ណែនាំវិធីសាស្រ្តបិទកៅអៀក Salon Pass ព្យាបាលបញ្ហាឈឺចុករោយស្មាមានប្រសិទ្ធភាពបំផុត

តើអ្នករាល់គ្នាប្រើ Salon Pass ជាប្រចាំដែរទេ? Salon Pass គឺជាផលិតផលរបស់ជប៉ុន ប៉ុន្តែខ្ញុំឃើញថាមនុស្សមួយចំនួនប្រើ Salon Pass ច្រើនរហូតដល់ថ្នាក់ធ្វើអោយខ្ញុំភ្ញាក់ផ្អើល។

ឥឡូវនេះខ្ញុំមានសំនួរមួយចង់សួរអ្នក។

តើពេលដែល​អ្នកឈឺស្មា អ្នកបិទ Salon Pass កន្លែងណា?

រូបភាព https://www.hatsuratsu.me/shippu-koyubi/

ជាការពិតណាស់ត្រូវបិទនៅលើស្មាមនុស្សជាច្រើន​មាន​ទម្លាប់ឈឺត្រង់ណាបិទ  Salon Pass នៅទីនោះ។ ទោះយ៉ាង​ណា​ចម្លើយត្រឹមត្រូវគឺ៖

រូបភាព https://www.hatsuratsu.me/shippu-koyubi/

ពិតជាភ្ញាក់ផ្អើលអ្នកគ្រាន់តែកាត់បន្ទះ Salon Pass ហើយបិទភ្ជាប់វាលើម្រាមដៃកូនរបស់អ្នក។ ត្រូវបកស្កុតចេញកុំអោយវាជ្រុះ។

ដោយសារតែវិធីនេះអ្នកអាចព្យាបាលបញ្ហាជាច្រើនដូចជាចុករោយស្មា គេងមិនលក់ អារម្មណ៍មិនសុខ វិលមុខ ភ្នែកក្រហម ស្រវាំងភ្នែក -ល-។

ក្រៅពីនេះអ្នកគួរតែបិទ Salon Pass រយៈពេលប្រហែលពី ៦-៨ ម៉ោង។ ពេលវេលាដែលមានប្រសិទ្ធភាពបំផុតគឺត្រូវបិទភ្ជាប់វាមុនពេលចូលគេង ហើយបកចេញពេលព្រឹក។

ហេតុ​តែមានប្រសិទ្ធភាពល្អដោយសារតែសាច់ដុំត្រង់ម្រាមដៃកូនភ្ជាប់ទំនាកទំនងជាមួយសរសៃប្រសាទ។ តាមរយៈវិធីបិទ Salon Pass លើម្រាមដៃកូនអាចជួយសម្រួលដល់សរសៃប្រសាទ ត្រួតពិនិត្យតុល្យភាពក្នុងប្រព័ន្ធសរសៃប្រសាទ និងជួយអោយដំណើរការល្អ។

តើអ្នកជឿទេ? ប្រសិនបើមិនជឿអ្នកអាចសាកល្បង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: