អ្នកជំងឺផ្ទុកវីរុសកូរ៉ូណាម្នាក់នៅជប៉ុនមិនអើពើនឹងការស្នើសុំរបស់បុគ្គលិកពេទ្យបន្តទៅហាងស្រាមិនព្រមនៅផ្ទះ
កាលពីថ្ងៃទី ៤ ខែមីនាបុរសម្នាក់មិនបញ្ចេញឈ្មោះអាយុ ៥០ ឆ្នាំទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Gamagori, Aichi ដើម្បីពិនិត្យមើលជំងឺកូវីដ-១៩ ព្រោះតែឪពុកម្តាយរបស់គាត់ទាំងពីរសុទ្ធតែឆ្លងជំងឺ។ ទោះបីជាបុរសនេះមិនមានរោគសញ្ញាក៏ដោយតែលទ្ធផលតេស្តវិជ្ជមាន។
ដោយសារតែលទ្ធផលចេញពេលរសៀលមន្ទីរពេទ្យសុំឱ្យបុរសនោះរង់ចាំ និងនៅផ្ទះ។ ទោះយ៉ាងណាបន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ ជនម្នាក់នេះដើរទៅហាងស្រាបែបជប៉ុន Izakaya នៅថ្ងៃដដែលនោះ។
យោងតាមសម្តីរបស់មនុស្សមួយចំនួនគាត់ថែមទាំងប្រាប់អ្នកដទៃថាលទ្ធផលធ្វើតេស្តរបស់គាត់វិជ្ជមានផងដែរ។
昨日の21時頃らしい。三谷のあの交差点だよね?身近でこの服装見ると恐怖しかないな。#蒲郡 #コロナ pic.twitter.com/WYfQ6d1GIb
— 蒲果園 (@gamakaen) March 5, 2020
យោងតាមមណ្ឌលសុខភាពជប៉ុនបន្ទាប់ពីសន្និសីទកាសែតនិយាយពីបញ្ហានេះ ប្រជាជនដែលធ្លាប់ទៅហាងស្រាត្រូវដាក់អោយនៅដោយឡែកក្នុងផ្ទះដើម្បីធ្វើការត្រួតពិនិត្យ។
បច្ចុប្បន្នយើងនៅតែបន្តប្រមូលព័ត៌មានករណីឆ្លងក្នុងប្រទេសជប៉ុន។
Sacchan