អាថ៌កំបាំងផ្លូវក្រោមដី Hakkaku ត្រូវគេបោះបង់ចោលអស់រយៈពេល ៥០ ឆ្នាំបានក្លាយជាកន្លែងកំសាន្តប្រវត្តិសាស្រ្ត

ភាគច្រើនភ្ញៀវទេសចរណ៍ទៅកន្លែងកំសាន្តដែល​មាន​មនុស្សច្រើនកុះករក្នុងប្រទេសជប៉ុនដូចជា Tokyo, Osaka, Kyoto ។ ទោះជាយ៉ាងណាខាងក្រៅទីក្រុងទាំងនេះមានកន្លែងអាថ៌កំបាំងជាច្រើនទាក់ទាញអ្នកដែលចូលចិត្តស្វែង​យល់។

កន្លែងល្បីមួយនៅប្រទេសជប៉ុនគឺផ្លូវក្រោមដី Hakkaku ដែលភ្ញៀវទេសចរណ៍មិន​ទាន់ស្គាល់ច្រើននៅឡើយទេ។ ផ្លូវរូងក្រោមដីមានទីតាំងនៅទីប្រជុំជនភ្នំ Misato ខេត្ត Kumamoto កោះ Kyusshu ភាគខាងត្បូងប្រទេស​ជប៉ុន។

ពិតជារអាក់រអួលព្រោះគ្មានផ្លូវរថភ្លើងទៅកាន់ទីក្រុង Misato ដូច្នេះ​ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរដោយឡានចំណាយ​ពេលប្រហែល ៣០ នាទី ហើយ​បើជិះឡានក្រុងប្រហែល ៩០ នាទី។ កន្លែងនេះមានភាពស្ងប់ស្ងាត់ជាពិសេសស្ពានថ្មប្រវត្តិសាស្រ្តដ៏ល្បី។

រូបភាព http://thieunien.vn/tin-tuc/kham-pha-thi-tran-da-voi-duong-ham-bat-giac-bi-an-tai-nhat-ban

ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរតាមបណ្តាខេត្តនានា ស្ពាន Toshinebasshi មានកំពស់ ២៤ ម៉ែត្រ​ដែលត្រូវបានសាងសង់នៅសម័យ Taisho (១៩១២-១៩២៦) ស្ពាននេះមានស្ថាបត្យកម្មគួរអោយចាប់អារម្មណ៍ណាស់!

ផ្លូវរូងភ្នំ Hakkaku មានភាពល្បីល្បាញដោយសាររចនាសម្ពន្ធប្រាំបីជ្រុងដ៏អាថ៌កំបាំងរបស់វា ទីតាំងស្ថិតនៅលើផ្លូវ​លេខ ៤៤៣ ជិតស្ពាន Toshinebeshi ។ ផ្លូវរូងក្រោមដីហាក់ដូចជាកំបាំងខ្លួនពីផ្លូវធំ មាន​ផ្លាកសញ្ញាណែនាំតូចមួយសរសេរជាភាសាជប៉ុនព្យួរនៅចំណតរថយន្តខាងមុខផ្លូវទៅដល់កន្លែងនេះ។ ផ្លាកសញ្ញានាំទៅដល់ផ្លូវ​រូងក្រោម​ដីចម្ងាយ ២០០ ម៉ែត្រ មានថ្ម និងគ្របដណ្ដប់ដោយដើមឈើធំៗ ហើយនៅទីនេះមិនសូវមានអ្នកដើរកាត់ទេ។

រូបភាព https://baomoi.com/ron-nguoi-di-qua-duong-ham-bat-giac-bi-an-o-vung-nui-kyushu/c/33097942.epi

រង្វង់ប្រាំបីជ្រុងនៃផ្លូវរូងក្រោមដីអាចធ្វើឱ្យអ្នកដែលមកទីនេះមានអារម្មណ៍ថាកំពុងបោះជំហានចូលក្នុងពិភពមួយ​ផ្សេង ហើយដូចជាវង្វេងក្នុងដែនដីព្រលឹងវិញ្ញាណនៃខ្សែភាពយន្ត Studio Ghibli ឬហ្គេម។ ផ្លូវរូងក្រោមដីនេះមិនត្រឹមតែធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងមានការរចនាប្លែកដោយសារភាពអាថ៌កំបាំងនៅទីនេះ។

សាងសង់ក្នុងឆ្នាំ ១៩១៥ ពេលផ្លូវដែក Yuuen បើកដោយមានប្រវែង ២៨,៦ គីឡូម៉ែត្រទៅកាន់ទីក្រុង Misato បច្ចុប្បន្ន​គេហៅថាទីក្រុង Kumamoto ។ ផ្លូវរូងភ្នំ Hakkaku ភាសាជប៉ុនត្រូវបានគេហៅថា “ប្រាំបីជ្រុង” ការរចនាដើម្បីការពារថ្មធ្លាក់លើផ្លូវដែកទាំងសងខាង ប៉ុន្តែមូលហេតុដែលវាមានជ្រុងទាំងប្រាំពីរនៅតែជាអាថ៌កំបាំងនៅ​ឡើយ។

ការសន្មត់ជាច្រើនត្រូវគេនិយាយថាពេលផ្លូវដែក Yuuen បិទនៅឆ្នាំ ១៩៦៤ ដោយសារការកាត់បន្ថយចំណាយ​សាង​សង់ផ្លូវរូងភ្នំ Hakkaku ត្រូវគេបោះបង់ចោលនៅពេលនោះ។ ប៉ុន្តែឥឡូវក្រោយរយៈពេល ៥០ ឆ្នាំកន្លែងនេះបានក្លាយជាកន្លែងកំសាន្តសម្រាប់​ភ្ញៀវទេសចរណ៍។

កន្លែងនេះធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាច និងរំភើបប្រសិនបើពួកគេឆ្លងកាត់តាមផ្លូវរូងក្រោមដី។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: