វិធី​បណ្តេញ​ជំងឺ​ផ្តា​សាយ​ដោយប្រយោលរបស់ប្រជាជនជប៉ុននៅ​សម័យ​អេដូ

នៅជប៉ុនជំងឺផ្តាសាយជាជំងឺទូទៅក្នុងរដូវរងា។ កន្លងទៅនេះជំងឺផ្លូវដង្ហើបរាតត្បាតជុំវិញពិភពលោក ដែលបណ្តាល​​មក​​ពី​​កូវីដ ១៩ ធ្វើឲ្យ​បញ្ហាកាន់​តែ​ធ្ងន់​ធ្ងរ។ ពិតជាពិបាកបង្ការការឆ្លងណាស់ ព្រោះទំហំរបស់វីរុសមិនអាចមើលឃើញដោយ​ភ្នែកទទេបានឡើយ។ ទោះជាយ៉ាងណា នៅសម័យអេដូកាលពី ២០០ ឆ្នាំមុន មានវិធីទប់ស្កាត់ការឆ្លងយ៉ាងពិសេសដែលប្រព័ន្ធថែទាំសុខភាពសព្វថ្ងៃមិនដឹង។

វិធីសាស្រ្តសាមញ្ញបំផុតបិទក្រដាសដែលមានអក្សរ 久松留守 ឬ 久松るす  (Hisamatsu rusu) មួយសន្លឹកនៅមាត់ទ្វារ។ ស្តាប់ទៅគួរឲ្យ​អស់សំណើចណាស់មែនទេ? អ្នកប្រហែលជាសង្ស័យវិធីនេះពិតជាមានប្រសិទ្ធភាពដែរទេ?

រូបភាព https://mag.japaaan.com/archives/113158

ដោយដឹងថា វិធីសាស្រ្តនេះមកពី Kabuki ដ៏ល្បីល្បាញនាពេលនោះ មានឈ្មោះថា Osome Hisamatsu ។ នេះជាស្នា​ដៃ​មានប្រជាប្រិយភាពរហូតដល់ថ្នាក់គ្រាន់តែឮឈ្មោះ អ្នកមិន​ដែលមើល Kabuki ក៏ស្គាល់ដែរ។ រឿងនិយាយពីស្នេហាដ៏សោកសៅក្រោមទិដ្ឋភាពឆ្នាំ ១៧១០ ។

នៅពេលនោះ ជំងឺផ្តាសាយគេហៅថា お染風邪 (Osome kaze) ហើយតួឯកស្រីក្នុងការសម្តែងនេះក៏មានឈ្មោះថា Osome ដែរ។ តើឈ្មោះ Hisamatsu ជាអ្នកណា? Hisamatsu គឺជាឈ្មោះបុរសដែល Osome ស្រលាញ់។

ឃ្លាពេញ 久松留守 មានន័យថា Hisamatsu គ្មានផ្ទះសម្បែង។ ន័យឃ្លានេះគឺ “អ្នកដែល Osome ស្រឡាញ់គឺ Hisamatsu គ្មានផ្ទះសម្បែងដូច្នេះសូមកុំចូល”។

នេះជារបៀបដែលប្រជាជនអេដូដេញជំងឺផ្តាសាយដោយប្រយោល។ នៅសម័យនោះ វេជ្ជសាស្រ្តមិនទាន់អភិវឌ្ឍនៅ​ឡើយទេ ហើយថ្លៃព្យាបាលជំងឺក៏ច្រើនណាស់ដែរ។ ដូច្នេះរឿងពិនិត្យ និងព្យាបាលតាមវិទ្យាពេទ្យមិនមែនជាអ្វីដែលមនុស្សសាមញ្ញអាចទទួល​យក​​បាន​នោះ​ទេ។ វិធីសាស្រ្តនេះគ្រាន់តែជារឿងកំប្លែងដែល​មនុស្សសម័យនោះគិតឃើញ​ប៉ុណ្ណោះ។ ភាពកំប្លុកកំប្លែងរបស់ប្រជាជនជប៉ុនពីបុរាណពិតជាប្លែកណាស់មែនទេ? 

កាលពីមុនប្រជាជនច្រើនដាក់ឈ្មោះជំងឺផ្តាសាយលក្ខណៈដូចឈ្មោះស្រ្តី។ មិនត្រឹមតែ Osome ទេ ជំងឺផ្តាសាយក៏មាន​ឈ្មោះ​ដូច​ជា៖

រូបភាព https://mag.japaaan.com/archives/113158/2

Oshichi គឺជាឈ្មោះរបស់ស្ត្រីម្នាក់ដែល​ធ្លាប់​បង្ក​ឲ្យ​​មាន​ភ្លើង​ឆេះ​ខ្លាំងអំឡុងសម័យអេដូ។ នៅទីបំផុតនាងត្រូវកាត់ទោស​ប្រហារជីវិត។ គេប្រដូចជំងឺឆ្លងគ្រោះថ្នាក់ដូចជា “Oshichi kaze” (ជំងឺ​ផ្តា​សាយ Oshichi) ។

ខ្ញុំឆ្ងល់ថាតើអាចដេញកូវីដ-San ដោយវិធីនេះបានទេ? (ខ្ញុំគ្រាន់តែលេងសើចប៉ុណ្ណោះ!)

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: