តើត្រូវ “បដិសេធ” ដោយ​របៀប​ណា​ចំពោះ​ទំនាក់​ទំនង​របស់​ប្រជាជនជប៉ុន?

មនុស្សជាច្រើននិយាយពិតជាពិបាកដឹងថា តើប្រជាជនជប៉ុនកំពុងគិតអ្វី? ដូច្នេះទំនាក់ទំនងរវាងមនុស្ស និង​មនុស្សក្នុងសង្គមជប៉ុនមានបញ្ហាច្រើនណាស់។

តើដោយសារតែប្រជាជនជប៉ុនគិតច្រើនពេកឬ ឧទាហរណ៍ក្នុងស្ថានភាពខាងក្រោម តើគួរបដិសេធ ឬមិនគួរបដិសេធ?

“ក្រោយពេលបញ្ចប់ការប្រកួតតោះយើងទៅផឹកទាំងអស់គ្នាទេ?”

តើអ្នកនឹងឆ្លើយយ៉ាងណា? ពិតណាស់មនុស្សគ្រប់គ្នាយល់ថា នេះជាស្ថានភាពដែលអ្នកអាចនឹងទៅ ឬមិនទៅ ប៉ុន្តែ​ចំពោះ​ប្រជាជនជប៉ុនវាពិបាកក្នុងការនិយាយថាទេណាស់។ មនុស្សជាច្រើនអាចគិតថា អ្នកមិន​ចូលចិត្តពួក​គេ (ក្នុង​ករណី​ជា​មិត្ត) ឬអាក្រក់ជាងនេះទៀតមិនចេះរាក់ទាក់ (ក្នុងករណីជំនួញ) ។

ក្នុងករណីអាជីវកម្មអ្នកដែល​តែងតែបដិសេធចូលរួមជាមួយក្រុមហ៊ុនច្រើនតែត្រូវ​ថ្នាក់​លើវាយតម្លៃមិនល្អ ហើយពិបាកក្នុងការឡើងតំណែង។ នេះមិន​មែនមក​ពីសមត្ថភាពនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការចុះសម្រុងគ្នា និងធ្វើការជាក្រុម។

ជាការពិតណាស់ ប្រសិនបើអ្នកពិតជាមិនអាចចូលរួមបាន អ្នកនៅតែមានសិទ្ធិបដិសេធ។ ប៉ុន្តែពេលខ្លះគេមិន​យល់ប្រាកដជាគិតថា អ្នកមិន​ចង់​ទៅ ដូច្នេះអ្នកបដិសេធដោយសារតែអ្នកមិនអាចទៅបាន។

រូបភាព https://tripeditor.com/398942

ស្ថានភាពនេះមិនត្រឹមតែកើតឡើងចំពោះមនុស្សពេញវ័យធ្វើការនៅក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងកើតឡើងក្នុងបរិយាកាសសាលារៀនផងដែរ។ ឧទាហរណ៍ពេលមិត្តបបួលអ្នក “ទៅបន្ទប់ទឹកជាមួយ​គ្នាទេ?” ប្រសិនបើអ្នកបដិសេធ​ អ្នកនឹងត្រូវគេគិតថា ជាមនុស្សដែលពិបាករាប់អាន។

ប៉ុន្តែមាន​ករណីខ្លះអ្នកគួរតែបដិសេធដាច់ខាតមិនចាំបាច់គិតច្រើនទេ។

ឧទាហរណ៍ប្រសិនបើមិត្តស្រីត្រូវបុរសបបួលឡើងគ្រែជាមួយ​គ្នា។

រូបភាព https://tripeditor.com/398942/3

ទោះបីភាគីជាបុរសដែលអ្នកស្រលាញ់ក៏កុំយល់ព្រម ព្រោះថាបើដូច្នោះមែនអ្នកនឹងត្រូវគេចាត់ទុកថា ស្រួល ឬអ្នកខ្លះគិតថា “នារីម្នាក់នេះអាចឡើងគ្រែជាមួយបុរសណាក៏បាន” ។

ប៉ុន្តែប្រសិន​បើ​អ្នកបដិសេធត្រង់ៗធ្វើអោយភាគីគិតថា អ្នក​ស្អប់គេ តើត្រូវធ្វើយ៉ាងណា? មានវិធីសាស្រ្តមួយដែលក្មេងស្រីជប៉ុនភាគច្រើន​ប្រើគឺបដិសេធដោយភាពខ្មាសអៀនជាជាងបង្ហាញអារម្មណ៍ស្អប់។

ចុះប្រសិន​បើ​បុរសនោះអញ្ចើញអ្នកទៅផឹក តើត្រូវធ្វើយ៉ាងម៉េច? បដិសេធលើកនេះរៀងពិបាក។ ប្រសិនបើត្រូវបដិសេធម្តងហើយម្តងទៀតបុរសប្រាកដជាបោះបង់តែបើមិន​បដិសេធមិនបាន។

សព្វថ្ងៃសំណាងយុវវ័យនៅប្រទេសជប៉ុននិយាយតាមត្រង់ ប៉ុន្តែនៅតែមានភាពមិនច្បាស់ក្នុងទំនាក់ទំនង។ តើ​ប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: