កាត់ម្រាមដៃសុំទោស និង​បង្ហាញចិត្តស្មោះរបស់ Yakuza ជប៉ុន

ចំពោះសាមូរ៉ៃមួយរូបពេលធ្វើខុសធ្ងន់ធ្ងរគេវះពោះដើម្បីសុំទោស និងបង្ហាញភាពស្មោះត្រង់ចំពោះម្ចាស់។ វប្បធម៌បែបនេះប្រហែលជាធ្វើអោយជនបរទេសមិន​យល់ ប៉ុន្តែចំពោះសាមូរ៉ៃនេះជាការស្លាប់ល្អជាងរស់ក្នុង​កំ​ហុស។

វប្បធម៌នេះនៅតែរក្សារហូតមកដល់សព្វថ្ងៃតែប្រែប្រួលបន្តិច។ នៅក្នុង​ក្រុម Yakuza (ជនសង្គមងងឹត) ប្តូរទៅជាកាត់ម្រាមដៃ។

រូបភាព https://www.news-postseven.com/archives/20190127_856492.html

សព្វថ្ងៃទោះបីកាត់​ម្រាមដៃមិន​ច្រើន ប៉ុន្តែនៅតែមានករណីមួយចំនួន។ យើងនឹងស្វែងយល់អំពីដំណើរកាត់ម្រាម​ដៃរបស់ Yakuza មួយ​រូប។

ដំបូងចងម្រាមដៃដែល​ត្រូវ​កាត់អោយតឹងជាមួយកៅសូ៊។ ក្រោយរយៈពេលពីរបីនាទីឈាមចាប់ផ្តើមប្រមូលផ្តុំ ស្បែក​​​ប្រែជាស្រអាប់ ហើយ​ម្រាមដៃបាត់បង់អារម្មណ៍បន្តិចម្តងៗ បន្ទាប់មក​ដាក់ដៃលើជ្រុញប្រើកម្លាំងកាត់ម្រាម​ដៃ។ ដោយសារតែប្រើកម្លាំងខ្លាំងដូច្នេះម្រាមដៃអាចនឹងខ្ទាតចម្ងាយ ៤០ សង់ទីម៉ែត្រ។

ហេតុ​អ្វីបានជាត្រូវ​ប្រើកម្លាំងខ្លាំងព្រោះឆ្អឹងនៅត្រង់ម្រាមដៃបើមិនប្រើកម្លាំងមិន​បាក់ទេ។ មុនពេលទៅមន្ទីរពេទ្យម្នាក់នេះត្រូវ​យក​ម្រាមទៅអោយលោកបងធំដើម្បីសុំទោស។ មានន័យថាមុនទទួលបានការព្យាបាលអ្នក​កាត់​ម្រាមដៃត្រូវ​ទ្រាំឈឺចាប់ ភាគច្រើន​ម្រាមដៃដែលគេកាត់គឺកូនដៃនៃម្រាមខាងឆ្វេង។ ចំពោះអ្នក​ដែល​ប្រើដៃឆ្វេងនឹងកាត់ម្រាម​ដៃស្តាំ។

តើមានអ្វីកើតឡើងចំពោះម្រាមដៃដែលត្រូវកាត់? បងធំដាក់ម្រាមដៃចូលមាត់រួចលេប។ នៅប្រទេសជប៉ុនមានឃ្លា 腹に収める (Hara ni asameru) ក្រៅពីន័យដើមត្រូវស៊ូទ្រាំនឹងកំហឹង នៅមានន័យថាដាក់ម្រាមដៃចូលពោះដើម្បីទប់កំហឹង។ ទោះជាយ៉ាងណាលេបម្រាមដៃមិន​មែនជារឿងងាយស្រួលទេ ដូច្នេះលោកបងធំភាគច្រើនរក្សាម្រាមដៃនៅផ្ទះ។

ប្រសិនបើអ្នកចង់ “ចូលនិវត្តន៍” ចេញពីអាជីព Yakuza ក៏មិន​មែនជារឿងងាយស្រួលឡើយ។ ទោះបីជាអ្នកបានរាយការណ៍ទៅប៉ូលីសក៏ដោយក្នុងរយៈពេល ៥ ឆ្នាំអ្នក​ត្រូវ​ដាក់កម្រិតដូចខាងក្រោម៖

  • មិន​អាចបើកគណនីធនាគារ
  • មិន​អាចជួលផ្ទះ
  • ត្រូវបញ្ជាក់អោយ​ច្បាស់ក្នុងឯកសារសុំការងារអំពីប្រវត្តិធ្លាប់ធ្វើជា Yakuza របស់ខ្លួន

តើអ្នក​នៅតែគិតថារបរធ្វើជាជនសង្គមងងឹតឡយដែរឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: