រឿង Manga និយាយអំពី “ជីវិតក្រពើក្នុងរយៈពេល ១០០ ថ្ងៃ” ពិតជាគួរអោយរំភើប
Mangaka Yuuki Kikuchi ចាប់ផ្តើមគូរ「100日後に死ぬワニ」(hyaku-nichi go ni shinu wani / ក្រពើនឹងងាប់ក្នុងរយៈពេល ១០០ ថ្ងៃ) ចាប់ពីខែធ្នូឆ្នាំ ២០១៩ ។ ពេលនោះគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំ ២០២០ ទេ។
វិចិត្រកររូបនេះបានបង្ហោះ Manga នៅលើ Twitter រៀបរាប់អំពីជីវិតប្រចាំថ្ងៃរបស់តួឯកក្រពើ។ ចំណុចគួរឱ្យចាប់អារម្មណ៍នៃ Manga រាល់ពេលបញ្ចប់ទំព័រនីមួយៗសិល្បករនឹងប្រាប់អ្នកអំពីថ្ងៃដែលនៅសល់នៃជីវិតសត្វក្រពើ។
រូបភាព https://grapee.jp/en/135395
អ្នកអានតាមដានជីវិតរបស់សត្វក្រពើដូចជាជីវិតដែលអាចនិយាយបានថាតំណាងឱ្យជីវិតរបស់យើងរាល់គ្នា។ យើងឆ្ងល់ថាតើនឹងមានអ្វីកើតឡើងបន្តមកទៀត ចុងបញ្ចប់នឹងទៅជាយ៉ាងណា ហើយទោះបីជាយើងដឹងច្បាស់អាយុកាលរបស់សត្វក្រពើនឹងត្រូវបញ្ចប់ក៏យើងនៅតែសង្ឃឹមថាក្រពើនឹងបន្តរស់នៅ។ បញ្ហាគឺថាយើងដឹងថ្ងៃចុងក្រោយរបស់ក្រពើ ប៉ុន្តែតួអង្គក្រពើមិនដឹងទេ។ វានៅតែបន្តរស់នៅជីវិតប្រចាំថ្ងៃដូចជាមើលទូរទស្សន៍ អាន One Piece ញ៉ាំ Ramen ជាមួយមិត្តភក្តិ -ល- ។
ក្រពើជាតួអង្គរួសរាយចូលចិត្តសើច “ហាហាហា” ។ ឃើញក្រពើសប្បាយចិត្តយើងក៏សប្បាយចិត្តតាមរហូតដល់យើងឃើញពាក្យថា “៩៩ ថ្ងៃទៀតដល់ថ្ងៃស្លាប់” ។
បន្តតាមដាន Manga យើងនឹងមើលឃើញមិត្តភក្តិរបស់ក្រពើគឺ Mogura និង Nezumi ។ ក្រៅពីនេះយើងក៏ដឹងដែរថាក្រពើមានចិត្តលើបងស្រីក្រពើជា Senpai របស់វា។
ក្រពើ ៖ “Senpai…”
Senpai ៖ “មានរឿងអ្វី??”
Crocodile ៖ “តើបងមានគម្រោងសម្រាប់ថ្ងៃណូអែលឬនៅ?”
Senpai ៖ “មានហើយ”
Crocodile ៖ “ខ្ញុំក៏គិតអញ្ចឹងដែរ”
អារម្មណ៍សោកស្តាយជំនួសក្រពើដ៏គួរអោយអាណិតរហូតដល់យើងឃើញឃ្លាអក្សរ “សល់ ៨៨ ថ្ងៃទៀត”។
ពេលយើងតាមដានជីវិតរបស់ក្រពើអស់រយៈពេលជាយូរមកហើយ អាយុកាលរបស់វារាប់ថយក្រោយសល់ ២ថ្ងៃ និង ១ថ្ងៃ។
ផ្កាសាគូរ៉ាចាប់ផ្តើមរីកកាលពីសប្តាហ៍មុន ហើយត្រូវគេរំពឹងថានឹងរីកស្គុះស្គាយនៅសប្តាហ៍នេះ។ កន្លែងខ្លះមានភ្លៀង ប៉ុន្តែអាកាសធាតុនៅតែល្អអាចទៅមើលផ្កា។ ក្រពើ Wani ទើបតែមើលព័ត៌មានអាកាសធាតុរួចសើច។
នៅសល់ ១ ថ្ងៃទៀត …
វគ្គបញ្ចប់មាននៅលើ Instagram និង Twitter របស់អ្នកនិពន្ធ។
តាមរយៈ Manga នេះអ្នកនិពន្ធចង់អោយយើងដឹងថាជីវិតមនុស្សមានតែម្តងប៉ុណ្ណោះ យើងមិនដឹងថាពេលណាយើងនឹងស្លាប់ឡើយ។ ដូច្នេះធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ ហើយរស់នៅត្រូវដឹងគុណជារៀងរាល់ថ្ងៃ។
ត្រូវរស់នៅជារៀងរាល់ថ្ងៃដូចជាថ្ងៃចុងក្រោយរបស់អ្នក។
Sacchan