កែវដ៏គួរឱ្យស្រឡាញ់របស់ Starbucks លក្ខណៈបែបជប៉ុនអាចទិញធ្វើជាវត្ថុអនុស្សាវរីយ៍

Starbucks គឺជាម៉ាកកាហ្វេដ៏ល្បីទូទាំងពិភពលោកបង្កើតឡើងតាំងពីឆ្នាំ ១៩៧១ នៅសហរដ្ឋអាមេរិក។ កាហ្វេ Starbucks បើកនៅគ្រប់ទីកន្លែង និងអភិវឌ្ឍជិត ៥០ ឆ្នាំមកហើយ។ ក្រៅពីកាហ្វេ Espresso, Cappuccino ហាង​កា​ហ្វេ Starbucks តាមបណ្តាប្រទេសមានផលិតផលភេសជ្ជៈរៀងខ្លួនផងដែរ។

១. វត្ថុអនុស្សាវរីយ៍បុណ្យនៃក្តីស្រលាញ់ឆ្នាំ ២០២០

ក្នុងរដូវបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះហាងកាហ្វេ Starbucks នៅប្រទេសជប៉ុនបានផលិតផលភេសជ្ជៈថ្មីចំនួន ៣ ប្រភេទ និងវត្ថុអនុស្សាវរីយ៍មានកំណត់។ តោះមកក្រឡេក​មើលឡើងវិញនូវវត្ថុអនុស្សាវរីយ៍ក្នុងរដូវបុណ្យនៃក្តីស្រឡាញ់ឆ្នាំ ២០២០ របស់ Starbucks ជប៉ុន។ ការរួមបញ្ចូលគ្នារវាងពណ៌ខៀវ Navi និងពណ៌ផ្កាឈូកស្រាលជាមួយនឹងគំនូរបេះដូងគួរឱ្យស្រឡាញ់ដែលធ្វើអោយអ្នក​គាំទ្រចង់ទិញ។ ឆ្នាំនេះតើអ្នក​ទិញជូននរណាម្នាក់ឬនៅ?

២. វត្ថុអនុស្សាវរីយ៍និទាឃរដូវឆ្នាំ ២០២០

ប្រសិនបើអ្នកខកខានឱកាសទិញនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ សូមកុំខកខានឱកាសរីករាយភ្លក់រសជាតិនិទាឃរដូវតាមរយៈវត្ថុអនុស្សាវរីយ៍ថ្មីរបស់ Starbucks ។

រូបភាព https://www.starbucksfreak.com/entry/valentine-goods2020

ក្នុងខែមីនាជាពេលវេលាផ្កាសាគូរ៉ារីកស្គុះស្គាយ ដូច្នេះពណ៌ផ្កាឈូកគឺជាពណ៌ចម្បងប្រើដើម្បីរចនាភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍នៅហាងជប៉ុនដូចរាល់ឆ្នាំ។ ដប និងកែវរក្សាកម្តៅក៏គួរឱ្យស្រឡាញ់ណាស់!

រូបភាព https://www.starbucksfreak.com/entry/tumbler-osusume

តោះសូមរួសរាន់ទិញតាមហាងឬបញ្ជាទិញតាម Link ៖ https://product.starbucks.co.jp/goods/online/

៣. You Are Here Collection

ក្រៅពីនេះ Starbucks បានបញ្ចេញផលិតផល​ថ្មីឈ្មោះថា You Are Here Collection ។ ទន្ទឹមនឹងនេះបើអ្នកធ្វើដំណើរកំសាន្តទៅប្រទេសណាមួយនៅទីនោះនឹងលក់វត្ថុអនុស្សាវរីយ៍បង្ហាញពីលក្ខណៈរបស់ប្រទេសនោះ។ ឧទាហរណ៍ពេលនិយាយពីប្រទេសជប៉ុនមានដូចជាភ្នំហ្វូជី ទីក្រុងបុរាណឬតុក្កតា Daruma ។ អ្នកអាចទិញវត្ថុអនុស្សាវរីយ៍ដ៏គួរអោយស្រលាញ់ធ្វើជាអំណោយជូនសាច់ញាតិ និងមិត្តភក្តិ។

រូបភាព https://product.starbucks.co.jp/goods/online/

៤. JIMOTO made series

បណ្តាខេត្តនីមួយៗនៅប្រទេសជប៉ុនមានលក្ខណៈពិសេសរៀងខ្លួន ដូច្នេះប្រជាជនក្នុងតំបន់ព្យាយាមអភិវឌ្ឍ និង​រក្សានូវភាពស្រស់ស្អាតនៃស្រុកកំណើតរបស់ពួកគេ។ ដោយយល់ពីរឿងនោះ Starbucks បានចាប់ផ្តើមគម្រោង JIMOTO made series ដើម្បីលើកកម្ពស់ និង​ណែនាំផលិតផលល្បីៗ។ អ្នកអាចទិញវត្ថុអនុស្សាវរីយ៍ទាំងនេះពេលទៅដល់ហាង Starbucks ក្នុងស្រុក។ តោះមកក្រឡេកមើលគំរូដ៏ស្រស់ស្អាតមួយចំនួន។

ទីក្រុង Kaga ខេត្ត Ishikawa ល្បីដោយសារតែ Kutani គឺជាសម្ភារៈដែលពេញនិយមនៅក្នុងប្រទេសជប៉ុន និង​អន្តរជាតិព្រោះតែពណ៌ស្អាត។ ជាមួយនឹងប្រវត្ដិផលិតផល ៣៦០ ឆ្នាំកែវ Kutani បានក្លាយជាមោទនភាពរបស់អ្នកស្រុក។ វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តតំណាងនៃគំនូរលើកែវ Kutani គឺ “Ginsai” ។

រូបភាព https://product.starbucks.co.jp/goods/online/

៥. ធ្វើកាដូដោយផ្ទាល់

សម្រាប់អ្នកដែលចង់ធ្វើកាដូដោយផ្ទាល់ដៃជូននរណាម្នាក់ហាង Starbuck ប្រទេសជប៉ុនក៏មានកម្មវិធីធ្វើកាដូប្លែក​ៗផងដែរ។ អ្នកគ្រាន់តែទិញកែវ Starbucks ទំហំ ៣៥០ មីលីលីត្រឬ ៤៧៣ មីលីលីត្រនៅតាមហាងឬហាងលក់​អនឡាញ បន្ទាប់មកទាញយករួចបោះពុម្ពលំនាំដែលមានស្រាប់ដាក់ចូលកែវ។ អ្នកអាចគូរឬសរសេរបំណងប្រាថ្នាបន្ថែមជូនមនុស្សដែលអ្នកស្រលាញ់។

រូបភាព https://product.starbucks.co.jp/goods/online/

សូមមើលតំណរខាងក្រោមប្រសិនបើអ្នកកំពុងស្វែងរកកាដូជូនមនុស្សជាទីស្រលាញ់ https://www.starbucks.co.jp/gift/?nid=crm_019_pc

វត្ថុអនុស្សាវរីយ៍ហាង Starbucks នឹងធ្វើអោយអ្នក​គាំទ្រទន្ទឹងរង់ចាំការដាក់លក់។ 

ប្រសិនបើអ្នករស់នៅក្នុងប្រទេសជប៉ុនហើយចូលចិត្តភេសជ្ជៈក្នុងហាង សូមកុំខកខានវត្ថុអនុស្សាវរីយ៍មានកំណត់របស់ Starbucks នៅទូទាំងប្រទេសជប៉ុន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: