បុរសដែលឆ្លងកូវីដ-១៩ បន្តទៅហាងស្រាផឹកបានស្លាប់ទៅហើយ

បុរសម្នាក់នៅខេត្ត Aichi លទ្ធផល​ធ្វើតេស្តវិជ្ជមាននឹងវីរុសកូវីដ-១៩ ប៉ុន្តែនៅតែទៅហាងស្រាមួយ​ចំនួនមុនពេលចូលមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។ ដោយដឹងថាបុរសម្នាក់នេះបានស្លាប់ប្រហែលម៉ោង ១ រសៀលថ្ងៃទី ១៨ ខែមីនា។ គត់សម្គាល់ថាបុរសនេះមានជំងឺតំណរហ្សែនមុនពេលឆ្លងវីរុស។

ព្រោះតែបុរសនេះមិន​អើពើសម្តីរបស់ពេទ្យធ្វើអោយគ្រឿងបរិក្ខារទាំងអស់នៅក្នុងទីក្រុង Gamagori ត្រូវបិទទ្វារបាញ់ថ្នាំសម្លាប់វីរុស និងបុគ្គលិកអាយុប្រហែល ៣០ ម្នាក់ឆ្លងជំងឺ។ ហាងស្រានេះត្រៀមប្តឹង ហើយប៉ូលីសកំពុងតែស៊ើបអង្កេតពីផលប៉ះពាល់ចំពោះអាជីវកម្មបណ្តាលមកពីបុរសដែលបានស្លាប់។

ពិតជាពិបាកមិនដឹងថាត្រូវអាណិតអាសូរឬរិះគន់ដោយសារបុរសនេះស្លាប់ទៅហើយ រឿងស្វែងរកយុត្តិធម៌ចំពោះទង្វើដែលគាត់បានធ្វើពិតជាមិនងាយទេ។ អាជីវកម្មទាំងនោះអាចទាមទារសំណងពីសាច់ញាតិរបស់បុរសដែលស្លាប់ ប៉ុន្តែ​សាច់ញាតិទាំងពីររបស់អ្នកស្លាប់សុទ្ធតែជាអ្នក​ជំងឺកំពុងធូរស្បើយពីកូវីដ-១៩។

នេះជាស្ថានភាពសោកសៅខ្លាំងណាស់ ប៉ុន្តែក៏ជាការរំលឹកយើងអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះផងដែរ។ អ្នករាល់គ្នាត្រូវប្រយ័ត្នការពារខ្លួនរហូតដល់ការរីករាលដាលនៃជំងឺនេះត្រូវបានលុបបំបាត់ទាំងស្រុង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: