តោះមកមើលប្រយោគសន្ទនាដ៏រូម៉ែនទិករបស់តួ​ឯកស្រីក្នុងខ្សែភាពយន្តស្នេហា Koi Tsudu

“Koi wa tsudukuyo dokomademo” ហៅកាត់ថា Koi Tsudu ដែលជាខ្សែភាពយន្តគួរអោយរំភើបទទួលបានការវាយតំលៃខ្ពស់លើកញ្ចក់ទូរទស្សន៍ជប៉ុនក្នុងរដូវរងារនេះ។ ខ្សែភាពយន្តនេះសម្តែងដោយតួអង្គឯកពីរគឺ Sato Takeru និង Mone Kamishiraishi ។

សាច់រឿងនិយាយពីស្នេហាតែម្ខាងរបស់ក្មេងស្រី​វិទ្យាល័យម្នាក់ឈ្មោះ Sakura Nanase និងវេជ្ជបណ្ឌិត Tendo Kairi ដោយចែដន្យក្នុងវគ្គសិក្សារបស់សាលាធ្វើអោយ Sakura បានជួបស្នេហាពិតរបស់នាង។ ពីក្មេងស្រីម្នាក់គ្មាន​ក្តីស្រមៃ គ្មានមហិច្ឆតា នាងបានសម្រេចចិត្តសិក្សាដើម្បីក្លាយជាគិលានុបដ្ឋាយិកា និងធ្វើការនៅមន្ទីរពេទ្យរបស់វេជ្ជបណ្ឌិតសង្ហា។ ទោះបីជា Tendo – sensei ជាវេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ ប៉ុន្តែតឹងរឹងហ៊ានប្រើពាក្យប្រមាថធ្វើអោយ Sakura បោះបង់ការងារជាគិលានុបដ្ឋាយិកា។ ទោះជាយ៉ាងណាបន្ទាប់ពីភាពខ្នះខ្នែង ខិតខំ និង​សេចក្តី​ស្រលាញ់របស់នាងបានយកឈ្នះបេះដូងវេជ្ជបណ្ឌិត។

បើប្រៀបទៅនឹងខ្សែភាពយន្តពីមុនខ្លឹមសារក្នុងរឿង “Koi Tsudu” មិនមែនជារឿងថ្មីទេ ប៉ុន្តែគួរឱ្យស្រលាញ់អាចធ្វើឱ្យទស្សនិកជនទន្ទឹងរង់ចាំរឿងនេះរាល់ថ្ងៃអង្គារ។ កត្តាដែល​ធ្វើអោយ​ខ្សែភាពយន្តទទួលបានជោគជ័យពឹងលើ​ការសម្តែងរបស់តួអង្គ និងឈុតឆាកផ្អែមល្ហែមគួរឱ្យស្រលាញ់របស់អ្នកទាំងពីរ។ ជាពិសេសប្រយោគសន្ទនាឌឺដងនាំមកនូវក្តីស្រលាញ់ ការយកចិត្តទុកដាក់ និង​ធ្វើអោយភាគីចាប់អារម្មណ៍ដក់ជាប់ក្នុងចិត្តអ្នកទស្សនា។

រូបភាព https://www.tbs.co.jp/koitsudu_tbs/

ប្រយោគសន្ទនាមានដូចជា៖

១. 「お前は天堂担だろ?」- Omae wa Tendo-tan daro? – តើអ្នកមិនមែនជា  Tendo-tan ទេឬ?

Tendo សំដៅលើវេជ្ជបណ្ឌិត Tendo ចំណែក “tan” ជាគិលានុបដ្ឋាយិកាផ្តល់ជំនួយដល់វេជ្ជបណ្ឌិត។

២. 「これは治療だ」- Kore wa chiryou da – នេះជាថ្លៃព្យាបាល

ប្រយោគនេះត្រូវ​បាន Tendo sensei និយាយបន្ទាប់ពីគិលានុបដ្ឋាយិកា Sakura មានរបួសក្បាល។ ក្នុងគ្រានាងជិតស្លាប់វេជ្ជបណ្ឌិតរំជួលចិត្តនិយាយថាប្រសិនបើ Sakura អាចឆ្លងផុតគាត់ព្រមធ្វើអ្វីគ្រប់យ៉ាងដែលនាងចង់បាន ធ្វើជាសង្សារក៏បានឬឱបថើបក៏បានដែរ។ ទីបំផុតនាងគ្រាន់តែត្រូវដេពីរម្ជុលចំណែកលោកគ្រូពេទ្យសង្ហាត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះសន្យារបស់ខ្លួន។

៣. អង្អែលក្បាលរបស់ Sakura ទាំងប្រកាសថា 「俺の彼女だから」- Ore no kanojo dakara – ព្រោះនាងជាសង្សារ​ខ្ញុំ

តើមានអ្វីដែលសប្បាយចិត្តជាងមនុស្សដែល​ខ្លួនស្រលាញ់ប្រកាសទំនាក់ទំនងរបស់ពួកគេជាសាធារណៈ?

៤. 俺の知らないところで泣くな」- Ore no shiranai tokoro de nakuna – កុំយំនៅកន្លែងដែលខ្ញុំមិនដឹង

៥. 「俺が結婚したいと思っている女性です」- Ore ga kekkon shitai to omotteiru josei desu – នេះជានារីដែល​កូនចង់រៀបការជាមួយ។

៦. 「俺はもうお前をかわいがることしかできないんだよ」- Ore wa mou omae wo kawaigarushika dekinaindayo – ឥឡូវនេះបងគ្រាន់តែស្រលាញ់ថ្នាក់ថ្នមអូនប៉ុណ្ណោះ

៧. 戻ってきたら俺と結婚しろ」- Modotte kitara ore to kekkon shiro – ពេលអូនត្រឡប់មកវិញសូមរៀបការជាមួយបង

៨. 「相変わらず俺が好きでたまらないって顔してるな」- Aikawarazu ore ga suki de tamaranai tte kao shiteruna – មុខរបស់អូននៅតែឆ្កួតព្រោះស្រលាញ់បងដូចមុន

ជាពិសេសដំណើររឿងតួឯកស្រីត្រូវគេដាក់រហ័សនាម​ថាវីរនារី ចំណែកវេជ្ជបណ្ឌិតគេហៅថាព្រះអង្គម្ចាស់។ ទោះបីជាវេជ្ជបណ្ឌិតតែងតែស្តីបន្ទោសនាងថាល្ងង់ក៏នាងនៅតែលះបង់សេចក្តីស្រលាញ់ចំពោះវេជ្ជបណ្ឌិត។ រឿងរ៉ាវដ៏រំភើបចិត្តសម្រាប់ក្មេងស្រីជាច្រើន​ស្រមៃចង់បាន បង្ហាញយ៉ាងរស់រវើកតាមរយៈរឿង “Koi Tsudu” ។

អបអរសាទរគម្រប់ខួប ៣១ ឆ្នាំនៅថ្ងៃទី ២១ ខែមីនាគេហទំព័រ YouTube របស់ Sato Takeru ក៏ទទួល​បាន​ដំណឹងល្អមាន​អ្នក​តាមដានចំនួន ១ លាននាក់។ ជាមួយគ្នានេះតារាសម្តែងរូបនេះក៏ទទួលបានប៊ូតុងមាសសម្រាប់ខ្លួនផងដែរ។ វីដេអូដំបូងដែលបង្ហោះលើ Channel គឺជាការសំណេះសំណាលជាមួយតារាសម្តែង Mone Kamishiraishi ឆ្លើយសំណួរទាក់ទងនឹងខ្សែភាពយន្ត Koi Tsudu ដែល​បញ្ចប់ថ្មីៗនេះ។

សំខាន់បំផុតអ្នកត្រូវមើលការសន្ទនាដ៏គួរឱ្យស្រឡាញ់ខាងលើដែលត្រូវបានបញ្ចូលក្នុងឈុតនីមួយៗ។ ទោះយ៉ាងណាខ្សែភាពយន្តមិន​សាក​សម​ចំពោះអ្នក​ដែល​ទើបតែខូចចិត្តទេ ដោយសារតែភាពផ្អែមល្ហែមរវាងតួអង្គទាំងពីរ។ ឥឡូវអ្នកអាចរីករាយនឹងទស្សនាខ្សែភាពយន្តនេះ។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: