ទីសក្ការៈបូជាស៊ីនតូជប៉ុនក្លាយជាកន្លែងដាក់តាំងស្នាដៃសិល្បៈរបស់​អ្នកគាំទ្រ Manga

ទីសក្ការៈបូជាស៊ីនតូជប៉ុនជាច្រើនមិន​ត្រឹម​តែពេញនិយមដោយសារតែសារៈសំខាន់ខាងសាសនាប៉ុណ្ណោះទេ ប៉ុន្តែព្រោះតែភាពស្រស់ស្អាតស្របតាមធម្មជាតិផងដែរ។ ឧទាហរណ៍ប្រាសាទ Honmangu Kamado ល្បីល្បាញដោយសារទេសភាពផ្កាសាគូរ៉ានិទាឃរដូវរួមជាមួយស្លឹកពណ៌ក្រហមនៅរដូវស្លឹកឈើជ្រុះ។ ថ្មីៗនេះប្រាសាទស្រាប់តែក្លាយជាកន្លែង​ដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់អ្នកគាំទ្រ Anime និង Manga ផងដែរ។

រូបភាព https://soranews24.com/2020/03/23/why-this-centuries-old-shinto-shrine-is-suddenly-also-a-hot-spot-for-anime-fan-art【photos】/

Kamado គឺជាកន្លែងដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ Anime ។ តើអ្នកស្គាល់តួអង្គ Tanjiro Kamado ជាវីរបុរសក្នុងរឿង Demon Slayer: Kimetsu no Yaiba ដែលជា Manga លក់ដាច់ជាងគេនៅជប៉ុន។ ព្រោះតែភាពចៃដន្យប្រាសាទ Kamado នេះស្ថិតនៅក្រុង Dazaifu, Fukuoka បានក្លាយជាកន្លែងពេញនិយមសម្រាប់អ្នកគាំទ្រ Manga ។

ប្រាសាទនេះ​ត្រូវ​បាន​កសាងឡើងក្នុងឆ្នាំ ៦៤៤ ចម្ងាយប្រហែល ១០ នាទីជិះឡានពីស្ថានីយ៍ Dazaifu ។ ហេតុអ្វីបាន​ជាប្រាសាទមានឈ្មោះដូចជាតួអង្គ Manga នោះក៏ព្រោះតែអ្នកនិពន្ធរឿង Manga ឈ្មោះ Koyoharu Gotoge មកពី Fukuoka ។ ដោយសារមោទនភាពជាអ្នក​ស្រុក Fukuoka និងសេចក្តីស្រឡាញ់របស់គាត់ចំពោះប្រាសាទនេះ អ្នកនិពន្ធប្រើឈ្មោះប្រាសាទដាក់ឈ្មោះអោយវីរៈបុរសក្នុងស្នាដៃនិពន្ធរបស់ខ្លួន។

រូបភាព https://soranews24.com/2020/03/23/why-this-centuries-old-shinto-shrine-is-suddenly-also-a-hot-spot-for-anime-fan-art【photos】

ប្រាសាទ Kamado ល្បីព្រោះតែបន្ទះ Enmusubi ជាមួយ​នឹងភាពបរិសុទ្ធរបស់ Yakuyoke (កម្ចាត់អំពើអាក្រក់នាំ​មក​នូវចំណងសង្គមល្អ) ។ គោលបំណងកសាងប្រាសាទដើម្បីបង្កើតរបាំងការពារសហគមន៍ពីវិញ្ញាណអាក្រក់។ នេះក៏ជាទស្សនរបស់វីរបុរសក្នុងរឿង Manga ផងដែរ។

នៅតាម​ប្រាសាទដទៃក្តារព្យួរ Ema ប្រជាជន​អាចសរសេរបំណង​ប្រាថ្នានៅពីក្រោយ ចំណែកនៅប្រាសាទ Kamado ផ្ទៃពីក្រោយគេគូរគំនូររបស់អ្នកគាំទ្រពិតជាគួរអោយចាប់អារម្មណ៍ណាស់!

នៅទីនេះ​មា​នស្នាដៃគ្រប់​ប្រភេទតាំងពីផ្ទាំងគំនូរសាមញ្ញរហូតដល់ស្នាដៃដ៏មានទេពកោសល្យ ក្រៅពីនេះការបួង​សួង​ក៏សម្បូរបែបផងដែរ។ ដូចជាបំណង​ប្រាថ្នាអោយក្រុម Manga និង​បួងសួងចំពោះសុខភាពក្នុងកំ​ឡុងពេល​ជំ​ងឺ​រាតត្បាតបច្ចុប្បន្ន។

ប្រាសាទ Kamado មិន​មែនជាកន្លែងទេសចរណ៍ដ៏ពេញនិយមនោះទេ ដូច្នេះនេះជាកន្លែងល្អព្រោះអ្នក​មិន​ចាំបាច់ប្រជ្រៀតឈរជាមួយហ្វូងមនុស្ស។ ក្រៅពីនេះបើអ្នក​គាំទ្រ Anime, Manga នេះជាកន្លែងសាកសម​បំផុតសម្រាប់​អ្នក​មក​កំ​សាន្ត។ អ្នកអាចមើលឃើញបេតិកភណ្ឌវប្បធម៌របស់ជប៉ុនមិនត្រឹមតែមានតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែម​ទាំងអាចរួមបញ្ចូលយ៉ាងល្អជាមួយនឹងទិដ្ឋភាពនៃជីវិតបច្ចុប្បន្ន​ផងដែរ។

ក្នុងកំឡុងពេលជំងឺរាតត្បាតនៅអោយឆ្ងាយពីហ្វូងមនុស្សដើម្បីការពារការឆ្លង។ ដូច្នេះអ្នកអាចកត់សម្គាល់ប្រាសាទ​ក្នុងបញ្ជីកន្លែងកំសាន្តដើម្បីទៅពេលក្រោយ។ 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: