រឿងពេជ្ឈឃាដ Asaemon Yamada ប្រហារមនុស្សស្លាប់ជាង ២០ ម៉ឺននាក់ក្នុងប្រវត្តិសាស្ត្រជប៉ុន

បច្ចុប្បន្នប្រទេសជប៉ុននៅតែរក្សាទោសប្រហារជីវិត ច្បាប់របស់ជប៉ុនបានចែងថាការកាត់ទោសប្រហារជីវិតគឺព្យួរ​ក។ ទោះជាយ៉ាងណា នៅ​សម័យ​មុន​មាន​វិធីសាស្រ្ត​ប្រហារ​ជីវិត​ជា​ច្រើន វិធីសាស្ត្រទូទៅបំផុតនៅសម័យបុរាណគឺកាត់​ក្បាល។

ក្រៅពីនេះ អ្នក​ប្រហែលជាស្គាល់ពាក្យ Seppuku (切腹) មានន័យថាវះពោះ ប៉ុន្តែវិធីសាស្ត្រនេះមិនស្លាប់ភ្លាមៗទេ។ អ្នក​​ដែល​ទទួលទោសត្រូវទ្រាំទុក្ខវេទនា ការឈឺចាប់រយៈពេលយូរ ហើយបន្ទាប់មកមានមនុស្សម្នាក់កាត់ក្បាលអ្នក​ទោសឲ្យ​ស្លាប់។

រូបភាព https://mag.japaaan.com/archives/108158/切腹?img_list=1

កញ្ចឹងកជាផ្នែកសំខាន់នៃរាងកាយជួយទ្រក្បាលដែលជាសរីរាង្គសំខាន់បំផុតរបស់រាងកាយមនុស្ស ដូច្នេះហើយឆ្អឹង​កមានលក្ខណៈធំ និងរឹងមាំ។ ដើម្បីកាត់ក្បាលឲ្យ​បានងាយស្រួលជនជាតិអឺរ៉ុបបង្កើតម៉ាសុីកាត់ក្បាល ឧបករណ៍​មានទំហំធំ និង​មុតស្រួច។

ចំពោះប្រជាជនជប៉ុនប្រើដាវប្រហារជីវិតកាត់ក្បាលប៉ុណ្ណោះ មិនមែនដាវជប៉ុនមុតនោះទេ ដោយសារបច្ចេក​ទេសរបស់ពេជ្ឈឃាដ ប៉ុន្តែក៏មានពេលខ្លះពេជ្ឈឃាដបរាជ័យដែរ។ អ្នក​អាចស្រមៃថាមនុស្សម្នាក់ត្រូវ​វះ​ពោះ​រងការ​ឈឺចាប់​ខ្លាំងយ៉ាងណា រងចាំដាវប្រហារដើម្បីបញ្ចប់ជីវិតបែរជាមិន​អាចស្លាប់ភ្លាមរស់មិនស្មើ​ស្លាប់។

ដូច្នេះបច្ចេកទេសរបស់ពេជ្ឈឃាដពិតជាសំខាន់ណាស់។ នៅក្នុងប្រវត្តិសាស្ត្រជប៉ុនអ្នកប្រហារជីវិតដ៏ល្បីម្នាក់មានឈ្មោះថា Asaemon Yamada ។

អាជីពដំបូងរបស់ Asaemon Yamada មិនមែនជាអ្នកប្រហារជីវិតទេ តែជាអ្នកសាកដាវ។ នៅពេលដាវថ្មីគេធ្វើរួច​មុនប្រគល់វាទៅឲ្យ​មេទ័ពត្រូវ​មានអ្នកពិនិត្យមើលភាពមុតក៏ដូចជាមុខងារដាវ នេះជាអាជីពសាកដាវ។ គេ​សាក​ល្បងដាវទៅលើសាកសពរបស់អ្នកស្លាប់។ និយាយទៅការងាររបស់ Asaemon Yamada គឺត្រូវពិនិត្យពីភាពមុតស្រួចរបស់ដាវដោយកាប់លើសាកសព។

រូបភាព http://niwareki.doorblog.jp/archives/16118249.html

អាជីពនេះពិតជាគួរឲ្យ​ខ្លាចណាស់ ប៉ុន្តែ Asaemon Yamada ជាមនុស្សមានជំនាញ​ម្នាក់។ ដូច្នេះហើយ Asaemon Yamada ក្លាយជាអ្នកប្រហារជីវិតម្នាក់។ គាត់អាចកាត់ក្បាលរបស់អ្នកទោសដោយសារដឹងពីទីតាំងរបស់​​ឆ្អឹងក។ មិនត្រឹមតែប៉ុណ្ណឹង គាត់ថែមទាំងបង្កើនសមត្ថភាពកាត់ក្បាលរបស់អ្នកទោសមិន​ឲ្យ​ដាច់ធ្លាក់​ចុះដីទៀត។

ប្រសិន​បើ​លើកដាវខ្ពស់ពេកក្បាលប្រាកដជាធ្លាក់ចុះ ក្បាលធ្លាក់ខ្លាំងបណ្តាលឲ្យ​មុខមានរបួស។ បើអ្នក​ទោសជាមនុស្សធម្មតាមិនជាបញ្ហាទេ ប៉ុន្តែបើកាត់​ក្បាលសាមូរ៉ៃល្អម្នាក់ត្រូវប្រហារដោយជំនាញ។

រូបភាព http://niwareki.doorblog.jp/archives/16118249.html

ក្រៅពីនេះមានពាក្យចចាមអារាមថា គាត់ប្រើដៃម្ខាងកាត់ក្បាលផងដែរ។ នៅពេលនោះមានភ្លៀងខ្លាំង Asaemon Yamada ដៃម្ខាងកាន់ឆ័ត្រដៃម្ខាងទៀតកាត់ក្បាលអ្នកទោស។ ទោះបីអ្នកមិន​ចេះ​ក្បាច់គុនតែតាមរយៈរឿងនេះអ្នកប្រហែលជាយល់ថា គាត់ត្រូវមាន​ជំនាញ។

កន្លែងប្រហារជីវិតកាលពីមុនឥឡូវគឺ Suzukamori នៅ Shinagawa និង Kodukabbara នៅ Senju រហូតមកដល់ពេលនេះនៅតែបន្សល់ទុក។

រូបភាព http://www.uraken.net/rekishi/reki-nihon012.html

បើនិយាយពីទ្រព្យសម្បតិ្តរបស់ Asaemon Yamada ទោះបីស្នាដៃគាត់ល្អយ៉ាងណាក៏មិន​រក​ប្រាក់បានច្រើនដែរ។ ទោះ​​​ជាយ៉ាងណា គាត់នៅតែមានដោយសារលក់សរីរាង្គមនុស្សដូចជាថ្នាំ។ អ្នក​វះកាត់សាកសពយកសរីរាង្គឲ្យ​ Yamada គឺ Sugita Genpaku ជាអ្នកនិពន្ធអត្ថបទជាច្រើនដែលរួមចំណែកដល់វិទ្យាពេទ្យជប៉ុននៅសម័យនោះ។

ទោះបីប្រកបរបរគ្មានមេតាក៏ Asaemon Yamada នៅតែជាមនុស្ស។ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរនៃការងារធ្វើឲ្យ​ Yamada ក្លាយជាអ្នកប្រមឹកតែងតែទៅសុីផឹកដល់យប់។ លើសពីនេះទៅទៀតឈ្មោះ Asaemon Yamada មាន ៩ ជំនាន់។

រូបភាព http://bkmts.on.coocan.jp/yamada1.htm

បន្ទាប់ពីនោះរឿងលក់សរីរាង្គមនុស្សត្រូវហាមឃាត់យ៉ាងតឹងរឹង ហើយប្តូរវិធីកាត់ទោសប្រហារជីវិតទៅជាព្យួរក ដូច្នេះ Asaemon Yamada ឈប់ប្រកបអាជីពនេះទៀត។ រហូតមកដល់ពេលនោះ គាត់សម្លាប់មនុស្សជាង ២០ ម៉ឺននាក់។ ទីកន្លែងប្រហារជីវិតបច្ចុប្បន្នលែងប្រើទៀតហើយ គេដាក់រូបសំណាកព្រះពុទ្ធដើម្បីបួងសួងដល់វិញ្ញាណក្ខន្ធអ្នក​ស្លាប់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: