សុំទោសដោយចិត្តស្មោះ និងទង្វើ​ជាក់ស្តែងបំផុតរបស់ប្រជាជនជប៉ុន

នៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០០៨ នាវាកងកំលាំងស្វ័យការពារដែនសមុទ្របានបុកជាមួយទូកនេសាទឯកជនធ្វើអោយទូកលិច។

រូបភាព https://www.afpbb.com/articles/-/2799316

ជាការពិតនេះជាគ្រោះថ្នាក់ដោយអចេតនា ដូច្នេះ​មិន​អាចពិនិត្យរកកំហុសឡើយ។ អ្នកគ្រប់គ្រងកងកម្លាំង​ស្វ័យការពារត្រូវបានលើកលែងទោស ប៉ុន្តែប្រធានក្រុមនេសាទឈ្មោះ Yoshikiyo Haruo ដែល​មាន​វត្តមានលើនាវាពេលនោះជាមួយកូនប្រុសច្បងឈ្មោះ Tetsuo ស្លាប់ដោយសារគ្រោះថ្នាក់។

កូនស្រីរបស់លោក Haruo នាងឈ្មោះ Mieko បានធ្វើផ្នូរអោយអ្នក​ទាំងពីរឆ្ពោះទៅរកកំពង់ផែ។ គេចាត់ទុកជាទិសល្អ ទោះជាយ៉ាងណា Mieko តែងតែ​មាន​អារម្មណ៍ក្រៀមក្រំពេល​ក្រឡេក​មើ​លកំពង់ផែសមុទ្រព្រោះនាងភ័យខ្លាចចំពោះគ្រោះថ្នាក់។

ជារៀងរាល់ឆ្នាំក្នុងខែកុម្ភៈនឹងមានអ្នកតំណាងពីកងកម្លាំងស្វ័យការពារមកសួរសុខទុក្ខ Mieko ក្រៅពីនេះមាន​សភា Shigeru Ishiba មកផងដែរ។ នៅពេលគ្រោះថ្នាក់កើតឡើងលោក Ishiba ជារដ្ឋមន្រ្តីក្រសួងការពារជាតិគ្រប់គ្រងកម្លាំងការពារដែនសមុទ្រ។ បើនិយាយទៅ Ishiba មិនមានកំហុសក្នុងគ្រោះថ្នាក់នោះទេ ប៉ុន្តែគាត់នៅតែទៅផ្ទះរបស់ Mieko រាល់រដូវក្តៅព្រោះគាត់មានអារម្មណ៍ទទួលខុសត្រូវ។

រូបភាព https://news.livedoor.com/article/detail/17849381/

លោក Ishiba ជាអ្នកឈរនៅកណ្តាលជួរទីមួយក្នុងរូប។ រយៈពេល ១៣ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឧប្បត្តិហេតុកើតឡើង​។ Mieko មិន​រំពឹងពាក្យសុំទោសរបស់លោក Ishiba ឡើយ ប៉ុន្តែគាត់​មក​រាល់ឆ្នាំដើម្បីជជែកជាមួយ Mieko ប៉ុណ្ណោះ។

តាមសម្តីរបស់ Mieko បានអោយដឹងលោក Ishiba តែងតែមកសួរសុខទុក្ខនាងនិយាយសម្តីគួរសមសួរអំពីបញ្ហាក្នុងជីវិតរបស់នាង ស្តាប់ការត្អូញត្អែររបស់នាងដូចជាមិត្តយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ មិន​ត្រឹមតែមិនបន្ទោសរឿងអតីតកាល Mieko ថែម​ទាំងមាន​អារម្មណ៍ដឹងគុណចំពោះលោក Ishiba ផងដែរ។

ផ្ទុយទៅវិញលោក Ishiba និយាយថា “Mieko ជាមនុស្សចូលចិត្តនិយាយ ខ្ញុំមានអារម្មណ៍ដឹងគុណខ្លាំងណាស់ដែលនាងមិន​ដែលស្អប់ ជេរប្រមាថឬបង្ហាញភាពស្អប់ខ្ពើម” ។

នៅពេលគ្រោះថ្នាក់កើតឡើងលោក Ishiba ធ្លាប់និយាថា៖

“នាងបាត់បង់​មនុស្សជាទីស្រលាញ់ដូច្នេះប្រសិនបើនាងស្តីបន្ទោសក៏មិន​ខុសអ្វីដែរ។ ខ្ញុំនឹងមិនលាក់បាំងព័ត៌មាន ហើយពន្យល់ដោយចិត្តស្មោះ។ នេះជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានទំនុកចិត្តក្នុងកងកំលាំងស្វ័យការ​ពារ​ដែនសមុទ្រ។” 

ពេលនោះមានមតិមួយចំនួននិយាយថាលោក Ishiba គួរតែលាលែងពីតំណែងដើម្បីទទួលយកការទទួលខុសត្រូវ ប៉ុន្តែ Mieko និយាយការពារលោក Ishiba ។ នៅពេលនាយករដ្ឋមន្រ្តី Yasuo Fukuda មកសួរសុខទុក្ខ Mieko នាងនិយាយថា៖

“ការលាលែងពីតំណែងមិនមែនជាមធ្យោបាយតែមួយដើម្បីទទួលយកទំនួលខុសត្រូវនោះទេ។ ខ្ញុំសង្ឃឹមថាគាត់អាច​គិតពីវិធានការណ៍ការពារគ្រោះថ្នាក់សមុទ្រដោយអចេតនា” ។

ដោយសារបំណងរបស់នាងលោក Ishiba បានចាត់វិធានការបង្ការក្នុងរយៈពេលប្រាំមួយខែទទួលខុសត្រូវ និងលាឈប់ពីតំណែង។ ​ជារៀងរាល់ឆ្នាំលោក Ishiba មកសួរសុខទុក្ខ Mieko ដើម្បីបង្ហាញការដឹងគុណចំពោះពាក្យសម្តីរបស់នាងពីមុន។

លើសពីនេះអ្នកទាំងពីរតែងរៀបចំពិធីជប់លៀងសាច់អាំងរាល់ពេលគាត់មក ហើយគាត់យកគ្រឿងសមុទ្រជិត ៣០ គីឡូធ្វើជាអំណោយ។ Mieko ក៏​ហៅលោក  Ishiba យកអំណោយទៅអោយលោក Fukuda ដែរ។

គ្រោះថ្នាក់ដោយអចេតនាទោះបីឈឺចាប់ក៏លទ្ធផលមិនអាចផ្លាស់ប្តូរបានដែរ។ ទោះជាសុំទោស ស្តីបន្ទោសគ្នាទៅ​វិញ​ទៅមកក៏គ្មានន័យ។ ផ្ទុយទៅវិញបង្វែរការស្អប់ ភាពសោកសៅទៅជាការដឹងគុណ បង្វែរការឈឺចាប់ដែលបាត់​បង់​មនុស្សជាទីស្រឡាញ់ទៅជាសុភមង្គលបង្កើតមិត្តភាពថ្មី។

វិធីសុំទោសនេះប្រហែលជាមានអត្ថន័យជាជាងពាក្យសុំទោសរាប់ពាន់ដងមែនទេ? 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: