ហេតុអ្វីបានជាប្រទេសជប៉ុនមានឈ្មោះអន្តរជាតិហៅថា Japan ?
តើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាប្រទេសជប៉ុនមានឈ្មោះអន្តរជាតិ Japan ដោយមិនហៅថា Nihon ដូចរបៀបបញ្ចេញសម្លេងរបស់ជប៉ុនទេ?
បណ្តាប្រទេសមួយចំនួនហៅប្រទេសជប៉ុនថា “ទឹកដីនៃព្រះអាទិត្យរះ” “ទឹកដីនៃផ្កាសាគូរ៉ា” ប្រទេសជប៉ុនជាប្រទេសអាថ៌កំបាំងផ្តើមជាចម្ងល់ដល់អ្នកគ្រប់គ្នា ឈ្មោះនីមួយៗមានអត្ថន័យផ្សេងៗគ្នា។
តាំងពីសម័យបុរាណជនជាតិជប៉ុនហៅប្រទេសរបស់ពួកគេថា “Wa-koku” និង “Yamato” ហើយរហូតដល់ចុងសតវត្សទី ៧ ប្តូរទៅជា “Nihon” ។ អាចនិយាយបានថាប្រទេសចិនបុរាណហៅជប៉ុនថា “Zeepan” នៅពេលប្រទេសលោកខាងលិចមកធ្វើជំនួញទំនិញជាមួយប្រទេសចិនតាមផ្លូវសមុទ្ររពួកគេផ្តើមស្គាល់ប្រទេសឈ្មោះថា “Zeepan” ឈ្មោះនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយដែលបកប្រែពីភាសាចិនទៅជាភាសាអេស្បាញ ហូឡង់ និងប្រទេសជាច្រើនទៀតលើពិភពលោក ទីបំផុតភាសាអង់គ្លេសហៅថា Giapan ក្រោយមកសរសេរថា Japan ។
“ប្រទេសជប៉ុន” មានន័យថា “ទីកន្លែងព្រះអាទិត្យរះ” ហេតុតែត្រូវគេដាក់ឈ្មោះនេះព្រោះកំពង់ផែភាគច្រើននៅក្នុងប្រទេសចិន ប្រជាជននិយាយថាអោយតែឆ្ពោះទៅទិសព្រះអាទិត្យរះនឹងទៅដល់ប្រទេសជប៉ុន។
ប្រទេសជប៉ុនមានឈ្មោះថា Japan ចាប់តាំងពីពេលនោះមក។
Takahashi