ការសម្លាប់យ៉ាងរង្គាលសាមូរ៉ៃក្នុងប្រវត្តិសាស្ត្រដោយសារតែ​សំឡេង​ផោម

នៅសម័យ Sengoku គឺជាយុគសម័យនៃការប្រយុទ្ធរវាងសាមូរ៉ៃកើតឡើងជាបន្តបន្ទាប់។ ប្រទេស​ជប៉ុន​ត្រូវ​បែង​ចែក ហើយអំណាចបានធ្លាក់ទៅលើស្តេចក្រាញ់សាមូរ៉ៃ។ ទោះបីនាពេលនោះមានអធិរាជ​នាំ​មុខ ប្រទេសមានសាមគ្គីភាព ប៉ុន្តែនៅតាមតំបន់នីមួយៗសង្គ្រាមដណ្តើមអំណាចនៅ​តែ​កើត​ឡើង​ជា​ប្រចាំ។ សាមូរ៉ៃអាច​នឹង​ត្រូវ​គេ​ធ្វើឃាតព្រោះតែមូលហេតុជាច្រើន។

ទោះជាយ៉ាងណាមានសាមូរ៉ៃម្នាក់ស្លាប់ដោយសារតែផោម។

រូបភាព https://mag.japaaan.com/archives/115005

តើដោយសារតែក្លិនផោមស្អុយពេកធ្វើអោយ​ម្នាក់នេះ​ត្រូវគេសម្លាប់ឬ? តើអ្នក​ចង់ដឹងពីមូលហេតុ​​ដែរ​ទេ?

នេះជារឿងរ៉ាវរបស់ Kunitane Chiba ជាសាមូរ៉ៃមួយ​រូបក្នុងសម័យ Sengoku ។ Chiba ជាទឹកដីល្បីនៅតំបន់ Kanto មាន​តាំង​ពី​សម័យ​សាមូរ៉ៃ ហើយ​ជា​ជំនាន់​ទី ២៩ គ្រប់គ្រងតំបន់នេះ។ ម្នាក់​នេះ​ស្លាប់ដោយសារតែផោមក្នុងឆ្នាំ ១៥៨៥ ។

រឿងកើតឡើងក្នុងពិធីជប់លៀងឆ្នាំថ្មីកាលនោះ​អ្នក​មាន​ឋានៈចូលរួមច្រើនរួមទាំងសាមូរ៉ៃម្នាក់ឈ្មោះ Kuwata Magogorou គ្រប់គ្រងតំបន់មួយនៅ Chiba ។ នៅក្នុងពិធីជប់លៀងម្នាក់នេះ​ផោម​ឮ​ខ្លាំង​ចំនួន​ពីរ​ដង។

Chiba ខឹងខ្លាំង ប៉ុន្តែ Kuwata ក៏មិន​មែនជាមនុស្សធម្មតាដែរ។ Kuwata ស្រែកថា “ហេតុ​អ្វីត្រូវ​ខឹង”? សាមូរ៉ៃទាំងពីរឈ្លោះប្រកែកគ្នាកាន់តែខ្លាំងពេល Chiba ច្រាន Kuwata ដួលហើយដកដាវរបស់​គាត់​ចេញ។ នៅ​ពេល​នោះ​អ្នកផ្សេងចាប់ផ្តើមឃាត់ពួកគាត់។

បន្ទាប់ពីរឿងនឹង Kuwata ចងគំនុំក្នុងចិត្តសម្រេចថាថ្ងៃណាមួយនឹងសងសឹក។

នៅខែឧសភាឆ្នាំ ១៥៨៥ ផែនការសងសឹករបស់ Kuwata បានសម្រេចជោគជ័យដោយការធ្វើ​ឃាត Chiba លើគ្រែ។ Chiba ខ្លួន​ប្រលាក់​ឈាម​ស្រែក​ហៅសេនា “ចាប់ខ្លួន Kuwata ហើយសម្លាប់”។ សាមូរ៉ៃ​រូប​នេះ​ស្លាប់​នៅ​អាយុ ២៩ ឆ្នាំ។

និយាយពី Kuwata ត្រូវសេនារបស់ Chiba ដេញតាមសម្លាប់រហូតដល់​ធ្វើអត្តឃាត។

៥ ឆ្នាំក្រោយមកគ្រួសាររបស់ Chiba ចាញ់សង្គ្រាមបាត់បង់ទឹកដី ហើយគ្រួសារក៏លែងមានទៀតដែរ។ ប្រសិន​បើ Chiba នៅមានជីវិតអ្វីៗនឹងខុសគ្នា។

ដូច្នេះតើមូលហេតុនៃសោកនាដកម្មទាំងមូលមកពីសម្លេងផោមពីរដងមែនទេ? ផោមនៅ​ទី​សាធារណៈ​អាចបំបាក់​មុខនៅចំពោះអ្នកដទៃ អ្នកខ្លះ​ចាត់​ទុក​ថា​វា​ជា​ធម្មជាតិ ប៉ុន្តែមាន​ខ្លះ​យល់​ថា​ជាការរំខាន។ ប៉ុន្តែកុំទុកអោយរឿងនោះក្លាយជាជម្លោះធ្វើឱ្យអ្នកឈ្លោះប្រកែកគ្នា ឬអាក្រក់​ជាង​នេះ​គឺធ្វើឃាតគ្នាទៅវិញទៅមក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: