បិសាចឆ្មាសងសឹកឲ្យម្ចាស់នៅក្នុងរឿងព្រេងនិទានជប៉ុន

នៅក្នុងវប្បធម៌រឿងព្រេងនិទានជប៉ុន ឆ្មាបក់ដៃ Maneki Neko ច្រើនតែនាំមកនូវសំណាងល្អដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែ Bakeneko បែរជាផ្ទុយមកវិញ វាជាប្រភេទបិសាចឆ្មាដែលនាំឲ្យមនុស្សសំណាងអាក្រក់ និងគ្រោះថ្នាក់។ ជាធម្ម​តា​​ឯកសារជាច្រើនកត់ត្រាថា ពួក​​វាមានអាយុកាល ៧ ឆ្នាំ ឬ ១២,១៤ ឆ្នាំ ដោយសារមនុស្សសម្លាប់ពួកវាយ៉ាងព្រៃផ្សៃទើបវាក្លាយជាបិសាចឬ?

ឆ្មាបិសាច Bakeneko មានកម្លាំងចម្លែកអាចប្រែកាយជាមនុស្ស និយាយភាសាមនុស្ស ហើយវាថែមទាំងអាចបញ្ជាសាកសពបានទៀតផង។ ក្នុងយុគសម័យអេដូគេជឿថា បើមើលឃើញឆ្មា Bakeneko លិតប្រេងក្នុងចង្កៀងជាប្រផ្នូល​​អាក្រក់ដែលហៀបនឹងកើតឡើង។

នៅមានរឿងព្រេងមួយទៀតនិយាយថា ស្តេចក្រាញ់ Nabeshima Mitsushige ខេត្ត Hizen បានសម្លាប់អ្នក​ក្រោមបង្គាប់ឈ្មោះ Ryuzoji Matashichiro​ ព្រោះតែមិនអាចបំពេញបេសកកម្ម។ នៅពេលនោះ ភរិយារបស់ Matashichiro ពិបាកចិត្តរៀបរាប់ប្រាប់ឆ្មាសំណព្វពីការឈឺចាប់បាត់បង់ស្វាមីរបស់នាង ហើយធ្វើអត្តឃាតខ្លួន​ឯង​ដោយ​សារ​តែ​នាង​អស់​សង្ឃឹម។ ឆ្មាលិតឈាមរបស់ម្ចាស់ហើយប្រែទៅជាបិសាច Bakeneko ។ វាដើរទៅប្រាសាទ Mitsushige ធ្វើទុក្ខបុកម្នេញគ្រួសាររបស់ស្តេចក្រាញ់ជារៀងរាល់យប់។

នៅទីបំផុតអ្នកក្រោមបង្គាប់ម្នាក់ឈ្មោះ Komori Hanzaemon ដឹងរួចកម្ចាត់បិសាចឆ្មា Bakeneko ហើយបញ្ចប់សុបិន្តអាក្រក់អោយម្ចាស់របស់ខ្លួន។

ឯកសារខ្លះក៏កត់ត្រាផងដែរថា ឆ្មា Bakeneko អាចប្តូររូប និងក្លែងខ្លួនជាមនុស្ស។ នៅពេលដែលប្រែរូប​ទៅជាមនុស្ស​វាតែងតែ​រុំកន្សែងជុំវិញក្បាលហើយរាំ។ ឆ្មាបិសាច Bakeneko រស់កាន់តែយូរមាឌរបស់វាកាន់តែធំ ជួនកាលអាចស្មើ​មាឌ​មនុស្សពេញវ័យ។

សត្វឆ្មាធម្មតាមើលទៅគួរអោយស្រលាញ់ ប្រហែលនៅពេល​យប់ទើបវាប្រែជាកាចសាហាវ។ តើអ្នកធ្លាប់ឃើញសត្វឆ្មារបស់អ្នកលិតប្រេងកាតទេ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: