ្នកអាចលេងប្រសិនបើអ្នកចូលចិត្ត។

ហើយចំណែកនេះគឺជាបទចម្រៀងដ៏គួរអោយស្រលាញ់របស់តារាស្រី Idol ជប៉ុន។

បទភ្លេងពិរោះរណ្តំចិត្តដក់ជាប់អារម្មណ៍ ប៉ុន្តែហេតុអ្វី Mikasa បែរជាស្អប់ខ្លាំងម្ល៉េះ?

មូលហេតុ​មួយ​ចំនួន​អ្នក​ប្រើបណ្តាញសង្គមអុីនធឺណេតលើកឡើងថា៖

  • ប្រហែលមកពីចំណងជើងបទចម្រៀងនេះ ត្រូវប្រយ័ត្នជំហានរបស់អ្នក​កុំដើរជាន់សត្វដ៏គួរអោយស្រលាញ់នេះអោយសោះ។
  • ប្រហែលជាវាមិនចូលចិត្តទំនុកបទចម្រៀងនេះ
  • បទចម្រៀងស្តាប់ច្រើនក៏ចេះធុញដែរ
  • កុំប្រើបទចម្រៀងធ្វើបាបឆ្មាដោយស្ងាត់បែបនេះ។

សរុបសេចក្តីមកគេនៅមិនទាន់ដឹងច្បាស់ថាមូលហេតុអ្វីនោះទេ។ ប៉ុន្តែប្រសិនបើអ្នកចង់លេងបទចម្រៀងនេះនៅចំពោះមុខឆ្មារបស់អ្នកយល់ល្អគួរតែប្រុងប្រយ័ត្ន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: