ចលនា #MeToo ច្រើនឆ្នាំមកហើយនៅតែមិនទាន់ដាក់ទណ្ឌកម្មចំពោះទង្វើរំលោភបំពានស្ត្រីរបស់នាយកប្រតិបត្តិសាជីវកម្ម
ចលនា #MeToo នៅប្រទេសជប៉ុនបន្តទទួលបានព័ត៌មានថ្មីៗ។
លោក Asahi Shimbun បានបង្ហោះអំពីករណីរបស់ Yasuharu Ishikawa ជានាយកប្រតិបត្តិរបស់សាជីវកម្ម Stripe International ត្រូវគេចោទប្រកាន់ទង្វើរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀត។ ទោះជាយ៉ាងណាផ្នែកក្រុមហ៊ុនមិនបានប្រកាសពីទណ្ឌកម្មឡើយ ព័ត៌មាននេះធ្វើអោយបណ្តាអ្នកប្រើប្រព័ន្ធអុីនធឺណែតខឹងខ្លាំង។
សាជីវកម្ម Stripe International មូលដ្ឋាននៅទីក្រុង Okayama បានអភិវឌ្ឍម៉ាកយីហោជាច្រើនរួមទាំងផ្នែកសម្លៀកបំពាក់សម្រាប់ស្រ្តី “earth music&ecology” ។ ក្រុមហ៊ុនបានសម្រេចចិត្តស៊ើបអង្កេតការចោទប្រកាន់ទាក់ទងនឹងនាយកប្រតិបត្តិចាប់ពីខែសីហាឆ្នាំ ២០១៥ ដល់ខែឧសភាឆ្នាំ ២០១៨ ។
យោងតាមព័ត៌មានពី Asahi Shimbun ភ័ស្តុតាងត្រូវបានពិនិត្យឡើងវិញទាក់ទងសារតាម LINE ដែល Ishikawa បានផ្ញើអោយបុគ្គលិកស្រី។ លើសពីនេះមានភ័ស្តុតាងដែលបញ្ជាក់ថា Ishikawa ធ្លាប់អញ្ជើញបុគ្គលិកស្រីទៅសណ្ឋាគារ និងមានអាកប្បកិរិយាមិនសមរម្យ។
「内緒だよ」自室に社員誘うearth社長 資料入手https://t.co/GK7ahcDUrr
「アースミュージック&エコロジー(earth music&ecology)」などを展開するストライプインターナショナルの石川康晴社長がセクハラ行為などをしたとして、2018年に開かれた「臨時査問会」に示された資料を入手しました。 pic.twitter.com/w4oxy1e05Y
— 朝日新聞東京編集局コブク郎 (@asahi_tokyo) March 5, 2020
ក្រោយសវនាការ Ishikawa បានសារភាពថាធ្លាប់អញ្ជើញស្ត្រីទៅសណ្ឋាគារឬទៅទទួលទានអាហារពេលល្ងាច។ ទោះយ៉ាងណាក្រោយពីបានពិនិត្យភ័ស្តុតាងរួចហើយ ក្រុមហ៊ុនមិនបានចេញសេចក្តីសម្រេចដាក់ពិន័យអ្វីឡើយ ផ្ទុយទៅវិញគ្រាន់តែព្រមានប៉ុណ្ណោះ។ ព័ត៌មានលើកឡើងពីបញ្ហាសិទ្ធិស្រ្តី និងដាក់ទណ្ឌកម្មទាក់ទងនឹងការរំលោភបំពានលើស្ត្រី។
មានរឿងដ៏គួរឱ្យអស់សំណើចមួយនៅខែមីនាឆ្នាំ ២០១៩ ប៉ុន្មានខែបន្ទាប់ពីការស៊ើបអង្កេតការិយាល័យក្រុមហ៊ុនតែងតាំងលោក Ishikawa ចូលក្រុមប្រឹក្សាសមភាពយេនឌ័រ។ ពិតជាហួសចិត្តដែលលើកបុរសម្នាក់ធ្លាប់មានប្រវត្តិរំលោភបំពានលើស្ត្រីអោយកាន់មុខតំណែងនេះគោលបំណងដូចជាផ្ទុយទាំងស្រុង។
ទោះបីជាចលនា #MeToo បានចាប់ផ្តើមដោយអ្នកសារព័ត៌មានស្រី Noriyuki Yamaguchi នៅឆ្នាំ ២០១៧ ក៏ដោយ ប៉ុន្តែរហូតដល់ខែធ្នូឆ្នាំ ២០១៨ ខណៈពេលវេលាស៊ើបអង្កេតរឿងរបស់ Ishikawa ករណីនេះមិនមានអ្នកដឹងច្រើនទេ។
ក្រៅពីនេះម៉ាកយីហោ “earth, music&ecology” នៅតែមានប្រជាប្រិយភាពខ្លាំងចំពោះស្រ្តី ពិសេសយុវជនដូចជានិស្សិតសាកលវិទ្យាល័យ។ មិនទាន់ច្បាស់ថាតើព័ត៌មានអវិជ្ជមានទាក់ទង Ishikawa អាចនឹងមានផលប៉ះពាល់ចំពោះសាជីវកម្ម Stripe International យ៉ាងណាទេ។
Sacchan